ធនាគារ ARDB បានចែករំលែកពីការទុកដាក់លុយដល់សិស្សនៅអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានចែករំលែកពីការទុកដាក់លុយដល់កុមារចំនួន ៦៨នាក់ ក្នុង “សិក្ខាសាលាស្ដីពីអក្ខរកម្មហិរញ្ញវត្ថុ” ដែលរៀបចំឡើងដោយក្រុមយុវជនមកពីសាលារៀល (Sala Riel) នៅអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់(Aloha Learning Center)។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុក្នុងចំណោម ក្រុមកុមារដែលងាយរងគ្រោះនៅទីក្រុងភ្នំពេញ តាមរយៈការផ្តល់ចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ និងជំនាញ ក្នុងការរៀបចំផែនការថវិកា និងផែនការសន្សំប្រាក់ ការវិនិយោគ និងការកំណត់គោលដៅហិរញ្ញវត្ថុជាដើម។
កញ្ញា តូ ម៉ាវន្ទី ជាសិស្សស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការបណ្ដុះបណ្ដាលនៃក្ដីស្រឡាញ់រយៈពេល ៨ឆ្នាំ ដែលមានស្រុកកំណើតមកពីឃុំព្រៃតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានលើកឡើងថា ទទួលបានចំណេះដឹងច្រើនពីការយល់ដឹងពីផ្នែកហិរញ្ញវត្ថុ ពិតជាមានសារសំខាន់សម្រាប់រូបគេ ដោយអាចបង្កៀនពួកគេឱ្យចេះទុកដាក់លុយ ចេះបែងចែកពីការចំណាយថាមួយណាចំបាច់ និងមួយណាមិនចាំបាច់។ ចេះពីរបៀបការចំណូលចំណាយប្រចាំថ្ងៃនៅក្នុងជីវិតជាក់ស្ដែង។

គេពីមុនមិនដែរបានរៀនពីចំណេះដឹងផ្នែកហិរិញ្ញវត្ថុប៉ុន្មាននោះទេ ដែលន្លងមកមិនដែលចេះកត់តា្រនៅពេលបានប្រាក់ចំណូល ឬការចាយឱ្យបានត្រឹមត្រូវ សមស្របជាមួយនឹងចំណូលទទួលបាននោះទេ។ ប៉ុន្តែក្រោយពេលដែលបានចូលរៀនវគ្គអក្ខរកម្មហិរញ្ញវត្ថុហើយ ទើបយល់កាន់តែច្បាស់បន្ថែមទៀតថា លុយគឺវាសំខាន់ ពិបាករក ដូច្នេះត្រូវចាយត្បិតត្បៀត។
ម៉ាវន្ទី បានបញ្ជាក់ថា៖​’ខ្ញុំបានរៀនវគ្គអក្ខរកម្មហិរញ្ញវត្ថុនេះហើយ ខ្ញុំផ្ដាច់ជ្ញាចិត្តថា ចាយលុយឱ្យត្រូវគោលដៅ ព្រោះលុយពិបាករក ដូច្នេះខ្ញុំធ្វើយ៉ាងណាឱ្យលុយបង្កើតលុយដើម្បីទទួលបានប្រាក់ចំណូលមកវិញ”។

យុវសិស្ស ណេ វុធថា ជាក៏សិស្សស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការបណ្ដុះបណ្ដាលនៃក្ដីស្រឡាញ់ ដែលកំពុងសិក្សានៅសាលាវិទ្យាល័យចំណេះទូទៅបច្ចេកទេសជម្ពូវ័ន ពិតជាសប្បាយចិត្តណាស់ដែលបានចូលរៀននៅក្នុងវគ្គអក្ខរកម្មហិរញ្ញវត្ថុនេះ ជាពិសេសរូបគេចាប់អារម្មណ៍លើការកត់ត្រារាល់ការចំណាយចំណូលប្រចាំថ្ងៃ។

វុធថា បានបន្ថែមថា បើប្រាក់ចំណូលរកបាន ៥០ភាគរយ ហើយយើងចាយលើសពីចំណូល នោះនឹងធ្វើឱ្យ ពិបាកក្នុងការគ្រប់គ្រងជីវភាពរបស់ខ្លួនឯង។ ខណៈយុវសិស្សរូបនេះ បានអះអាងថា​ ក្រោយពេលដែល ទទួលបានចំណេះដឹងពីវគ្គសិក្សានេះហើយ ពួកគេនឹងយកទៅចែករំលែកជាបន្តបន្ទាប់ទៀតដល់ប្អូនៗជំនាន់ក្រោយ។

