1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. ប្រជាកសិករនៅខាងខេត្តតាកែវកំពុងសម្រុកធ្វើស្រែប្រំាងហើយរំពឹងថាឆ្នំា២០២៤តម្លៃស្រូវនឹងបន្តលក់បានថ្លៃខ្ពស់

ប្រជាកសិករនៅខាងខេត្តតាកែវកំពុងសម្រុកធ្វើស្រែប្រំាងហើយរំពឹងថាឆ្នំា២០២៤តម្លៃស្រូវនឹងបន្តលក់បានថ្លៃខ្ពស់

គិតត្រឹមសប្តាហ៍ទី២ នៃខែមករា ឆ្នំា២០២៤នេះ គេសង្កេតឃើញប្រជាកសិករនៅតាមតំបន់មួយចំនួនក្នុងខេត្តតាកែវកំពុងមមាញឹកក្នុងការរៀបចំធ្វើស្រូវប្រំាងរបស់ខ្លួន ឱ្យទាន់និងរដូវកាលទឹកសម្រក។ ជាក់ស្តែងប្រជាកសិកររស់នៅ ក្នុងឃុំសំបួរ ស្រុកទំា្រង ខេត្តតាកែវ មួយចំនួនកំពុងសកម្មជាមួយការងារស្រែប្រំាង ហើយមានសេចក្តីរំពឹងថាឆ្នំា២០២៤នេះតម្លៃស្រូវនឹងនៅតែបន្តលក់បានថ្លៃខ្ពស់ ខណៈដែលប្រទេសនៅក្នុងតំបន់មួយចំនួនរងផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ ពុំអាចធ្វើកសិកម្មរបស់ខ្លួនបាន។

ទាក់ទងនឹងការបង្កបង្កើនផលស្រូវរដូវប្រំាងនៅតំបន់ខាងលើ ប្រជាកសិករនិយមធ្វើការដាំដុះប្រភេទពូជស្រូវ OM និង ពូជស្រូវ 85 ផ្តល់នូវទិន្នផលខ្ពស់ និងលក់បានតម្លៃខ្ពស់នៅលើទីផ្សារក្នុងតំបន់។

កសិករ យ៉ាន់ រិទ្ធ រស់នៅភូមិឃុំខាងលើបានឱ្យដឹងថាក្នុងនាមជាកសិករ តែងតែចង់ឱ្យស្រូវរបស់ខ្លួនលក់បានថ្លៃខ្ពស់ ដើម្បីបានប្រាក់ចំណូលខ្លះសម្រាប់ផ្គត់ផ្គង់គ្រួសារ ស្របពេលដែលមុខទំនិញប្រើប្រាស់ចំាបាច់មួយដាក់លក់នៅលើទីផ្សារមានតម្លៃថ្លៃ។
លោកបន្តថា ក្នុងឆ្នំា២០២៣កន្លងមកនេះ កសិករនៅក្នុងតំបន់ លក់ស្រូវបានតម្លៃមួយខ្ពស់ ហើយរំពឹងថានៅឆ្នំា២០២៤នេះតម្លៃស្រូវនឹងនៅតែរក្សាបានថ្លៃដូចនឹងឆ្នំាចាស់ ឬឡើងថ្លៃខ្លះថែមទៀតគឺកាន់តែល្អសម្រាប់កសិករ។

កសិករ សាន សេត បានឱ្យដឹងថា ស្រូវប្រំាងឆ្នំា២០២៤ នេះបើកសិករអាចលក់បានថ្លៃដូចនឹងឆ្នំា២០២៣ នឹងជួយឱ្យជីវភាពរបស់ប្រជាកសិករមានការរីកចម្រើន តែបើតម្លៃស្រូវធ្លាក់ថ្លៃ កសិករធ្វើស្រែនឹងជួបការលំបាកមិនខាន ព្រោះតម្លៃជី និងថ្នាំគីមីវាមានតម្លៃថ្លៃ។ តែទោះជាយ៉ាងនេះក្តី លោក សាន សេត មានក្តីរំពឹងខ្ពស់ថា តម្លៃស្រូវប្រាំងក្នុងឆ្នំា២០២៤នេះ កសិករប្រហែលជានៅតែអាចលក់បានដូចនឹងឆ្នំា២០២៣។

