ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងប្រទេសគេសង្កេតឃើញកសិករនៅតាមតំបន់ក្នុងខេត្តមួយចំនួនចាប់ផ្តើមមានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹម។ជាក់ស្តែងកសិដ្ឋាន ហង់ ហ៊ាង បង្កាត់ពូជត្រីមានទីតំាងនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានផ្គត់ផ្គង់កូនត្រីពូជដល់កសិករក្នុងតំបន់និងក្រៅតំបន់ក្នុងមួយថ្ងៃចន្លោះពី៣ម៉ឺនទៅ៥ម៉ឺនកូន ហើយថ្ងៃខ្លះមានដល់១០ម៉ឺនកូនក៏មានដែរចូលមកដល់ខែសីហាឆ្នំា២០២៤នេះ។

អ្នកស្រីបន្តថា តាមការសង្កេតប្រជាពលរដ្ឋនៅក្នុងតំបន់និងក្រៅតំបន់ចាប់ផ្តើម មានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹមនៅតំបន់របស់ខ្លួនជាសន្សឹមៗតំាងពីខែមីនា ហើយចូលមកដល់ខែកក្កដា និងខែសីហាឆ្នំា២០២៤ បន្ទាប់ពីមានភ្លៀងធ្លាក់នៅគ្រប់តំបន់ កសិដ្ឋានចាប់ផ្តើមទទួលបានការកំម្ម៉ង់ទិញកូនត្រីពីកសិករនៅក្នុងខេត្តនិងក្រៅខេត្ត ដែលនៅថ្ងៃខ្លះចន្លោះពី៣ម៉ឺនទៅដល់៥ម៉ឺនកូន ហើយថ្ងៃខ្លះទៀតមានរហូតដល់១០ម៉ឺនកូនក៏មានដែរ ហើយចំពោះតម្លៃកូនត្រីវាអាស្រ័យទៅលើទំហំឬខ្នាតរបស់កូនត្រី មាន៨០រៀល, ១០០រៀលនិង១២០រៀលក្នុងមួយក្បាល។
បើយោងតាមម្ចាស់កសិដ្ឋានខាងលើ, បច្ចុប្បន្នកសិករនិយមចិញ្ចឹមកូនត្រីច្រើនជាងគេ មានប្រភេទត្រីអណ្តែង,ត្រីប្រា និងត្រីក្រាញ់ ដោយសារត្រីប្រភេទទំាងនេះ វាងាយស្រួលក្នុងការចិញ្ចឹម ហើយធុននឹងទឹក ហើយនិងធុនជំងឺ ។
អ្នកស្រី លើកឡើងថា នៅឆ្នំា២០២៤នេះដោយសារភាពរាំងស្ងួតអូសបន្លាយអស់រយៈពេលច្រើនខែ បានធ្វើឱ្យអត្រាអ្នកចិញ្ចឹមមានការធ្លាក់ចុះមួយចំនួន ប៉ុន្តែតម្រូវការកូនត្រីនៅមានចំនួនច្រើន ហើយនៅពេលខាងមុខបើមានទឹកគ្រប់គ្រាន់អាចឱ្យពលរដ្ឋអាចចិញ្ចឹមត្រីកើនឡើងថែមទៀត។
អ្នកស្រី បន្តថា មុខរបរបង្កាត់ពូជត្រី និងចិញ្ចឹមត្រីអស់រយៈពេលជាង២០ឆ្នំាកន្លងមកនេះ វាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងគ្រួសារ ធ្វើឱ្យយើងអាចផលិតកូនត្រីនៅក្នុងស្រុក ហើយចែកចាយទៅតាមតំបន់បាន ដោយពុំចាំបាច់ឱ្យយើងធ្វើការចំណាកស្រុកនោះទេ ។ដោយឡែកសម្រាប់កសិករដែលទិញត្រីចិញ្ចឹមលក្ខណៈគ្រួសារ ក៏បានផលគួរសមដែរ ក្រៅពីអាចផ្គត់ផ្គង់គ្រួសារបានអាចលក់ទៅទីផ្សារដើម្បីបានប្រាក់ចំណូលផងដែរ។
បើតាមអ្នកស្រី ខ្លូន ស្រីនាង, ក្នុងពេលបច្ចុប្បន្នកសិដ្ឋានមានត្រីអណ្តែងមេ និងអណ្តែងឈ្មោលសម្រាប់បង្កាត់ពូជប្រហែល៥០០ក្បាល,ពូជត្រីប្រា ៣០០ក្បាល, ពូជត្រីពោប្រហែល៤០០ក្បាល រួមនិងពូជត្រីមួយចំនួនផ្សេងទៀត៕