ជាមួយគ្នានេះដែរ ពួកគេក៏ចង់ឱ្យមានវគ្គចែករំលែកផ្នែកការទុកដាក់លុយ ឬអក្ខរកម្មផ្នែកហិរញ្ញវត្ថុនេះបន្តទៀតផងដែរ ដោយ វុធថា បានបញ្ជាក់ថា៖ រៀនលើកទី១ យល់បានមួយចំណែក ប៉ុន្តែបើមានការចែករំលែកលើកទី២ ឬទី៣ទៀត ពួកគេ នឹងកាន់តែយល់ច្បាស់ ហើយអនុវត្តតាមនឹងប្រកបដោយប្រសិទ្ធភាព”។

លោក គង់ រតនៈ ជានាយយប្រតិ្តបត្តិអង្គការបណ្ដុះបណ្ដាលនៃក្ដីស្រឡាញ់ បានលើកឡើងថា អក្ខរកម្មហិរញ្ញវត្ថុនេះ ជាកម្មវិធីមួយដែលអ្នកផ្ដួចផ្ដើមគំនិត អ្នកផ្ដល់ជំនួយ និងអ្នកដែលស្មគ្រ័ចិត្តចំណាយពេលវេលាមកចែករំលែកពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងនោះរួមមានធនាគារ ARDB, MoneyTree និងសាលារៀល។ នេះជាការលះបង់ដ៏ធំធេងមួយដែលចូលរួមក្នុងការងារសង្គម ដើម្បីជួយបណ្ដុះបណ្ដាលដល់សិស្សនៅក្នុងអង្គការ បើទោះជាពួកគេមិនបានទទួលចំណេះដឹងនេះនៅក្នុងសាលាល្អៗ តែយើងអាចរៀនដោយផ្ទាល់នៅក្នុងអង្គការ។

លោក គង់ រតនៈ ក៏បានសង្ឃឹមថាអ្នករៀបចំគម្រោង នឹងបន្តធ្វើសកម្មភាពនេះបន្តទៀត ទៅតាមសាលា រៀន និងអង្គការផ្សេងៗទៀត ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋ ជាពិសេសេសិស្សានុសិស្សឱ្យពួកគាត់ទទួលបានចំណេះដឹងកាន់តែទូលំទូលាយ ហើយចេះសន្សំ ចេះកត់ត្រា និងការគ្រប់គ្រងការចំណូលចំណាយរបស់ពួកគេប្រចាំថ្ងៃ។ លោកបានបញ្ជាក់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ គឺជាមេរៀនដ៏សំខាន់ណាស់ ដែលប្រទេសជឿនលឿនមួយចំនួនគេបានដើរមុន និងរៀនជាយូរឆ្នាំមកហើយ៕


image_2025-07-02_16-05-35
ចិនទប់ស្កាត់​​សកម្មភាពទិញជ្រូកទៅ​ចិញ្ចឹម​បំប៉នឡើងវិញ ​ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​ជ្រូក

