កសិករចិញ្ចឹមជ្រូកខ្នាតតូចនៅភូមិព្រះដាក់ខេត្តសៀមរាបទទួលបានការគាំទ្រមានទីផ្សារពីម្ចាស់អាជីវកម្មអាំងសាច់ក្នុងតំបន់

សៀមរាប៖ ប្រជាកសិករ រស់នៅភូមិព្រះដាក់ក៏ដូចជាកសិករនៅភូមិមួយចំនួនផ្សេងទៀតក្នុងស្រុក បន្ទាយស្រីខេត្តសៀមរាប ដែលប្រកបមុខរបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារប្រើប្រាស់កាកសំណល់ផ្ទះបាយ នាពេលបច្ចុប្បន្នបាននិងកំពុងទទួលបានការគាំទ្រទីផ្សារ ពីម្ចាស់អាជីវកម្មលក់ជ្រូកអាំងប្រចាំតំបន់។

អ្នកស្រី ឈ្នាង ចំរើន ម្ចាស់អាជីវកម្ម យីហោរ៉ាយុទ្ធជ្រូកអាំងរស់នៅភូមិឃុំខាងលើបានឱ្យដឹងថា ការប្រកបមុខរបរលក់ជ្រូកអាំងប្រចាំតំបន់នេះ អ្នកស្រីបាននៅចុងឆ្នាំ២០២១ដើមឆ្នាំ២០២២ នៅពេលដែលអាជ្ញាធរស្រុករៀបចំឱ្យមានព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារប្រចាំភូមិព្រះដាក់ចំនួន៣ថ្ងៃ អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូកចំនួន៨ក្បាលដោយក្នុងមួយក្បាលមានទម្ងន់ពី៥០ទៅ៦០គីឡូក្រាម។

អ្នកស្រីរៀបរាប់ថា បន្ទាប់ពីកម្មវិធីពិព័រណ៍ម្ហូបអាហារនៅប្រចាំភូមិត្រូវបានបិទបញ្ចប់ អ្នកស្រីបន្តសាកល្បងលក់សាច់ជ្រូកអាំងនៅថ្ងៃធម្មតាត្រឹមតែមួយចំហៀងជ្រូកប៉ុណ្ណោះ។ប៉ុន្តែនៅចុងសប្តាហ៍អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូក ពី២ទៅ៣ក្បាលក្នុងមួយថ្ងៃ។

អ្នកស្រីបញ្ជាក់ថា ក្រោយពីទទួលបានការគាំទ្រពីអ្នកបរិភោគសាច់ជ្រូកអាំងនៅក្នុងតំបន់ នៅក្នុងឆ្នាំទី១ អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូកពី២ទៅ៣ក្បាលក្នុងមួយថ្ងៃ។ នៅឆ្នាំទី២ លក់សាច់ជ្រូកអាំងអស់ជ្រូកពី៣ទៅ៥ក្បាល ហើយនៅឆ្នាំទី៣ ឬក្នុងពេលបច្ចុប្បន្នលក់សាច់ជ្រូកអាំងអស់ជ្រូកពី៥ទៅ១០ក្បាលនៅក្នុងមួយថ្ងៃ។

បើយោងតាមម្ចាស់អាជីវកម្មខាងលើ នៅក្នុងភូមិព្រះដាក់សព្វថ្ងៃមានអ្នកប្រកបមុខរបរលក់សាច់ជ្រូកអាំង មានប្រមាណ៣០កន្លែង។ កន្លែងខ្លះលក់នៅតែថ្ងៃសៅរ៍-អាទិត្យ, កន្លែងខ្លះទៀតលក់តែថ្ងៃបុណ្យ ហើយកន្លែងផ្សេងទៀតលក់សាច់ជ្រូកអាំងជាប្រចាំរាល់ថ្ងៃ ដើម្បីឆ្លើយតបទៅនិងការគាំទ្ររបស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិដែលបានទៅទស្សនាក្នុងខេត្តសៀមរាប ពិសេសចូលទៅសាកល្បងម្ហូបអាហារនៅភូមិព្រះដាក់។

អ្នកស្រី ឈ្នាង ចំរើន អះអាងថាសព្វថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រះដាក់ បានប្រកបមុខបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារឱ្យស៊ីចំណីកាកសំណល់ផ្ទះបាយ លាយជាមួយដើមចេកនិងកន្ទុ មានការកើនឡើងគួរឱ្យកត់សម្គាល់ ។អ្នកខ្លះមិនធ្លាប់ចិញ្ចឹមជ្រូកពីមុន ក៏មកចិញ្ចឹមជ្រូកដែរ ហើយអ្នកដែលធ្លាប់ចិញ្ចឹមជ្រូកឱ្យស៊ីចំណីសម្រេច ក៏បានងាកមកចិញ្ចឹមជ្រូកឱ្យស៊ីចំណីកាកសំណល់ផ្អះបាយដែរ បន្ទាប់ពីទទួលបានការគាំទ្រផ្នែកទីផ្សារពីម្ចាស់អាជីវកម្មលក់សាច់ជ្រូកអាំងនៅក្នុងតំបន់ជាប្រចាំ និងហ៊ានទិញក្នុងតម្លៃខ្ពស់លើសទីផ្សារពី១០០ទៅ២០០រៀលក្នុងមួយគីឡូជ្រូករស់៕