ចំណែក កសិករ ឃុន ខា បានឱ្យដឹងថា កាលឆ្នំា២០២៣កន្លងទៅ លោកអាចលក់ស្រូវបានថ្លៃចន្លោះពី១ ៣០០ ទៅ ១ ៤០០រៀល ក្នុងមួយគីឡូក្រាមហើយតម្លៃនេះបានធ្វើឱ្យកសិករសប្បាយចិត្តនឹងទទួលយកគ្រប់គ្នា ហើយនៅឆ្នំា២០២៤នេះក៏នៅតែរំពឹងថាស្រូវប្រំាងនៅតែអាចលក់បានថ្លៃដូចឆ្នំាកន្លងទៅ។

នៅក្នុងវិស័យកសិកម្មក្នុងឆ្នំា២០២៤នេះ បើយោងតាម ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ធ្លាប់លើកឡើងថ្មីៗនេះថាជាង១៥ឆ្នំាកន្លងមកនេះមិនដែលឃើញតម្លៃស្រូវឡើងខ្ពស់ដូចសព្វថ្ងៃនេះទេ ហើយកត្តាដែលនាំឱ្យស្រូវឡើងថ្លៃ៖ (ទី១)- ដោយសារការបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីខ្វះខាតស្បៀង ដែលតម្រូវឱ្យ ប្រទេសទំាងនោះត្រូវការស្បៀងស្តុកបម្រុងដើម្បីទប់ទល់ទៅនឹងការបម្រែបម្រួលអាកាសធាតុដែលបណ្តាលមកពីការកើនឡើងនូវកំដៅ។ ជាក់ស្តែងប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនបានទិញអង្ករច្រើនជាងគេនៅក្នុងតំបន់ ដើម្បីស្តុកទុកនៅក្នុងឃ្លំាង សម្រាប់រក្សាស្ថិរភាពស្បៀងនៅក្នុងប្រទេសរបស់ខ្លួន។ (ទី២)-នៅប្រទេសឥណ្ឌា បានបិទខ្ទប់មិនឱ្យមានការនាំចេញអង្ករ ស របស់ខ្លួនទៅទីផ្សារខាងក្រៅ ក៏ដោយសារតែទទួលរងឥទ្ធិពលពីការបម្រែបម្រួល អាសធាតុនេះ ខ្លាចធ្វើឱ្យទិន្នផលស្រូវក្នុងស្រុករបស់ខ្លួនក្នុងប្រទេសថយចុះ។

ឧកញ៉ា សុង សារ៉ន មានប្រសាសន៍ទៀតថា «យើងគិតថាដល់ឆ្នំា២០២៤ តម្លៃស្រូវអង្ករនឹងកើនឡើងថែមទៀត អាចធ្វើឱ្យមានការខ្វះខាតស្រូវនៅក្នុងត្រីមាសទី១ ព្រោះនៅក្នុងត្រីមាសទី១ដំបូងនេះ ការប្រមូលផលស្រូវរបស់ប្រជាកសិករ មិនទាន់មានគ្រប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាំចេញរបស់ក្រុមហ៊ុនក្នុងស្រុកបាន។ ដូចនេះការនាំចេញអង្ករនៅត្រីមាសទី១អាចនឹងមានកំណើនតិចតួច ប៉ុន្តែនៅត្រីមាសទី២ ដល់រដូវប្រមូលផលស្រូវប្រាំងចូលមកដល់យើងនឹងជំរុញការនាំចេញឡើងវិញ»៕

ដោយ៖ Long Sareth


Thn2
ការកែច្នៃម្រេចខ្ចី​ធ្វើ​​ជ្រក់ ក្លាយជា​ផលិតផលសំខាន់មួយកំពុងទទួលបាន​ការគំាំទ្រ​​​ពីភ្ញៀវបរទេស​​និងទីផ្សារអន្តរជាតិ