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) របស់អង់គ្លេស បានធ្វើរាយការណ៍ថា អ្នកធ្វើអាជីវកម្មចិញ្ចឹមជ្រូកខ្នាតតូចតាច និងកសិករចិញ្ចឹមជ្រូកបែបគ្រួសារ នៅក្នុងប្រទេសចិន បានសម្រុកទិញជ្រូករស់នៅតាមផ្សារនានា ពីអ្នកចិញ្ចឹមជ្រូកខ្នាតធំៗ ដើម្បីយកជ្រូកទៅចិញ្ចឹមបំប៉នឱ្យធាត់បន្ថែមទៀត ដោយសង្ឃឹមថា ក្នុងរយៈពេលពីរបីខែខាងមុខតម្លៃជ្រូកសាច់នឹងឡើងខ្ពស់។ ក្រុមអ្នកចិញ្ចឹមជ្រូកខ្នាតតូចតាច នៅក្នុងប្រទេសចិន​ នាំគ្នាប្រមូលទិញជ្រូករស់មានទម្ងន់ពី៤០គីឡូក្រាម ទៅ៥០គីឡូក្រាម ក្នុងមួយក្បាលយកទៅចិញ្ចឹមបំប៉នឡើងវិញរហូតដល់មានទម្ងន់ជាង១០០គីឡូក្រាម ទើបយកមកលក់វិញ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងឧស្សាហកម្មជ្រូក បានព្រមានថា ការប្រមូលទិញបែបនេះអាចបណ្តាលឱ្យមានការប្រែប្រួលតម្លៃដ៏ធំនៅលើទីផ្សារសាច់ជ្រូក ប៉ុន្តែមិនមានផលប៉ះពាល់យូរអង្វែងឡើយ។ ចំណែកអ្នកជំនាញផ្នែកសុខមាលភាពសត្វជ្រូក នៅក្នុងប្រទេសចិន បាននិយាយថា «វាអាចនាំឱ្យមានការខ្វះជ្រូកក្នុងរយៈពេលខ្លី រួមជាមួយនឹងបរិមាណជ្រូកជោរជាន់នៅលើទីផ្សារសាប់ផងនោះ វានឹងធ្វើឱ្យមានការប្រែប្រួលតម្លៃយ៉ាងច្រើន និងធ្វើឱ្យទីផ្សារច្របូកច្របល់ថែមទៀតផង»។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានធ្វើសេចក្តីរាយការណ៍ទៀតថា ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកតាក់តែងច្បាប់របស់ចិន បានចាត់វិធានការអនុវត្តឱ្យច្បាប់ថ្មី ដើម្បីទប់ស្កាត់សកម្មភាពទិញជ្រូករបៀបនេះ ជាពិសេសនៅក្នុងខេត្តក្វាងទុង ស្ថិតនៅខាងជើងទីក្រុងហុងកុង។ ជាលទ្ធផល ក្រុមហ៊ុនចិញ្ចឹមជ្រូកលំដាប់លេខ១របស់ប្រទេសចិន គឺក្រុមហ៊ុន មួយួន ហ្វូដ​​ ( Muyuan Foods) កាលពីពេលថ្មីៗកន្លងមកនេះ បានបញ្ជាក់ថា ខ្លួនបានឈប់លក់ជ្រូករស់ទៅឱ្យអ្នកចិញ្ចឹមបំប៉នឱ្យធំទៀតហើយ។ សកម្មភាពប្រមូលទិញជ្រូករស់ ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើឱ្យស្ថានភាពផ្គត់ផ្គង់ជ្រូករស់នៅលើទីផ្សារកាន់តែជោរជាន់អាក្រក់ទៅៗ ហើយបណ្តាលឱ្យតម្លៃសាច់ជ្រូកធ្លាក់ចុះយ៉ាងខ្លាំងតែម្តង។ កាលពីក្នុងខែសីហា […]

515057080_731480289684475_4578529400282498689_n
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបិទព្រំដែនជាមួយថៃមិន​ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខស្បៀងកម្ពុជានោះឡើយ

តាកែវ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងថា ការបិទព្រំដែនជាមួយប្រទេសថៃ មិនបានធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខស្បៀងរបស់កម្ពុជាឡើយ ហើយកម្ពុជាធានាបានទាំងស្រុងនៅការដោះស្រាយទីផ្សារសម្រាប់ទំនិញរបស់ខ្លួន ដោយមិនចាំបាច់ពឹងពាក់ប្រទេសថៃនោះទេ។ ក្នុងឱកាសនេហ សម្ដេចធិបតី បាន​ថ្លែងទៀតថា ផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជា ត្រូវបានបញ្ជូនផ្ទាល់ទៅបរទេសតែម្ដង ដោយមិនចាំបាច់ឆ្លងកាត់ ឬលក់ឲ្យប្រទេសថៃនោះទេ។ នៅពេលមានបញ្ហាតាមព្រំដែន បិទព្រំដែន សម្តេចបាន​សួរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សួរខេត្ត សួរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា អត់មានបញ្ហានោះទេ។ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា «ដំឡូងមីឥឡូវផុតរដូវ បើ៥-៦ខែទៀតមានបញ្ហា យើងនៅតែធានាផ្ទៃក្នុងបាន ព្រោះនាំចេញផ្ទាល់នៅប្រទេសចិនរាប់ម៉ឺនតោន យើងមានច្រកចេញអត់លំបាក។ យើងបានត្រៀមលក្ខណៈហើយ ក្នុងករណីរញ៉េរញ៉ៃរយៈពេលវែង នេះហើយជាអ្វីដែលផលយើងបាននៅថ្ងៃនេះ»។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរ សូមឲ្យស្មារតីជាតិនិយមមួយនេះស្ថិតស្ថេរជារឿងរហូត។ ដោយឡែក សម្រាប់អ្នកផលិតទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគុណភាពផលិតផល មិនអាចបង្ខំឲ្យប្រជាពលរដ្ឋទិញផលិតផលគ្មានគុណភាពនោះទេ។ បច្ចុប្បន្ននេះផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនមិនទាន់ដល់ពេលត្រូវប្រមូលផលនោះទេ ប៉ុន្ដែក្នុងករណីបញ្ហាត្រូវបានអូសបន្លាយរយៈពេលវែងជាមួយប្រទេសថៃ […]

photo_2025-07-02_07-43-24
ការផលិត និងកែច្នៃត្រីងៀត ជួយសមាជិកសហគមន៍មានជីវភាពល្អមួយកម្រិតដោយមិនចាំបាច់ធ្វើចំណាកស្រុក

