កណ្តាល: កសិកររស់នៅភូមិព្រែកប្រា ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាលចំនួន១៥គ្រួសារកាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤នេះ ទទួលបានការបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមត្រី ក្នុងគម្រោងអាជីវកម្មចិញ្ចឹមត្រីឆ្តោ គាំទ្រដោយធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ។
ការបណ្តុះបណ្តាលពីបច្ចេកទេសចិញ្ចឹមត្រីឆ្នោ ដោយ លោក កែន ចិន្តា បុគ្គលិកជាន់ខ្ពស់ នៃគណៈកម្មការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលបន្ទុកផ្នែកវារីវប្បកម្មនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)។
លោក កែន ចិន្តា ជាគ្រូបណ្តុះបណ្តាលបច្ចេកទេសបានបញ្ជាក់ថា ត្រីឆ្កោជាប្រភេទត្រីកាចស៊ីចំណីចម្រុះ ចំណីចម្បងគឺស៊ីត្រីផ្សេងៗ ប៉ុន្តែវាក៏ស៊ីពពួកចៃទឹក ឬសត្វល្អិតដែលរស់ក្នុង ទឹកផងដែរ និងសម្រាប់ការចិញ្ចឹមក្នុងស្រះឬអាងវាក៏អាចស៊ីចំណីកែឆ្នៃ ដូចជាចំណីនុយជាដើម។ រយៈពេលចិញ្ចឹមពី៨ទៅ១០ខែអាចទទួលបានទម្ងន់ចន្លោះពី១,២ នៅ ២,៥៣.ក្នុង១ក្បាល បើសិនជាចំណីនិងថែទាំបានល្អ។
យោងតាមអ្នកបច្ចេកទេស លោក កែន ចិន្តា បានលើកឡើងថា វិធីសាស្ត្រនៃការចិញ្ចឹមត្រីឆ្ការ គឺអាស្រ័យទៅលើស្ថានភាពនៃការចិញ្ចឹមខុសៗគ្នាមានដូចជា ការចិញ្ចឹមក្នុងស្រះ ចិញ្ចឹម ក្នុងបែរ ក្នុងអាង ស៊ីម៉ង់ត៍ និងក្នុងអាងចង់ប្លាស្ទិចជាដើម ហើយកសិករអាចចិញ្ចឹមបានពេញមួយឆ្នាំ ប្រសិនបើកសិករអាចរកចំណីផ្គត់ផ្គង់បាន។
សម្រាប់កសិករជាអ្នកចិញ្ចឹមត្រី ដែលបានចូលរួមការបណ្តុះបណ្តាលនោះបានលើកឡើងប្រហាក់ប្រហែលគ្នាថា បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញដោយគ្រូ កែន ចិន្តា រួចមកគឺ ពួកគាត់ ទទួលបានចំណេះដឹង កាន់តែច្បាស់ជាងមុន ព្រោះកន្លងមកពួកគាត់ចិញ្ចឹមត្រីតៗគ្នា មិនបានអនុវត្តតាមបច្ចេកទេសត្រឹមត្រូវនោះទេ ពោល ធ្វើតាមគ្នាជាប្រពៃណីយូរឆ្នាំមកហើយ។
ចំពោះតម្លៃវិញកសិករអ្នកចិញ្ចឹមឲ្យដឹងថា ដោយសារតែថ្លៃដើមផលិតក្នុង១គីឡូចំណាយអស់៩ពាន់រៀល តែបើពេលប្រមូលផលត្រី គឺ ត្រីលក់បានចំណេញ គឺ ១ម៉ឺនរៀលទៅ១ម៉ឺន២ពាន់រៀល ក្នុង១គីឡូក្រាម ទើបកសិករយើងអាចចំនេញបាន។
តាមការសិក្សាអំពីបទពិសោធន៍នៅតាមកសិដ្ឋានចិញ្ចឹមត្រីពោរបានបង្ហាញថា ការចិញ្ចឹមត្រីឆ្ការមានរដូវកាលឬ ដំណាក់កាលនៃការដាក់ចិញ្ចឹមដើម្បីតប្រវប្រចំណី និងបានទីផ្សារល្អ។
ដំណាក់កាលទី១៖ ចាប់ផ្តើមចិញ្ចឹមនៅខែ សីហា-កញ្ញា អាចប្រមូលបាននៅខែ មិថុនា និងកក្កដា ។ នៅដំណាក់កាលនេះ ត្រីក៏អាចធំធាត់បានលឿន ព្រោះសម្បូរចំណីជាត្រីល្អិត។
