1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. ជ្រូកកណ្ដុរព្រៃ កំពុងមានតម្រូវការទីផ្សារខ្ពស់

ជ្រូកកណ្ដុរព្រៃ កំពុងមានតម្រូវការទីផ្សារខ្ពស់

ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកកណ្ដុរព្រៃមួយកន្លែង បានលើកឡើងថា បច្ចុប្បន្នទីផ្សារជ្រូកកណ្ដុរព្រៃមានតម្លៃខ្ពស់ ហើយការផ្គត់ផ្គង់នៅតែមានភាពខ្វះខាត ដោយសារមានការបញ្ជាទិញច្រើន។ លោក លុច ឡាត ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកព្រៃនៅខេត្ត…..បានចាប់ផ្តើមចិញ្ចឹមអស់រយៈពេល…..ហើយលោកក៏មានគម្រោងបង្កើតទីផ្សារទទួលទិញ និងបោះដុំ ដើម្បីជួយសម្រួលដល់កសិករសម្រាប់រកទីផ្សារកាន់តែទូលំទូលាយ។

លោក លុច ឡាត បានឱ្យដឹងថា ការចិញ្ចឹមជ្រូកកណ្ដុរ មិនមានបច្ចេកទេសអ្វីស្មុគ្រស្មាញនោះទេ ដោយចិញ្ចឹមតាមបែបធម្មជាតិដូចក្នុងជ្រូកស្រុកដែរ។ លោក ឡាត បានរៀបរាប់ថា ការថែទាំជ្រូកកណ្តុរព្រៃគឺដាក់ចំណីមួយថ្ងៃ ២ដង (ពេលព្រឹក និងពេលល្ងាច) ហើយងូតទឹកលាងសម្អាត នៅពេលថ្ងៃត្រង់ដើម្បីឱ្យជ្រូកត្រជាក់ខ្លួន។ ចំណែកចំណីក្នុងមួយខែប្រើអស់ ៥០០គីឡីក្រាម ហើយប្រភេទចំណីមានដូចជា កន្ទក់លាយជាមួយទឹក ត្រកួន ស្មៅ កន្ធុំថេត និងប្រភេទបន្លែផ្សេងៗទៀត។

“ទីផ្សារជ្រូកកណ្ដុរព្រៃនេះគឺល្អ មួយក្បាលលក់បានចាប់ពី ២៧ម៉ឺនរៀលឡើងទៅដល់៣៥ម៉ឺនរៀល ពោលគឺតម្លៃមើលទៅតាមជ្រូកធំតូច។ ជ្រូកប្រភេទនេះមានតម្រូវការទីផ្សារច្រើន ខ្ញុំមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់នោះទេ”។ នេះបើតាមលោក លុច ឡាត បានឱ្យដឹងបន្តទៀតថា លោកមានការលំបាកនៅពេលដឹកជញ្ជូនជ្រូកលក់ឆ្លងពីខេត្តមួយទៅខេត្តមួយ ដោយអាជ្ញាធរហាមឃាត់ និងទាមទាររកលិខិតដឹកជញ្ជូន។
ម្ចាស់កសិដ្ឋានរូបនេះ បានសង្កត់ធ្ងន់ថា ជ្រូកប្រភេទនេះ មានទីផ្សារគ្រប់រដូវកាល ក្នុងមួយខែលោក ឡាត អាចផ្គត់ផ្គង់ជូនភ្ញៀវចាប់ពី ២០ក្បាលឡើងទៅ ដោយក្នុងនោះមានអ្នកបញ្ជាទិញពូជទៅចិញ្ចឹម និងអ្នកខ្លះយកទៅធ្វើម្ហូបអាហារ។
មូលហេតុដែលជំរុញឱ្យលោក លុច ឡាត ចិញ្ចឹមជ្រូកកណ្ដុរព្រៃនេះ ដោយសារការរាតត្បាតនៃជំងឹកូវីដ-១៩ ដែលធ្វើឱ្យលោកលក់មាន់ស្រែខាត ប៉ុន្តែដោយសារការស្រឡាញ់ផ្នែកកសិកម្ម ទើបបានទិញជ្រូកកណ្ដុរព្រៃពីខេត្តឧត្ដរមានជ័យយកមកចិញ្ចឹមកាលពីឆ្នាំ២០២០ ទើបទទួលបានផលល្អរហូតមកដល់បច្ចុប្បន្ន។
ចំពោះដើមទុនចិញ្ចឹមវិញ លោក ឡាត ចំណាយអស់ប្រមាណ ៣០០ដុល្លារដើម្បីដាក់ជ្រូកចិញ្ចឹមចំនួន ៣ក្បាល ខណៈបច្ចុប្បន្នបានដាក់មេពូជរហូតដល់ ៤៦ក្បាល និងរកចំណូលបានក្នុងមួយខែចន្លោះពី ៣លានរៀល ទៅ ៤លានរៀល។


Thn2
ការកែច្នៃម្រេចខ្ចី​ធ្វើ​​ជ្រក់ ក្លាយជា​ផលិតផលសំខាន់មួយកំពុងទទួលបាន​ការគំាំទ្រ​​​ពីភ្ញៀវបរទេស​​និងទីផ្សារអន្តរជាតិ

