ក្រសួងកសិកម្មគ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកមានតម្លៃជិត២០ម៉ឺនដុល្លារអាម៉េរិកដល់សហគមន៍កសិកម្មទំនើប “ម្រេចមេមត់ត្បូងឃ្មុំ”

ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្មគ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកជូនដល់សមាជិកទាំង៦៥គ្រួសារនៃសហគមន៍កសិកម្មទំនើប “ម្រេចមេមត់ត្បូងឃ្មុំ” ជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹកដើរដោយប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់សហគមន៍។

ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍គូសបញ្ជាក់ថា “ក្រុមការងារជំនាញមកពីនាយកដ្ឋានគ្រឿងយន្តកសិកម្មកំពុងសិក្សាលម្អិតលើតម្រូវការបច្ចេកទេសចាំបាច់ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពដើរដោយសូឡាមួយដែលមានប្រសិទ្ធភាពបំផុត សម្រាប់គ្រប់ដណ្តប់លើផ្ទៃដីផលិតកម្មម្រេចជិត១០០ហិកតារបស់សហគមន៍។ តាមការប៉ាន់ស្មានបឋម សម្រាប់ប្រព័ន្ធស្រោចស្រពប្រភេទនេះ ការវិនិយោគអាចមានទំហំជិត ២០ម៉ឺនដុល្លារអាម៉េរិក តែអាចប្រើប្រាស់បានរយៈពេល១០ឆ្នាំ ប្រហាក់ប្រហែលគ្នានឹងទំហំចំណាយ ១ឆ្នាំកន្លះ បើធៀបនឹងប្រព័ន្ធចាស់ដើរដោយម៉ាស៊ូត ឬនិយាយមួយបែបទៀតគឺ ១ឆ្នាំកន្លះអាចរួចខ្លួនបានដើមមកវិញ ហើយចំណេញជាង១លានដុល្លារអាម៉េរិកសម្រាប់រយៈពេល១០ឆ្នាំ។ ទាំងនេះគឺជាងអត្ថប្រយោជន៍មួយបែបទៀត ដែលកសិករអាចទទួលបាន ពីការចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប”។

ពាក់ព័ន្ធនិងគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រពដំណាំម្រេចខាងលើ, អ្នកស្រី អេង រ៉ាណែត ប្រធានសហគមន៍កសិកម្មទំនើប ម្រេចមេមត់ត្បូងឃ្មុំ ធ្លាប់ឱ្យដឹងថា “ខ្ញុំកំពុងរៀបចំសំណើរដាក់ទៅឯកឧត្តម ឃឹម ហ្វីណង់ ជួយសម្របសម្រួលរៀបចំប្រព័ន្ធសូឡាបូមទឹក ជួយដល់កសិករដើម្បីកាត់បន្ថយការចំណាយក្នុងផលិតកម្មម្រេច ដែលកន្លងមក កសិករប្រើប្រាស់ប្រេងឥន្ធនៈចំណាយអស់ប្រាក់ច្រើន។ដូចនេះបើសិនយើងមានប្រព័ន្ធសូឡាបូមទឹកថែមមួយទៀត វានឹងធ្វើកសិករនៅក្នុងសហគមន៍កាន់តែមានភាពប្រសើរ។

អ្នកស្រីអេង រ៉ាណែត បង្ហាញក្តីសង្ឃឹមថា នៅថ្ងៃអនាគតប្រជាកសិករប្រកបមុខរបរដាំម្រេចក្នុងស្រុកមេមតខេត្តត្បូងឃ្មុំនឹងមានជីវភាពប្រសើរឡើង។ លើសពីនេះក្នុងនាមជាប្រធានសហគមន៍ អ្នកស្រីនឹងជំរុញលើកទឹកចិត្តឱ្យកសិករក្នុងតំបន់នេះចាប់យកការដាំដុះម្រេចនេះឡើងវិញចំពោះអ្នកដែលបានបោះបង់ឬបានធ្វើការចំណាកស្រុកទៅធ្វើការផ្សេងៗ។

