ភ្នំពេញ៖ លោកឧគញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export និងរោងចក្រ កិនស្រូវ និង កែច្នៃអង្ករ ឡាយសែ ដែលមានទីតាំងនៅថ្មគោល ខេត្តបាត់ដំបង បាននិងកំពុងតែប្រមូលទិញស្រូវពីកសិករគិតត្រឹមពីថ្ងៃ១មករា ដល់ថ្ងៃ ១៩ កុម្ភៈ ២០២៥ ក្នុងបរិមាណសរុប 70000តោន កើនជាង 20000 តោនឬជាង 30%បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។
លោកឧគញ៉ា ឡាយ ឈុនហួ បានថ្លែងថា ការកើនឡើងនេះក៏ដោយសាររោងម៉ាស៊ីនបានទទួលប្រាក់កម្ចីបន្ថែមពីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)។សូមបញ្ជាក់ថាក្រុមហ៊ុនក៏នៅបន្តការប្រមូលទិញស្រូវជារៀងរាល់ថ្ងៃផងដែរ។
សម្រាប់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានប្រមានប្រសាសន៍កាលពីថ្ងៃទី៤ខែកុម្ភ:នេះថា ងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះទុកពិសេសនោះ គឺយើងបានប្រើប្រាស់ឲ្យមានការរីកចម្រើននិងមានប្រសិទ្ធភាពខ្ពស់ សំរាប់ជួយវិស័យកសិកម្ម ពោលចូរពិនិត្យមើលក្រោយឆ្នាំ២០១៦ រហូតមក ដល់បច្ចុប្បន្ននេះ តម្លៃស្រូវនិងអង្កររបស់កម្ពុជាយើង ក៏ដូចជាប្រជាកសិករតម្លៃមានស្ថេរភាព។
ក្នុងនោះតម្លៃផលិតកម្មមានការកើនឡើងជាបន្តបន្ទាប់ដល់ជាង៦លានតោនឆ្នាំ២០១៦ និងបានកើនឡើងជារហូតដល់ជា១៣លានតោនឆ្នាំ២០២៤ លើផលិតកម្មស្រូវដែលជាកំណើនយ៉ាងគំហុកផងដែរ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទន្ទឹមនិងនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការកើនឡើងនេះគឺទី១ មានការអភិវឌ្ឍន៍នៅវិស័យកសិកម្ម និងទី២ កសិករធ្វើស្រែបានចំនេញច្រើនជាងមុន ទើបជំរុញឲ្យកសិករបន្តខិតខំប្រឹងប្រែងនាំគ្នាធ្វើដែលនាំឲ្យផលិតកម្មស្រូវបានកើនឡើង ។
សរុបជារួមនៅក្នុងមានន័យនេះ បើសិនកសិករយើងធ្វើស្រែខាតវិញ គឺមិនបន្តធ្វើទៀតទេ មិនត្រឹមកតែដំណាំស្រូវទេ ពោលដំណាំចន្ទីរ កៅស៊ូ និងដំណាំផ្សេងៗទៀតក៏ដូចគ្នាដែរ។