1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. កសិករដំាឪឡឹកលឿង និងត្រសក់ផ្អែមខ្នាតតូចអាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងប្រសើរ

កសិករដំាឪឡឹកលឿង និងត្រសក់ផ្អែមខ្នាតតូចអាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងប្រសើរ

ស្របពេលផ្លែឪឡឹកលឿង និងផ្លែត្រសក់ផ្អែមមានការពេញនិយមនៅលើទីផ្សារ ប្រធានអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា (CNAD) បានអះអាងថាកសិករប្រកបមុខរបរដំាឪឡឹកលឿង និងត្រសក់ផ្អែម លើផ្ទៃដីទំហំត្រឹមតែ២៥A គឺរកបានប្រាក់ចំណូលពីមុខរបររបស់ខ្លួលបានជាង ១ពាន់ដុល្លារនៅក្នុងមួយឆ្នំា ពោលមុខរបរមួយនេះបានចូលរួមលើកកម្ពស់ជីវភាពកសិករនៅតាមតំបន់បានយ៉ាងប្រសើរ។

លោក ចាវ ប៉េងណំា ប្រធានអង្គការ CNAD បានឱ្យដឹងថា ផ្លែឪឡឹកលឿង នៅពេលបច្ចុប្បន្ននេះ គឺមានការនិយមនៅលើទីផ្សារទំនើប ហើយប្រជាពលរដ្ឋខ្មែរក៏ចាប់ផ្តើមស្គាល់វាច្រើនផងដែរ ដោយសារឪឡឹកប្រភេទនេះវាមានរសជាតិឆ្ងាញ់ ហើយផ្តល់ទិន្នផលខ្ពស់សម្រាប់កសិករដំាដុះ។

បើយោងតាមប្រធានអង្គការ ខាងលើ ពូជឪឡឹកលឿងដែលប្រជាកសិករបានធ្វើការដំាដុះនៅតាមតំបន់ នាពេលសព្វថ្ងៃនេះ គឺនាំចូលពីតៃវ៉ាន់ និងប្រទេសវៀតណាម ហើយពូជឪឡឹកលឿងនេះត្រូវការរយៈពេលជាង ២ខែអាចប្រមូលផលបាន ហើយដើម្បីទិន្នផលខ្ពស់ កសិករទាមទារឱ្យការរៀបចំដីឱ្យបានល្អ និងការថែទំាឱ្យបានដិតដល់។
លោកលើកឡើង ការដាំដុះឪឡឹកលឿងនេះ អង្គការចាប់ផ្តើមលើកទឹកចិត្តដល់ប្រជាកសិករនៅតាមសហគមន៍ក្នុងឆ្នំា២០១៨ មានសមាជិក ៧គ្រួសារ តែបន្ទាប់ពីមានការគំាំទ្រនៅលើទីផ្សារ និងប្រជាពលរដ្ឋ ឃើញថាការចូលជាសមាជិកបានកើនឡើងដល់ ៧៥គ្រួសារ។ សម្រាប់កសិករដែលចេះពីបច្ចេកទេសក្នុងការដំាឪឡឹកដែលមានផ្ទៃដី ២៥A ឬ លើសតិចតួច ក្នុងមួយឆ្នំាអាចរកប្រាក់ចំណូល ១ពាន់ដុល្លារអាមេរិក។ ចំណែកកសិករដំាត្រសក់ផ្អែមដូចគ្នា អាចរកប្រាក់ចំណូលបាន ១ ៥០០ដុល្លារអាមេរិក។
លោកសង្កត់ធ្ងន់ថា « មកដល់សព្វថ្ងៃនេះប្រជាកសិករដែលបានធ្វើការដំាដុះត្រសក់ផ្អែម និងឪឡឹកលឿងនេះ ពួកគាត់មានជីវភាពល្អប្រសើរជាងពេលមុនដែលពួកគាត់មិនទាន់ចាប់ផ្តើមមុខរបរដំាដុះត្រសក់ផ្អែម និងឪឡឹកលឿងនេះ»។
បើតាមប្រធានអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជាមកដល់បច្ចុប្បន្ននេះ អង្គការមានសមាជិកប្រមាណ១ពាន់គ្រួសារ ហើយសមាជិកទំាងអស់ មាននៅខេត្ត កំពង់ចាម ត្បូងឃ្មុំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ ក្នុងនោះសម្រាប់កសិករ ប្រកបរបរដំាដុះឪឡឹក មាន ៧៥គ្រួសារ និងកសិករដាំដុះត្រសក់ផ្អែមមាន ១១២ គ្រួសារ៕


IMG_2784 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយក ARDB ស្នើឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជួយប្រមូលទិញស្រូវពីកសិករបន្ថែមទៀត