អ្នកស្រី លើកឡើងថា ប្រជាកសិករនៅក្នុងតំបន់ដែលធ្លាប់បោះបង់ការដាំម្រេចរបស់ខ្លួនចោលពីមុន ភាគច្រើនជាកសិករដែលខ្សត់ខ្សោយផ្នែកធនធានមានប្រមាណ១០០ចំការ និងបានដាំម្រេចចន្លោះពី២០០ រហូតដល់២ ០០០ជន្លុង ហើយមកដល់បច្ចុប្បន្ននេះ ពួកគាត់ងាកមកចង់ដុះដាំម្រេចឡើងវិញ ជាក់ស្តែងមានកសិករសុំចូលជាសមាជិកសហគមន៍បណ្តើៗហើយ៕


image_2025-07-02_16-05-35
ចិនទប់ស្កាត់​​សកម្មភាពទិញជ្រូកទៅ​ចិញ្ចឹម​បំប៉នឡើងវិញ ​ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​ជ្រូក

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) របស់អង់គ្លេស បានធ្វើរាយការណ៍ថា អ្នកធ្វើអាជីវកម្មចិញ្ចឹមជ្រូកខ្នាតតូចតាច និងកសិករចិញ្ចឹមជ្រូកបែបគ្រួសារ នៅក្នុងប្រទេសចិន បានសម្រុកទិញជ្រូករស់នៅតាមផ្សារនានា ពីអ្នកចិញ្ចឹមជ្រូកខ្នាតធំៗ ដើម្បីយកជ្រូកទៅចិញ្ចឹមបំប៉នឱ្យធាត់បន្ថែមទៀត ដោយសង្ឃឹមថា ក្នុងរយៈពេលពីរបីខែខាងមុខតម្លៃជ្រូកសាច់នឹងឡើងខ្ពស់។ ក្រុមអ្នកចិញ្ចឹមជ្រូកខ្នាតតូចតាច នៅក្នុងប្រទេសចិន​ នាំគ្នាប្រមូលទិញជ្រូករស់មានទម្ងន់ពី៤០គីឡូក្រាម ទៅ៥០គីឡូក្រាម ក្នុងមួយក្បាលយកទៅចិញ្ចឹមបំប៉នឡើងវិញរហូតដល់មានទម្ងន់ជាង១០០គីឡូក្រាម ទើបយកមកលក់វិញ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងឧស្សាហកម្មជ្រូក បានព្រមានថា ការប្រមូលទិញបែបនេះអាចបណ្តាលឱ្យមានការប្រែប្រួលតម្លៃដ៏ធំនៅលើទីផ្សារសាច់ជ្រូក ប៉ុន្តែមិនមានផលប៉ះពាល់យូរអង្វែងឡើយ។ ចំណែកអ្នកជំនាញផ្នែកសុខមាលភាពសត្វជ្រូក នៅក្នុងប្រទេសចិន បាននិយាយថា «វាអាចនាំឱ្យមានការខ្វះជ្រូកក្នុងរយៈពេលខ្លី រួមជាមួយនឹងបរិមាណជ្រូកជោរជាន់នៅលើទីផ្សារសាប់ផងនោះ វានឹងធ្វើឱ្យមានការប្រែប្រួលតម្លៃយ៉ាងច្រើន និងធ្វើឱ្យទីផ្សារច្របូកច្របល់ថែមទៀតផង»។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានធ្វើសេចក្តីរាយការណ៍ទៀតថា ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកតាក់តែងច្បាប់របស់ចិន បានចាត់វិធានការអនុវត្តឱ្យច្បាប់ថ្មី ដើម្បីទប់ស្កាត់សកម្មភាពទិញជ្រូករបៀបនេះ ជាពិសេសនៅក្នុងខេត្តក្វាងទុង ស្ថិតនៅខាងជើងទីក្រុងហុងកុង។ ជាលទ្ធផល ក្រុមហ៊ុនចិញ្ចឹមជ្រូកលំដាប់លេខ១របស់ប្រទេសចិន គឺក្រុមហ៊ុន មួយួន ហ្វូដ​​ ( Muyuan Foods) កាលពីពេលថ្មីៗកន្លងមកនេះ បានបញ្ជាក់ថា ខ្លួនបានឈប់លក់ជ្រូករស់ទៅឱ្យអ្នកចិញ្ចឹមបំប៉នឱ្យធំទៀតហើយ។ សកម្មភាពប្រមូលទិញជ្រូករស់ ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើឱ្យស្ថានភាពផ្គត់ផ្គង់ជ្រូករស់នៅលើទីផ្សារកាន់តែជោរជាន់អាក្រក់ទៅៗ ហើយបណ្តាលឱ្យតម្លៃសាច់ជ្រូកធ្លាក់ចុះយ៉ាងខ្លាំងតែម្តង។ កាលពីក្នុងខែសីហា […]

