1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. ការដាំដុះបែបការអនុវត្តកសិកម្មល្អ (Cam Gap) អាចប្រកួតប្រជែងជាមួយកសិផលនាំចូលពីខាងក្រៅ

ការដាំដុះបែបការអនុវត្តកសិកម្មល្អ (Cam Gap) អាចប្រកួតប្រជែងជាមួយកសិផលនាំចូលពីខាងក្រៅ

ដើម្បីប្រកួតប្រជែងជាមួយនឹងបន្លែ ផ្លែឈើការនាំចូលមកពីខាងក្រៅអ្នកជំនាញលើកទឹកចិត្តឱ្យកសិករនៅក្នុងស្រុក គួរជ្រើសរើសយកការដាំដុះបន្លែ ផ្លែឈើតាមបែប “ការអនុវត្តកសិកម្មល្អ” ហើយការលើកឡើងនេះត្រូវបានកសិដ្ឋានដែលបាននិងកំពុងអនុវត្តការដាំដុះបន្លែតាមបែបសរីរាង្គនៅក្នុងផ្ទះសំណាញ់សម្តែងការគំាំទ្រផងដែរ។
លោក ជូ សេដាវុធ ម្ចាស់កសិដ្ឋានម៉ៅស្ហេងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ មានទីតំាងនៅខាង ខេត្តកំពង់ស្ពឺ មានប្រសាសន៍ “ដើម្បីប្រកួតប្រជែងជាមួយបន្លែនាំចូលពីខាងក្រៅ យើងមិនមែនយកត្រឹមតែបរិមាណទេ យើងត្រូវផលិតឱ្យមានទាំងគុណភាព ។តែបើយើងផលិតក្នុងបរិមាណតិចហើយមានគុណភាពក៏មិនអាចផ្គត់ផ្គង់ទីផ្សារបាន។ ខ្ញុំគំាំទ្រការដាំដុះបន្លែ ផ្លែឈើតាមបែប “ការអនុវត្តកសិកម្មល្អ” ដើម្បីយើងធ្វើការទប់ស្កាត់ការនំាចូលបន្លែពីខាងក្រៅបានខ្លះ កុំឱ្យយើងនាំចូលអ្វីដែលយើងអាចផលិតបាន។ យើងនាំគ្នាងាកមកប្រើប្រាស់ផលិតផលនៅក្នុងស្រុកល្អជាង ព្រោះតំាងពីដើមមកកម្ពុជាជាប្រទេសកសិកម្ម យើងពឹងលើការធ្វើកសិកម្មជាង៩០%ហើយ”។
លោក ហ៊ី ផេងឡា ម្ចាស់កសិដ្ឋាន ឌីភីខេ ភ្នំប្រសិតដែលមានទីតំាងនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមានប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងស្រុកសព្វថ្ងៃ មានការពេញនិយមបរិភោគបន្លែដំានៅតាមកសិដ្ឋានច្រើន ក្នុងនោះសម្រាប់បន្លែស្លឹកមានដូចជា ស្ពៃពួយលេង ស្ពៃក្រញាញ់ ស្ពៃតឿ ។លើសពីនេះម្ទេសហាវៃ និងខាត់ណាផ្កា បើយើងដំាបានមិនសូវប៉ះពាល់ជាមួយទីផ្សារខាងក្រៅទេ ពោលតម្លៃរបស់វានៅរក្សាបានតម្លៃខ្ពស់និងមានការគំាំទ្រច្រើនជាងបន្លែផ្សេងៗ ។
ពាក់ព័ន្ធនិងតម្រូវការនៅលីទីផ្សារក្នុងស្រុគ លោក ហ៊ី ផេងឡា បញ្ជាក់ថា “សព្វថ្ងៃនេះ ខ្ញុំបញ្ចេញលក់នៅម្ទេសហាវៃពី៧០ទៅ៨០គីឡូក្រាមជារៀងរាល់ថ្ងៃហើយម្ទេសហាវ៉ៃពណ៌ខៀវ យើងអាចលក់ចេញបានថ្លៃ៨ពាន់រៀល និងម្ទេសហាវ៉ៃទុំលក់បានថ្លៃ១ម៉ឺនរៀលនៅក្នុង១គីឡូក្រាម ។ផ្អែកលើតម្រូវការនិងតម្លៃម្ទេសហាវ៉ៃនេះ ខ្ញុំមានគម្រោងពង្រីកការដំាម្ទេសហាវៃនៅក្នុងផ្ទះសំណាញ់៤ខ្នងបន្ថែមទៅលើផ្ទះសំណាញ់កំពុងដំាបន្ថែសព្វថ្ងៃ២១ខ្នងទៀត ដើម្បីបង្កើនប្រាក់ចំណូលឱ្យបានច្រើនជាងមុន ខណៈសព្វថ្ងៃមាន”។
កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកវិនិយោគលើការដាំដុះនិងផ្គត់ផ្គង់បន្លែសុត្ថិភាព បានឱ្យដឹងថាប្រទេសកម្ពុជា មានផ្ទៃដីធ្វើកសិកម្មធំហើយពលកម្មនៅមានតម្លៃទាប តែនៅមានលំហូរចូល បន្លែផ្លែឈើពីខាងក្រៅនៅឡើយ។ លំហូរចូលផលិតផលកសិកម្មមកពីខាងក្រៅ នាំឱ្យមានបញ្ហាប្រឈមទៅដល់កសិករដែលគាត់កំពុងតែធ្វើការដំាដុះ ។ ប្រសិនបើយើងប្រឹងប្រែងជំរុញ និងអនុវត្ត ហើយជួយឱ្យកសិករដាំដុះបន្លែផ្លែឈើ ដែលបានអនុវត្តនៅក្នុងប្រព័ន្ធសុវត្ថិភាព Cam Gapនោះ គឺវាអាចបញ្ចៀសបាននៅការប្រកួតប្រជែងពីការនាំចូលបន្លែផ្លែឈើពីខាងក្រៅ ។
គួរបញ្ជាក់ផងដែរថា ទាក់ទងនិងការដំាដុះបន្ថែផ្លែឈើតាមបែបការអនុវត្តកសិកម្មល្អ ក៏ដូចជាបន្ថែសរីរាង្គនាពេលបច្ចុប្បន្នការផ្គត់ផ្គង់ចូលទៅទីផ្សារក្នុងស្រុកនៅមានលក្ខណៈចង្អៀតនៅឡើយ ដោយសារមិនទាន់មានផ្សារបោះដុំដែលអាចស្រូបយកផលិតផលកសិកម្មដែលកសិករធ្វើបាន។ តែទោះជាយ៉ាងនេះក្តីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានជំរុញលើកទឹកចិត្តឱ្យមានផ្សារបោះដុំ ហើយកិច្ចការនេះក៏កំពុងស្ថិតក្នុងការជជែកពិភាក្សាគ្នាដែរ៕


កាលវិភាគផ្សព្វផ្សាយ