(បន្ទាយមានជ័យ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​ស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ ការថ្លែងដូច្នោះ គឺ នៅក្នុងឱកាសចុះពិនិត្យមើលតាមរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីន ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត កៅ ថាច  ស្របពេលដែលកសិករ នៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែ។ នៅថ្ងៃទី១៥ខែកញ្ញា ដដែលនេះ ឯកឧត្តមបណ្ឌិតបាន ទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវចំនួន៤ ទីតាំង ទី១ រោងម៉ាស៊ីន ឆាយ គឹមទឹង, ទី២ រោងម៉ាស៊ីន ហ្វាង វី ១៦៨ ទី៣ រោងម៉ាស៊ីនកិនស្រូវកៅង៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងរោងម៉ាស៊ីន ភូ កុកគី ក្នុងខេត្តពោធិ៍សាត់ ដែលកំពុងប្រមូលទិញស្រូវស្រង៉ែ និង OM […]

THN1
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨

    ព្រះវិហារ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំង សហការីនៅថ្ងៃទី១៤ ខែកញ្ញានេះ បានអញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខដល់ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ប្រមាណ ៣០០នាក់ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ នៅក្នុងឱកាសចុះ ជួបសួរសុខទុក្ខ និងសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៨ និងបងប្អូនពលទាហានទាំងអស់ដែលបានខិតខំការពារបូរណភាពទឹកដីកម្ពុជាមិនអោយបាត់បង់សូម្បីតែមួយមីលីម៉ែត្រ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ និងសហការី ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគ រួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ប្រេងឆា ឆៃប៉ូវ អន្សមជ្រូក អន្សមចេក និងថវិកាមួយចំនួនសម្រាប់ឧបត្ថម្ភដល់កងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ តំបន់ប្រាសាទព្រះវិហារ ។ បន្ទាប់ពីសំណេះសំណាលនិងសួរសុខទុក្ខរួចមក […]

cover image
រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្ន៦ខែទៀត

រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្ន៦ខែទៀត រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តនូវវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្នរយៈពេល៦ខែថែមទៀត ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ខែកញ្ញាឆ្នំា២០២៤ដល់ថ្ងៃទី១២ខែមីនាឆ្នំា២០២៥។ នេះបើយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះថ្ងៃទី១១ខែកញ្ញាឆ្នំា២០២៤បានឱ្យដឹងថា ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តុះអាសន្ននូវគ្រឿងក្នុងនិងបំណែកសាច់បង្កកតាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្តុះអាសន្ននូវគ្រឿងក្នុងនិងបំណែកសាច់បង្កកចុះថ្ងៃទី១២ខែមករាឆ្នំា២០២៤កន្លងទៅ ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចិញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេសនាំចូល។ដោយឡែកការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង ផ្សេងទៀតក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រោមកំហែងនិងអាចឈានទៅដល់ការខូចខាតទំាងស្រុង។ សេចក្តីជូនដំណឹងដដែលគូសបញ្ជាក់ថា “ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល៦ខែថែមទៀតដែលមានសុពលភាពចាប់ពីថ្ងៃទី១២ខែកញ្ញាឆ្នំា២០២៤ ដល់ថ្ងៃទី១២ខែមីនាឆ្នំា២០២៥ លើមុខទំនិញដែលមានលេខប្រពន្ធសុខដុមនីយកម្មនិងនាមវលីគយ”។ បើតាមសេចក្តីជូនដំណឹងខាងលើ លេខប្រព័ន្ធសុខដុមនីយកម្មកម្ពុជា០២០៦.៤១.០០ សំដៅដល់មុខទំនិញជាថ្លើមនសសត្វជ្រូក បង្កក, ចំណែកលេខ ០២០៦.៤៩.០០ ជាប្រភេទមុខទំនិញជាភាគបំណែកសាច់និងគ្រឿងក្នុងផ្សេងទៀតក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន បង្កក ។វិធានការបន្តការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនំាចេញឡើយ។ ស្របពេលវិស័យចិញ្ចឹមសត្វក្នុងស្រុក ទទួលបានការយកចិត្តទុកដាក់បន្ថែមពីរាជរដ្ឋាភិបាល, ខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានវាយតម្លៃថា តម្លៃជ្រូករស់នៅលើទីផ្សារបច្ចុប្បន្ននូវមានសញ្ញាល្អ ពោលកសិករដែលជាអ្នកចិញ្ចឹមជ្រូកនៅអាចរកប្រាក់ចំណេញបាន។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថាតម្លៃជ្រូករស់ចូលមកដល់ខែកញ្ញាឆ្នំា២០២៤នេះ តម្លៃជ្រូករស់នៅលើទីផ្សារនូវមិនទាន់មានបញ្ហាអ្វីនោះទេ។ មានន័យថានៅពេលបច្ចុប្បន្នកសិករដែលជាអ្នកចិញ្ចឹមជ្រូកនៅអាចរកប្រាក់ចំណេញតិចតួច មិនទាន់ជួបបញ្ហាប្រឈមអ្វីនោះទេ។ បើតាមលោក លី ឡាវីល ថ្លៃជ្រូករស់នៅលើទីផ្សារសព្វថ្ងៃមានតម្លៃចន្លោះ៩០០០ទៅ៩៦០០រៀលក្នុងមួយគីឡូក្រាម ហើយពាក់ព័ន្ធនិងការស្នើសុំផ្អាកការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កករយៈពេល៦ខែថែមទៀតនេះ ខាងសមាគមបានផ្ញើរលិខិត តាមរយៈក្រសួងពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលមានរយៈពេលជាង១ខែ បើគិតពេលនេះ៕

photo_2024-09-03_10-08-41
តម្រូវការកូនត្រីពូជចាប់ផ្តើមកើនឡើងនៅតាមតំបន់ចូលមកដល់ខែសីហានេះ

ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងប្រទេសគេសង្កេតឃើញកសិករនៅតាមតំបន់ក្នុងខេត្តមួយចំនួនចាប់ផ្តើមមានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹម។ជាក់ស្តែងកសិដ្ឋាន  ហង់ ហ៊ាង បង្កាត់ពូជត្រីមានទីតំាងនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានផ្គត់ផ្គង់កូនត្រីពូជដល់កសិករក្នុងតំបន់និងក្រៅតំបន់ក្នុងមួយថ្ងៃចន្លោះពី៣ម៉ឺនទៅ៥ម៉ឺនកូន ហើយថ្ងៃខ្លះ​មានដល់១០ម៉ឺនកូន​ក៏មានដែរ​ចូលមកដល់​​ខែសីហាឆ្នំា២០២៤នេះ។ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងប្រទេសគេសង្កេតឃើញកសិករនៅតាមតំបន់ក្នុងខេត្តមួយចំនួនចាប់ផ្តើមមានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹម។ជាក់ស្តែងកសិដ្ឋាន  ហង់ ហ៊ាង បង្កាត់ពូជត្រីមានទីតំាងនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានផ្គត់ផ្គង់កូនត្រីពូជដល់កសិករក្នុងតំបន់និងក្រៅតំបន់ក្នុងមួយថ្ងៃចន្លោះពី៣ម៉ឺនទៅ៥ម៉ឺនកូន ហើយថ្ងៃខ្លះ​មានដល់១០ម៉ឺនកូន​ក៏មានដែរ​ចូលមកដល់​​ខែសីហាឆ្នំា២០២៤នេះ។ អ្នកស្រីបន្តថា តាមការសង្កេតប្រជាពលរដ្ឋនៅក្នុងតំបន់និងក្រៅតំបន់ចាប់ផ្តើម មានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹមនៅតំបន់របស់ខ្លួនជាសន្សឹមៗតំាងពីខែមីនា ហើយចូលមកដល់ខែកក្កដា និងខែសីហាឆ្នំា២០២៤ បន្ទាប់​ពីមានភ្លៀងធ្លាក់នៅគ្រប់តំបន់ កសិដ្ឋានចាប់ផ្តើមទទួលបានការកំម្ម៉ង់ទិញកូនត្រីពីកសិករនៅក្នុងខេត្តនិងក្រៅខេត្ត ដែលនៅថ្ងៃខ្លះចន្លោះពី៣ម៉ឺនទៅដល់៥ម៉ឺនកូន ហើយថ្ងៃខ្លះទៀតមានរហូតដល់១០ម៉ឺនកូនក៏មានដែរ ហើយចំពោះតម្លៃកូនត្រីវាអាស្រ័យទៅលើទំហំឬខ្នាតរបស់កូនត្រី មាន​៨០រៀល, ១០០រៀលនិង១២០រៀលក្នុងមួយក្បាល។ បើយោងតាមម្ចាស់កសិដ្ឋានខាងលើ, បច្ចុប្បន្នកសិករនិយមចិញ្ចឹមកូនត្រីច្រើនជាងគេ មានប្រភេទត្រីអណ្តែង,ត្រីប្រា និងត្រីក្រាញ់ ដោយសារត្រីប្រភេទទំាងនេះ វាងាយស្រួលក្នុងការចិញ្ចឹម ហើយធុននឹងទឹក ហើយនិងធុនជំងឺ ។ អ្នកស្រី លើកឡើងថា នៅឆ្នំា២០២៤នេះដោយសារភាពរាំងស្ងួតអូសបន្លាយអស់រយៈពេលច្រើនខែ បានធ្វើឱ្យអត្រាអ្នកចិញ្ចឹមមានការធ្លាក់ចុះមួយចំនួន  ប៉ុន្តែតម្រូវការកូនត្រីនៅមានចំនួនច្រើន ហើយនៅពេលខាងមុខបើមានទឹកគ្រប់គ្រាន់អាចឱ្យពលរដ្ឋអាចចិញ្ចឹមត្រីកើនឡើងថែមទៀត។ អ្នកស្រី បន្តថា មុខរបរបង្កាត់ពូជត្រី និងចិញ្ចឹមត្រីអស់រយៈពេលជាង២០ឆ្នំាកន្លងមកនេះ វាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងគ្រួសារ ធ្វើឱ្យយើងអាចផលិតកូនត្រីនៅក្នុងស្រុក ហើយចែកចាយទៅតាមតំបន់បាន ដោយពុំចាំបាច់ឱ្យយើងធ្វើការចំណាកស្រុកនោះទេ ។ដោយឡែកសម្រាប់កសិករដែលទិញត្រីចិញ្ចឹមលក្ខណៈគ្រួសារ ក៏បានផលគួរសមដែរ […]

កាលវិភាគផ្សព្វផ្សាយ