ដំណាក់កាលទី២៖ កសិករអាចដាក់ចិញ្ចឹមនៅខែមករា ប៉ុន្តែមិនសូវចំណេញដោយសារខ្សត់ ចំណីនិងមានតម្លៃថ្លៃខាងក្រោមនេះជាមូលដ្ឋានគ្រឹះបច្ចេកទេសនៃការកិញ្ចឹមត្រីឆ្ការ ក្នុងស្រះ ដែលមានលក្ខណៈសាមញ្ញ និងងាយស្រួលសម្រាប់កសិករយកទៅអនុវត្ត និងរៀនសូត្របន្ថែម។
២.១.ការរៀបចំស្រះ៖ ស្រះចិញ្ចឹមត្រីថ្មីគួររៀបចំឡើងលើទីតាំងសមស្របដូចខាងក្រោមមានប្រភពទឹកស្អាតនៅជិតដីជ្រាបទឹកតិច ឬមិនជ្រាបទឹកមិនលិចទឹកនៅរដូវវស្សាទទួលពន្លឺថ្ងៃគ្រប់គ្រាន់ការរៀបចំស្រះត្រីមុនពេលដាក់ត្រីចិញ្ចឹម៖សម្អាតសំរាប និងកាកសំណល់ផ្សេងៗនៅក្នុងស្រះហាលស្រះឱ្យស្ងួត ដើម្បីកម្ចាត់ពពួកសត្វកាច និងបន្សាបជាតិពុលនៅបាតស្រះតាមរយៈការចុះជួបកសិករផ្ទាល់បានបង្ហាញថា ទោះបីជាតម្លៃទីផ្សារត្រីសាច់មិនទៀងទាត់ ប៉ុន្តែអាចទទួលបានផល ចំណេញឬអាចរួចថ្លៃដើមផលិត (ក្នុងតម្លៃត្រឹម ៩០០០រៀល/គ.ក) លើកលែងតែគុណភាពត្រីសាច់ទាបខ្លាំង (ទំហំឬខ្នាតត្រី មិនស្មើគ្នា ត្រីស្គមមិនសមស្របនឹងទីផ្សារ) នោះតម្លៃអាចធ្លាក់ទាបជាងនេះបន្តិចបន្តួច។
ការចិញ្ចឹមភាគច្រើនគឺតាមការសិក្សាពីគ្នាទៅវិញទៅមក ដោយពុំមានបទដ្ឋានបច្ចេកទេសច្បាស់លាស់ឡើយ។ពីដំណាក់កាលមួយទៅមួយនៅមានចំណុចខ្វះខាតមួយចំនួនដូចជា ដំណាក់កាលនៃការជ្រើសរើសពូជត្រឹមក ចិញ្ចឹមនៅមិនទាន់ត្រឹមត្រូវ (ទំហំតូចពេក) បណ្តាលឱ្យអត្រាបាត់បង់ខ្ពស់។
ការដាក់ចំណី និងការប្រើប្រាស់ចំណី តាមរយៈការប៉ាន់ស្មាន ដោយមិនមានការគណនាត្រឹមត្រូវ ពេលផ្តល់ចំណី លើស បង្កឱ្យមានការចំណាយខ្ពស់ ខាតបង់ថវិកា និងពេលខ្វះចំណី ត្រីលូតលាស់មិនស្មើគ្នា និងចំណាយពេល យូរ មិនតាមពេលកំណត់។មិនមានឧបករណ៍ឬសម្ភារៈសម្រាប់ពិនិត្យ និងតាមដានជាប្រចាំលើគុណភាពទឹក និងសុខភាពត្រី ដើម្បីបង្ការ បញ្ហាកើតឡើងជាយថាហេតុ ដែលអាចបង្កឱ្យមានអត្រាបាត់បង់ខ្ពស់។
ទីផ្សារនៅតែជាបញ្ហាចម្បងសម្រាប់កសិករចិញ្ចឹមទោះបីជាមានឈ្មួញប្រមូលទិញដល់ទីកន្លែង ប៉ុន្តែតម្លៃលក់ ចេញទាប និងមានការប្រែប្រួលលឿន និងមិនច្បាស់លាស់។សរុបមក ការខ្វះខាតបច្ចេកទេស បានបង្កឱ្យតម្លៃថ្លៃដើមនៃការផលិតខ្ពស់ និងពិបាកក្នុងការប្រកួតប្រជែងទី ផ្សារជាមួយផលិតផលនាំចូលពីប្រទេសជិតខាង។ ដូចនេះ ការសិក្សារៀនសូត្រ និងស្រាវជ្រាវអំពីបច្ចេកទេសថ្មីៗ គឺជាកត្តា ចម្បងបំផុតសម្រាប់កសិករចិញ្ចឹមត្រីឆ្កោរ ដើម្បីបង្កើនសមត្ថភាពផលិតកម្មទាំងបរិមាណ និងគុណភាព។
លើសពីនេះ ការសិក្សាស្វែងយល់អំពីតម្រូវការទីផ្សារត្រូវអនុវត្តជាប្រចាំ ពីព្រោះចរន្តទីផ្សារតែងមានការផ្លាស់ប្តូរទៅតាមបរិបទទីផ្សារប្រកួត ប្រជែង។លទ្ធភាពទទួលបានទុនដែលមានអត្រាការប្រាក់ទាបរបស់កសិករ គឺជាកត្តាចម្បងក្នុងការកាត់បន្ថយថ្លៃដើម ផលិតកម្ម ដើម្បីដំណើរការផលិតកម្មប្រកបដោយជោគជ័យ និងមាននិរន្តរភាព៕