ក្រចេះ៖ សហគមន៍ផលិត និងកែច្នៃត្រីងៀតមួយកន្លែង ស្ថិតនៅក្នុងឃុំវឌ្ឍន៍ ស្រុកសំបូរ ខេត្តក្រចេះ គឺបានចូលរួមចំណែកក្នុងការកាត់បន្ថយការបំផ្លាញធនធានធម្មជាតិ ផ្នែកជលផល។ បើតាមការឲ្យដឹងពីអ្នកភូមិខាងលើបានបញ្ជាក់ថាក្រៅពី មុខរបរធ្វើស្រែចម្ការ បងប្អូនប្រជាពលរដ្ឋបានចាប់យករបបផលិត និងកែច្នៃត្រីងៀតនេះ គឺបានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិនៅតំបន់នោះដោយមិនបាច់ទៅស៊ីឈ្នួលគេ ឬទៅធ្វើការចំណាកស្រុកនោះទេ។ លោក ស៊ិន សង រស់នៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ និងជាប្រធានសហគមន៍នៃក្រុមផលិត និងកែច្នៃត្រីងៀត ដែលមានសមាជិកចំនួន៦នាក់ ដែលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងជំនាញរដ្ឋបាលជលផល និងជាពិសេសគឺការគាំទ្រពីអង្គការដៃគូរ បាននិងកំពុងមាមាញឹកក្នុងការចិញ្ចឹមត្រី និងដាក់ចំណីត្រី ដើម្បីពន្លឿនការធំធាត់របស់ត្រី ឲ្យទាន់ទៅនឹងតម្រូវការកម្មង់របស់បងប្អូនអ្នកភូមិ និងភ្លៀវខាងក្រៅផងដែរ។ លោកបានរៀបរាប់ថា បើទោះបីជាមានសមាជិកតែ៦នាក់ តែការងារបច្ចេកទេសក្នុងការផលិត និងកែច្នៃ ដែលទទួលបានរយៈពេលកន្លងមក ក៏មិនជាបញ្ហានោះដែរក្នុងការបំពេញតម្រូវការរបស់ភ្ញៀវដែលបានគាំទ្រ និងបានកម្មង់។ ដោយក្នុងសហគមន៍បានផលិតនិងកែច្នៃត្រីងៀតចំនួន ៣ប្រភេទ មានដូចជា៖ ងៀតត្រី អណ្តែង ត្រីរ៉ស់ និងត្រីរៀលជាដើម តែក្នុងតម្លៃនៃត្រីរៀលលក់ចេញរាងមានតម្លៃខុសបន្តិច ដោយ១គីឡូតម្លៃ ៥ម៉ឺនរៀល ដោយការផលិតនិងកែច្នៃមានរាងស្មុគស្មាញចំណាយពេលសម្អាតនិងតុបតែងបន្តិច ។ បន្ថែមលើមុខរបបប្រចាំថ្ងៃ និងដើម្បីកាត់បន្ថយការនេសាទខុសច្បាប់តាមដងទន្លេមេគង្គ ដែលធ្វើឲ្យប៉ះពាល់ទៅដល់ជម្រកសត្វផ្សោតផងនោះ លោក ស៊ិន […]

photo_2025-07-01_15-30-39
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកទី​០១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សា អំពីវឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ រួមទាំងទិសដៅការងារ និងរបៀបវារៈផ្សេងៗទៀត។ ក្រោយកិច្ចពិភាក្សាការងារ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដើម្បីអភិវឌ្ឍទាំងសមត្ថភាពបុគ្គលិក និងស្ថាប័នឱ្យកាន់តែរីកចម្រើន។ សូមរំលឹកថា ធនាគារ ARDB ដែលជាធនាគារគោលនយោបាយ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលក្រោម កិច្ចអន្តរាគមន៍នៃកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីគាំទ្រដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ជាទុនវិនិយោគ និងទុនបង្វិលដល់សហគ្រាសធុនតូច និងមធ្យម រួមមាន÷ ស្រូវ-អង្ករ បន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងគោលដៅបង្កើតការងារ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក និងជំរុញការនាំចេញ។ លើសពីនេះ ធនាគារ  ARDB បាននិងកំពុងអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility-CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង  (Green Climate Fund)។ កម្មវិធីហិរញ្ញប្បទាននេះ […]

កាលវិភាគផ្សព្វផ្សាយ