ការកែច្នៃ​ផ្លែម្រេចខ្ចី ផ្សំជាមួយផ្កាអំបិល​ធ្វើជាម្រេចជ្រក់ស្ងួត​ របស់កសិដ្ឋាន​ La Plantation​​មានទីតំងនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ​ បានក្លាយជាផលិតផល​សំខាន់​មួយ​ កំពុងទទួលបានការគាំទ្រ​ពីភ្ញៀវបរទេសចូលមកទស្សនា​ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រ​នៅលើទីផ្សារក្នុងប្រទេសបារាំង និងប៊ែលហ្សិក​នាពេលបច្ចុប្បន្ន​។​​ លោក យុត លីណា មគ្គុទេសក៍ ទេសចរណ៍នៅ La Plantation​​ បានឱ្យដឹង​ថា ម្រេចជ្រក់នេះ ​ជាផលិតផលថ្មីមួយ​​ ងាយស្រួលក្នុងការប្រើប្រាស់​  ដោយសារ​​វាផ្សំ​ជាមួយផ្កាអំបិល និងផ្លែម្រេចខ្ចី វាជួយឱ្យម្ហូបមានជាតិប្រៃតិចៗនិងមានរស់ជាតិ ហិរល្មម​​។​ ​លោកបន្តថា ម្រេចជ្រក់នេះ ​​មានភ្ញៀវបរទេសដែលចូលមក​ទីនេះ​ភាគ​​ច្រើន​គំាំទ្រ​​ ដោយសារ​ម្រេច​ជ្រក់​នេះវាមិនសូវមានជាតិហិរ​ខ្លាំ​​ ដូចនេះទើប​ធ្វើឱ្យ​​ភ្ញៀវមកពីខាងអឺរ៉ុប​ចិត្ត​ជាមួយ​រសជាតិម្រេចជ្រក់​នេះច្រើន​។ដោយឡែក​​សម្រាប់​ពលរដ្ឋ​ខ្មែរយើងវិញ​ មានអ្នកចូលចិត្ត​នៅមានចំនួន​តិចតួច ដោយសារម្រេចស្រស់មានលក់​ច្រើន​តាមតំបន់​​ងាយស្រួល​រកទិញ​នៅលើទីផ្សារ​បាន​ បើចង់ធ្វើម្ហូបជាមួយម្រេចស្រស់នេះ​​។ ​បើតាម​លោក យុត លីណា, ​​ម្រេចជ្រក់​ក៏ដូចជាផលិតផល​ផ្សេងទៀត​របស់​ La Plantation​  សម្រាប់ទីផ្សារនៅក្នុងស្រុក ​​ មានលក់​នៅក្រុងកំពត, ក្រុងភ្នំពេញ និងមាននៅខេត្តសៀមរាប​ ហើយ​នៅថ្ងៃអនាគត La Plantation ​​ចង់ពង្រីកបន្ថែមទៅតាមខេត្តផ្សេងទៀត ​។ចំណែក​ទីផ្សារនៅក្រៅប្រទេស​ La Plantation​បាននាំចេញ​ទៅលក់នៅទីតាំងផ្ទាល់របស់ខ្លួន​ក្នុងប្រទេសបារាំង និងប្រទេសប៊ែលហ្សិក​ដែលមានបរិមាណ​១០តោនក្នុងមួយឆ្នាំ​ ស្របពេលបច្ចុប្បន្ន​ La […]

thn1 copy
រោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យម​ប្រមាណ ១៣៨ កំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451ពីកសិករ​​

ភ្នំពេញ៖ លោកឧកញ៉ា ចាន់ សុខឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជាបានថ្លែងកាលពីថ្ងៃ២៧ ខែកញ្ញានេះ​ថា  ឥឡូវនេះ ​​មានរោងម៉ាស៊ីនកិនស្រូវទាំងតូចនិងមធ្យម​ប្រមាណ ១៣៨ បាននិងកំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451 ពីប្រជាកសិករនៅទូទាំងប្រទេស​កំពុងតែ​មមាញឹកយ៉ាងខ្លាំង​​ ដើម្បីស្តុកទុក​​សម្រាប់កែច្នៃនិងនាំចេញ។​​​ លោកឧកញ៉ា​បាន​​​ថ្លែងទៀត​​ថា ​តម្លៃស្រូវកសិករ​យើង​​បាន​លក់ទៅរោងម៉ាស៊ីន​​​​មានតម្លៃល្អនៅឡើយ និងស្រូវខ្លះគឺប្រជាកសិករ​បាន​​​លក់ទៅឲ្យ​ឈ្មួញលក់​បន្តឲ្យ​ទៅ​​ប្រទេសវៀតណាម​​​ខ្លះ​​ ហើយ​​តម្លៃទិញនៅរោងម៉ាស៊ីន OM 5451 តម្លៃចន្លោះ ១១០០រៀលទៅ ១១៥០ រៀលក្នុង១ គីឡូក្រាម ។​​ បន្ថែមពីនេះ ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា បាន​​​អំពាវនាវដល់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ជ្រើសរើសពូជស្រូវជាតិ២ប្រភេទគឺ ផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះ ដោយសារពូជស្រូវទាំងនេះ មានតម្រូវការទីផ្សារសម្រាប់ការនាំចេញខ្ពស់ ឋិតថេរ និងមានតម្លៃសមរម្យ។ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​ស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ បច្ចុប្បន្ននេះ​ រោងម៉ាស៊ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាម ចំពោះស្រូវ OM […]

កាលវិភាគផ្សព្វផ្សាយ