1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. គោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ផលិតផល១នឹងក្លាយជាកម្លំាងចលករពង្រឹងកំណើនមីក្រូសេដ្ឋកិច្ច

គោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ផលិតផល១នឹងក្លាយជាកម្លំាងចលករពង្រឹងកំណើនមីក្រូសេដ្ឋកិច្ច

អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១នៃទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលស្គាល់ថា បើទោះបីគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ ផលិតផល១មានអាយុកាលជាង៧ឆ្នំា តែកាអនុវត្តជាក់ស្តែងនៅជួបបញ្ហារអាក់រអួលច្រើន។ តែទោះជាយ៉ាងណាគោលនយោបាយជាតិស្តីពីជំរុញចលនាភូមិ១ ផលិតផល១នឹងសម្រេចបានទៅតាមគោលដៅ ហើយវានឹងក្លាយជាកម្លំាងចលករមួយទៀតពង្រឹងកំណើនមីក្រូសេដ្ឋកិច្ច និងចូលរួមចំណែកនៅសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ។
ឯកឧត្តម ផល សុជាតិ មានប្រសាសន៍បញ្ជាក់ថា អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១នៃទីស្តីការគណៈរដ្ឋមន្ត្រីថ្មីៗនេះមានប្រសាសន៍ថា គោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ផលិតផល១ ឆ្នំា២០១៦-២០២៦ មានអាយុជាង ៧ឆ្នំាហើយក្តី ក៏ប៉ុន្តែការអនុវត្តជាក់ស្តែងរបស់យើងឃើញថា នៅមានភាពរអាក់រអួលច្រើន ដែលការណ៍នេះវាអាចបណ្តាលមកពី កត្តារួមផ្សំជាច្រើនដូចជា កត្តាកង្វះថវិកា កត្តាកង្វះធនធានមនុស្ស កត្តាឆន្ទៈការងារនៅមានភាពស្ទាក់ស្ទើរ និងកត្តាកង្វះនូវឧបករណ៍ជាឯកសារ ឬគោលការណ៍ណែនាំផ្សេងៗសម្រាប់ចង្អុលបង្ហាញអ្នកពាក់ព័ន្ធឱ្យយកទៅអនុវត្ត។
ឯកឧត្តម បញ្ជាក់ថា “បើទោះជាយ៉ាងនេះក្តី ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងពិតជានឹងអាចអនុវត្តសម្រេចបាននៅគោលដៅរបស់គោលនយោបាយជាតិជំរុញចលនាភូមិ១ផលិតផល១ ជាមួយនឹងភាពមិនស្ទាក់ស្ទើររបស់ក្រសួង ស្ថាប័ននិងអ្នកពាក់ព័ន្ធទាំងអស់ ដែលវានឹងក្លាយទៅជាកម្លំាងចលករមួយទៀត ក្នុងការពង្រឹងកំណើនមីក្រូសេដ្ឋកិច្ច និងការរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ” ។
បើយោងតាម អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ការចងក្រងសមាជិកចលនាភូមិ១ផលិតផល១ត្រូវបានចាត់ទុកជាសកម្មភាពគន្លឺះមួយសំដៅរួមចំណែកសម្រេចបាននូវគោលដៅនយោបាយជាតិស្តីពីការជំរុញចលនាភូមិ១ផលិតផល១ តាមរយៈការកៀរគរផលិតករតាមមូលដ្ឋានឱ្យចូលមកស្ថិតនៅក្នុងថ្នាលរួមមួយ ដែលងាយនឹងទទួលបាននូវកិច្ចអន្តរាគមន៍មានប្រសិទ្ធភាពពីសំណាក់រាជរដ្ឋាភិបាលក៏ដូចជាដៃគូពាក់ព័ន្ធ។
ឯកឧត្តម លើកឡើងថា គិតចាប់ពីឆ្នំា២០២០ មកដល់ពេលនេះ បើទោះជាមានការរំខានដោយសារជំងឺរាតត្បាតកូវីដ១៩ ការរងសម្ពាធ ហិរញ្ញវត្ថុ ការជួបលក្ខខណ្ឌមិនអំណោយផលជាច្រើនផ្សេងទៀតក៏ដោយ ក៏អគ្គលេខាធិការដ្ឋានភូមិ១ផលិតផល១បាន សហការជាមួយក្រសួងដៃគូ និងលេខាធិការដ្ឋានភូមិ១ផលិតផល១រាជធានីខេត្តទំាងអស់ នៅតែអាចសម្រេចបាននៅសកម្មភាពដ៏សំខាន់នេះជាមួយលទ្ធផលដ៏ល្អប្រសើរ។ ក្នុងដំណើរការចងក្រងសមាជិកចលនាភូមិ១ ផលិតផល១ បានចាប់ផ្តើមពីពាក់កណ្តាលឆ្នំា២០២០ និងបញ្ចប់នៅឆ្នំា២០២១ មានផលិតផលចំនួន១២១ មកពីខេត្តចំនួន១០ បានដាក់ពាក្យសុំចូលជាសមាជិកចលនាភូមិ១ ផលិតផល១ និងក្នុងនោះមានផលិតផលចំនួន១១៣ (សេវាកម្ម៦) ត្រូវបានវាយតម្លៃ និងទទួលស្គាល់ផលិតផលភូមិ១ ផលិតផល១ រួចមកហើយដែរ។
ក្នុងឆ្នំា២០២២ អគ្គលេខាថិការដ្ឋានភូមិ១ ផលិតផល១បានអនុវត្តសកម្មភាពនេះជាលើកទី២ ដោយប្រមូលបានផលិតផលចំនួន៤៨១ (សេវាកម្ម៥៦)បន្ថែមទៀត មកពីគ្រប់រាជធានីខេត្តទំាង២៥ ដើម្បីដាក់ពិនិត្យវាយតម្លៃ និងទទួលស្គាល់ផលិតផលភូមិ១ ផលិតផល១បន្តបន្ទាប់ទៀត៕SARETH ARDB


photo_2024-12-09_08-12-00 (2)
កម្ពុជាដាក់តាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន(ASEAN Day)នៅទីក្រុងអង់ការ៉ា

(អង់ការ៉ា, តួកគីយ៉េ)៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ កាលពីទី៥ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួម និងរៀបចំតាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដែលមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និស្សិត និងសាធារណៈជន ប្រមាណ ៥០០នាក់។ នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំនូវស្តង់ពិព័រណ៌ដើម្បីតាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសគឺក្រមាខ្មែរ ដែលទើបត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកណ្ឌវប្បធម៌ពិភពលោក នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានពន្យល់ជូនអ្នកទស្សនាអំពីលក្ខណៈពិសេសនៃផលិតផល ការផលិតនិងការវេចខ្ចប់ និងសក្តានុពលទីផ្សាររបស់ផលិតផលកម្ពុជា ក៏ដូចជាបានចែករំលែកនូវព័ត៌មានទំនាក់ទំនងក្រុមហ៊ុន និងសហគ្រាស ផងដែរ។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ ក៏មានការរៀបចំនូវម្ហូបចំនួន ២មុខ […]

កាលវិភាគផ្សព្វផ្សាយ