នៅឆ្នំា២០២៣ កន្លងទៅនេះសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ របស់កម្ពុជាឆៅ ទៅទីផ្សារអន្តរជាតិសម្រេចបានប្រមាណជាង៦៥ពាន់តោន បើគិតជាទឹកប្រាក់មានប្រមាណ ៨៣៧លានដុល្លារអាមេរិកថយចុះ១៦,៩% បើប្រៀបធៀបនឹងឆ្នំាមុន ហើយនៅក្នុងបរិមាណសរុបគ្រាប់ស្វាយចន្ទីដែលបាននាំចេញជាង៦៥ម៉ឺនតោននោះគឺមានប្រមាណជាង៦១ម៉ឺនតោនបានធ្វើការនាំចេញទៅវៀតណាម។
ពាក់ព័ន្ធនឹងដំណាំស្រាយចន្ទីនៅឆ្នំា២០២៤ បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជារំពឹងថា បើសិនជាអាកាសធាតុអំណោយផលដូចនឹងពេលសព្វថ្ងៃនេះទិន្នផលស្វាយចន្ទីនឹងកើនឡើងប្រមាណ១០%បន្ថែម ហើយតម្លៃគ្រាប់ស្វាយចន្ទីល្អក៏នឹងកើនតម្លៃបន្ថែម៥%ទៀត ស្របពេលដែលកសិករក្រៅពីបានផ្អាកកាប់ដើមស្វាយចន្ទីរបស់ខ្លួនចោល បានងាកមកដំាបន្ថែមប្រមាណ៤ម៉ឺនហិកតាបន្ថែម ខណៈផ្ទៃដីដែលកំពុងផ្តល់ទិន្នផលស្វាយចន្ទីនៅទូទំាងប្រទេសជិតមាន៦៥ម៉ឺនហិកតា។
លោក អួន ស៊ីឡុត លើកឡើងថា នៅឆ្នំាខាងមុខបើគ្រឹះស្ថានធនាគារក្នុងស្រុកមានការបន្ធូរបន្ថយលក្ខណ្ឌនៃការផ្តល់កម្ចីសម្រាប់ជាទុនបង្វិលជូនដល់សហគ្រាសកែច្នៃស្វាយចន្ទីក្នុងស្រុក ដល់ពេលនោះការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅខាងក្រៅប្រទេសនឹងបន្តធា្លក់ចុះ។ តែប្រសិនជាក្រុមហ៊ុនក្នុងស្រុកគាត់មិនមានថវិកាគ្រប់គ្រាន់ត្រៀមទិញគ្រាប់ស្វាយចន្ទីស្តុកទុកនោះទេ នោះលំហូរគ្រាប់ស្វាយចន្ទីទៅក្រៅក្នុងឆ្នំា២០២៤នឹងមានចំនួនច្រើនជាងឆ្នំា ២០២៣ថែមទៀត។
លោក អួន ស៊ីឡុត បានបញ្ជាក់ថា កន្លងមកនេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារមួយចំនួនបានយកចិត្តទុកដាក់នៅក្នុងវិស័យកសិម្ម ក្នុងនោះមានដូចជាធនាគារ ARDB, SMEs, Wing និងគ្រឹះស្ថានAMK ។ ដូចនេះយើងសង្ឃឹមថា ទំាងកសិករសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកអាចទទួលបានប្រាក់កម្ចី ពីស្ថាប័នទំាងនេះបានលឿននៅក្នុងឆ្នំា២០២៤នេះ។
លោក អួន ស៊ីឡុត បានសង្កត់ធ្ងន់ថា «ឆ្នំា២០២៤នេះ បើសិនសហគ្រាសមានលទ្ធភាពប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅបានច្រើន និន្នាការនៃការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសនឹងត្រូវបានកាត់បន្ថយ ព្រោះមកដល់ពេលសព្វថ្ងៃនេះយើងមានទំនើបកម្មគ្រឿងយន្តកសិកម្មមួយចំនួនដែលសមាគមមានដៃគូនឹងបានសហការជាមួយក្រុមហ៊ុនធំៗដើម្បីកែប្រែកសិករឱ្យទៅជាសិប្បករស្វាយចន្ទី។ នៅពេលកសិករបានក្លាយខ្លួនជាសិប្បករបាន នោះនឹងជួយឱ្យគាត់អាចបង្កើតបានតម្លៃបន្ថែម ហើយផលិតផលរបស់គាត់ មិនត្រូវបានឈ្មួញកណ្តាលក្រឡុកតម្លៃទៀតនោះទេ។ បើគ្រាប់សិនគ្រាប់ស្វាយចន្ទីឆៅចុះថោក គាត់នឹងទុកគ្រាប់ស្វាយចន្ទីនេះ បកពាក់កណ្តាលសម្រេចឱ្យក្រុមហ៊ុនក្នុងស្រុក»៕
ដោយ៖ Long Sareth