ការកែច្នៃ​ផ្លែម្រេចខ្ចី ផ្សំជាមួយផ្កាអំបិល​ធ្វើជាម្រេចជ្រក់ស្ងួត​ របស់កសិដ្ឋាន​ La Plantation​​មានទីតំងនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ​ បានក្លាយជាផលិតផល​សំខាន់​មួយ​ កំពុងទទួលបានការគាំទ្រ​ពីភ្ញៀវបរទេសចូលមកទស្សនា​ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រ​នៅលើទីផ្សារក្នុងប្រទេសបារាំង និងប៊ែលហ្សិក​នាពេលបច្ចុប្បន្ន​។​​ លោក យុត លីណា មគ្គុទេសក៍ ទេសចរណ៍នៅ La Plantation​​ បានឱ្យដឹង​ថា ម្រេចជ្រក់នេះ ​ជាផលិតផលថ្មីមួយ​​ ងាយស្រួលក្នុងការប្រើប្រាស់​  ដោយសារ​​វាផ្សំ​ជាមួយផ្កាអំបិល និងផ្លែម្រេចខ្ចី វាជួយឱ្យម្ហូបមានជាតិប្រៃតិចៗនិងមានរស់ជាតិ ហិរល្មម​​។​ ​លោកបន្តថា ម្រេចជ្រក់នេះ ​​មានភ្ញៀវបរទេសដែលចូលមក​ទីនេះ​ភាគ​​ច្រើន​គំាំទ្រ​​ ដោយសារ​ម្រេច​ជ្រក់​នេះវាមិនសូវមានជាតិហិរ​ខ្លាំ​​ ដូចនេះទើប​ធ្វើឱ្យ​​ភ្ញៀវមកពីខាងអឺរ៉ុប​ចិត្ត​ជាមួយ​រសជាតិម្រេចជ្រក់​នេះច្រើន​។ដោយឡែក​​សម្រាប់​ពលរដ្ឋ​ខ្មែរយើងវិញ​ មានអ្នកចូលចិត្ត​នៅមានចំនួន​តិចតួច ដោយសារម្រេចស្រស់មានលក់​ច្រើន​តាមតំបន់​​ងាយស្រួល​រកទិញ​នៅលើទីផ្សារ​បាន​ បើចង់ធ្វើម្ហូបជាមួយម្រេចស្រស់នេះ​​។ ​បើតាម​លោក យុត លីណា, ​​ម្រេចជ្រក់​ក៏ដូចជាផលិតផល​ផ្សេងទៀត​របស់​ La Plantation​  សម្រាប់ទីផ្សារនៅក្នុងស្រុក ​​ មានលក់​នៅក្រុងកំពត, ក្រុងភ្នំពេញ និងមាននៅខេត្តសៀមរាប​ ហើយ​នៅថ្ងៃអនាគត La Plantation ​​ចង់ពង្រីកបន្ថែមទៅតាមខេត្តផ្សេងទៀត ​។ចំណែក​ទីផ្សារនៅក្រៅប្រទេស​ La Plantation​បាននាំចេញ​ទៅលក់នៅទីតាំងផ្ទាល់របស់ខ្លួន​ក្នុងប្រទេសបារាំង និងប្រទេសប៊ែលហ្សិក​ដែលមានបរិមាណ​១០តោនក្នុងមួយឆ្នាំ​ ស្របពេលបច្ចុប្បន្ន​ La […]

thn1 copy
រោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យម​ប្រមាណ ១៣៨ កំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451ពីកសិករ​​

ភ្នំពេញ៖ លោកឧកញ៉ា ចាន់ សុខឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជាបានថ្លែងកាលពីថ្ងៃ២៧ ខែកញ្ញានេះ​ថា  ឥឡូវនេះ ​​មានរោងម៉ាស៊ីនកិនស្រូវទាំងតូចនិងមធ្យម​ប្រមាណ ១៣៨ បាននិងកំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451 ពីប្រជាកសិករនៅទូទាំងប្រទេស​កំពុងតែ​មមាញឹកយ៉ាងខ្លាំង​​ ដើម្បីស្តុកទុក​​សម្រាប់កែច្នៃនិងនាំចេញ។​​​ លោកឧកញ៉ា​បាន​​​ថ្លែងទៀត​​ថា ​តម្លៃស្រូវកសិករ​យើង​​បាន​លក់ទៅរោងម៉ាស៊ីន​​​​មានតម្លៃល្អនៅឡើយ និងស្រូវខ្លះគឺប្រជាកសិករ​បាន​​​លក់ទៅឲ្យ​ឈ្មួញលក់​បន្តឲ្យ​ទៅ​​ប្រទេសវៀតណាម​​​ខ្លះ​​ ហើយ​​តម្លៃទិញនៅរោងម៉ាស៊ីន OM 5451 តម្លៃចន្លោះ ១១០០រៀលទៅ ១១៥០ រៀលក្នុង១ គីឡូក្រាម ។​​ បន្ថែមពីនេះ ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា បាន​​​អំពាវនាវដល់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ជ្រើសរើសពូជស្រូវជាតិ២ប្រភេទគឺ ផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះ ដោយសារពូជស្រូវទាំងនេះ មានតម្រូវការទីផ្សារសម្រាប់ការនាំចេញខ្ពស់ ឋិតថេរ និងមានតម្លៃសមរម្យ។ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​ស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ បច្ចុប្បន្ននេះ​ រោងម៉ាស៊ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាម ចំពោះស្រូវ OM […]

កាលវិភាគផ្សព្វផ្សាយ