515057080_731480289684475_4578529400282498689_n
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបិទព្រំដែនជាមួយថៃមិន​ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខស្បៀងកម្ពុជានោះឡើយ

តាកែវ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងថា ការបិទព្រំដែនជាមួយប្រទេសថៃ មិនបានធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខស្បៀងរបស់កម្ពុជាឡើយ ហើយកម្ពុជាធានាបានទាំងស្រុងនៅការដោះស្រាយទីផ្សារសម្រាប់ទំនិញរបស់ខ្លួន ដោយមិនចាំបាច់ពឹងពាក់ប្រទេសថៃនោះទេ។ ក្នុងឱកាសនេហ សម្ដេចធិបតី បាន​ថ្លែងទៀតថា ផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជា ត្រូវបានបញ្ជូនផ្ទាល់ទៅបរទេសតែម្ដង ដោយមិនចាំបាច់ឆ្លងកាត់ ឬលក់ឲ្យប្រទេសថៃនោះទេ។ នៅពេលមានបញ្ហាតាមព្រំដែន បិទព្រំដែន សម្តេចបាន​សួរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សួរខេត្ត សួរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា អត់មានបញ្ហានោះទេ។ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា «ដំឡូងមីឥឡូវផុតរដូវ បើ៥-៦ខែទៀតមានបញ្ហា យើងនៅតែធានាផ្ទៃក្នុងបាន ព្រោះនាំចេញផ្ទាល់នៅប្រទេសចិនរាប់ម៉ឺនតោន យើងមានច្រកចេញអត់លំបាក។ យើងបានត្រៀមលក្ខណៈហើយ ក្នុងករណីរញ៉េរញ៉ៃរយៈពេលវែង នេះហើយជាអ្វីដែលផលយើងបាននៅថ្ងៃនេះ»។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរ សូមឲ្យស្មារតីជាតិនិយមមួយនេះស្ថិតស្ថេរជារឿងរហូត។ ដោយឡែក សម្រាប់អ្នកផលិតទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគុណភាពផលិតផល មិនអាចបង្ខំឲ្យប្រជាពលរដ្ឋទិញផលិតផលគ្មានគុណភាពនោះទេ។ បច្ចុប្បន្ននេះផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនមិនទាន់ដល់ពេលត្រូវប្រមូលផលនោះទេ ប៉ុន្ដែក្នុងករណីបញ្ហាត្រូវបានអូសបន្លាយរយៈពេលវែងជាមួយប្រទេសថៃ […]

photo_2025-07-02_07-43-24
ការផលិត និងកែច្នៃត្រីងៀត ជួយសមាជិកសហគមន៍មានជីវភាពល្អមួយកម្រិតដោយមិនចាំបាច់ធ្វើចំណាកស្រុក

ក្រចេះ៖ សហគមន៍ផលិត និងកែច្នៃត្រីងៀតមួយកន្លែង ស្ថិតនៅក្នុងឃុំវឌ្ឍន៍ ស្រុកសំបូរ ខេត្តក្រចេះ គឺបានចូលរួមចំណែកក្នុងការកាត់បន្ថយការបំផ្លាញធនធានធម្មជាតិ ផ្នែកជលផល។ បើតាមការឲ្យដឹងពីអ្នកភូមិខាងលើបានបញ្ជាក់ថាក្រៅពី មុខរបរធ្វើស្រែចម្ការ បងប្អូនប្រជាពលរដ្ឋបានចាប់យករបបផលិត និងកែច្នៃត្រីងៀតនេះ គឺបានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិនៅតំបន់នោះដោយមិនបាច់ទៅស៊ីឈ្នួលគេ ឬទៅធ្វើការចំណាកស្រុកនោះទេ។ លោក ស៊ិន សង រស់នៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ និងជាប្រធានសហគមន៍នៃក្រុមផលិត និងកែច្នៃត្រីងៀត ដែលមានសមាជិកចំនួន៦នាក់ ដែលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងជំនាញរដ្ឋបាលជលផល និងជាពិសេសគឺការគាំទ្រពីអង្គការដៃគូរ បាននិងកំពុងមាមាញឹកក្នុងការចិញ្ចឹមត្រី និងដាក់ចំណីត្រី ដើម្បីពន្លឿនការធំធាត់របស់ត្រី ឲ្យទាន់ទៅនឹងតម្រូវការកម្មង់របស់បងប្អូនអ្នកភូមិ និងភ្លៀវខាងក្រៅផងដែរ។ លោកបានរៀបរាប់ថា បើទោះបីជាមានសមាជិកតែ៦នាក់ តែការងារបច្ចេកទេសក្នុងការផលិត និងកែច្នៃ ដែលទទួលបានរយៈពេលកន្លងមក ក៏មិនជាបញ្ហានោះដែរក្នុងការបំពេញតម្រូវការរបស់ភ្ញៀវដែលបានគាំទ្រ និងបានកម្មង់។ ដោយក្នុងសហគមន៍បានផលិតនិងកែច្នៃត្រីងៀតចំនួន ៣ប្រភេទ មានដូចជា៖ ងៀតត្រី អណ្តែង ត្រីរ៉ស់ និងត្រីរៀលជាដើម តែក្នុងតម្លៃនៃត្រីរៀលលក់ចេញរាងមានតម្លៃខុសបន្តិច ដោយ១គីឡូតម្លៃ ៥ម៉ឺនរៀល ដោយការផលិតនិងកែច្នៃមានរាងស្មុគស្មាញចំណាយពេលសម្អាតនិងតុបតែងបន្តិច ។ បន្ថែមលើមុខរបបប្រចាំថ្ងៃ និងដើម្បីកាត់បន្ថយការនេសាទខុសច្បាប់តាមដងទន្លេមេគង្គ ដែលធ្វើឲ្យប៉ះពាល់ទៅដល់ជម្រកសត្វផ្សោតផងនោះ លោក ស៊ិន […]

photo_2025-07-01_15-30-39
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកទី​០១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សា អំពីវឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ រួមទាំងទិសដៅការងារ និងរបៀបវារៈផ្សេងៗទៀត។ ក្រោយកិច្ចពិភាក្សាការងារ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដើម្បីអភិវឌ្ឍទាំងសមត្ថភាពបុគ្គលិក និងស្ថាប័នឱ្យកាន់តែរីកចម្រើន។ សូមរំលឹកថា ធនាគារ ARDB ដែលជាធនាគារគោលនយោបាយ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលក្រោម កិច្ចអន្តរាគមន៍នៃកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីគាំទ្រដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ជាទុនវិនិយោគ និងទុនបង្វិលដល់សហគ្រាសធុនតូច និងមធ្យម រួមមាន÷ ស្រូវ-អង្ករ បន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងគោលដៅបង្កើតការងារ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក និងជំរុញការនាំចេញ។ លើសពីនេះ ធនាគារ  ARDB បាននិងកំពុងអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility-CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង  (Green Climate Fund)។ កម្មវិធីហិរញ្ញប្បទាននេះ […]

កាលវិភាគផ្សព្វផ្សាយ