2025-07-05 17.32.39
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចូលរួមកិច្ចប្រជុំនៅក្រសួងពាណិជ្ជកម្ម ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផលខ្មែរ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំសហការីអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផលខ្មែរ។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ គឺដឹកនាំប្រជុំដោយលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្ម ខេត្ត-ក្រុង តំណាងធនាគារអេស៊ីលីដា ភីអិលស៊ី អ្នកប្រមូលទិញពោត សៃឡូដំឡូង និងក្រុមហ៊ុនចំណីសត្វមួយចំនួនផងដែរ។ កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាពីស្ថានភាព និងបញ្ហាប្រឈមចម្បងៗក្នុងទីផ្សារកសិផល ជាពិសេសពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតផលចំណីសត្វ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងរៀបចំការងារទាក់ទងនឹងការប្រមូលទិញកសិផល នារដូវប្រមូលផលខាងមុខនេះ៕

2025-07-05 16.33.25
ធនាការអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)​ ប្រកាសបដិសេធ​​ និងថ្កោលទោសចំពោះគណនីហ្វេសប៊ុកក្លែងលួចប្រើឈ្មោះ​ និងស្លាកសញ្ញាស្រដៀងគ្នា​

ភ្នំពេញ៖​ ធនាការអភិវឌ្ឍន៍ជនបទ និងកសិកម្ម (AGRICULTURAL AND RURAL DEVELOPMENT BANK- ARDB)​ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសបដិសេធ​​ និងថ្កោលទោសចំពោះគណនីហ្វេសប៊ុកក្លែង ដែលបានប្រើឈ្មោះ​ និងស្លាកសញ្ញាស្រដៀងគ្នា​នឹងគណនីហ្វេសប៊ុកផ្លូវការរបស់ធនាគារ។ សេចក្តីប្រកាសព័ត៌មាន​​បានលើកឡើងថា​ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ថ្មីៗនេះមានបណ្តាញសង្គមមួយចំនួន​បានក្លែងដាក់ឈ្មោះស្រដៀងទៅនឹងគណនីហ្វេសប៊ុកផ្លូវការរបស់ធនាគារ ARDB និងប្រកាសធ្វើអាជីវកម្មផ្តល់ឥណទានដល់សាធារណជន ដែលនាំឱ្យមានការភាន់ច្រឡំថា​ ជាភ្នាក់ងារដៃគូសហការរបស់ធនាគារ ARDB។ ធនាគារ ARDB សូមបញ្ជាក់ជូនអតិថិជន និងសាធារណជនទាំងអស់មេត្តាជ្រាបថា ធនាគារ​ARDB មានគណនីបណ្តាញសង្គមចំនួន០៧ គេហទំព័រចំនួន០១​ ដែលមានអាសយដ្ឋានទំនាក់ទំនងដូចខាងក្រោម÷ Website:                                          Link: https://www.ardb.com.kh/ FB: ARDB Bank                                 Link: https://www.facebook.com/ardbcambodia/ IG: ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម        Link: https://www.instagram.com/ardb bank/ X: ARDB Bank                                  Link: https://x.com/bank […]

IMG_9736 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៥នេះ បានអញ្ជើញប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីស្ងើចសរសើរ​ និងលើកទឹកចិត្តបុគ្កលិក។ កិច្ចប្រជុំសំណេះសំណាលនេះ​​ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារ ARDBស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញសរុបចំនួន៣១៥នាក់។ នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាន និងអនុប្រធាន នាយកដ្ឋាន ប្រធាន និងអនុប្រធានការិយាល័យ និងបុគ្គលិកសាខាចល័តតាមបណ្តាខេត្ត។ លោកស្រី អ៊ឹង​ ពិសិដ្ឋណាលីន ប្រធាននាយកដ្ឋានធនធានមនុស្សនៃធនាគារ ARDB បានជម្រាបជូនពីការរីកចម្រើនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយលោកស្រីលើកឡើងថា នាមឆ្នាំ២០១៤ ធនាគារ ARDB មានបុគ្គលិកចំនួន៦៧នាក់ប៉ុណ្នៅះ ប៉ុន្តែនៅឆ្នាំ២០២៥​ មានបុគ្គលិកកើនឡើងរហូតដល់៣៩៣នាក់។ លោកស្រីប្រធាននាយកដ្ឋាន បានលើកឡើងទៀតថា​ ការរីកចម្រើននេះអាស្រ័យដោយធនាគារ ARDBមានថ្នាក់ដឹកនាំ ដែលមានគោលដៅ និងយុទ្ធសាស្រ្តច្បាស់លាស់ រួមនឹងបុគ្គលិក ដែលពោរពេញដោយសមត្ថភាព ជំនាញណ និងមានភាពទន់ភ្លន់ក្នុងការបំពេញការងារ។ មានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកនាឱកាសនេះ ឯកឧត្តមបណ្ឌិត […]

image_2025-05-13_10-08-34
សហរដ្ឋ​អាមេរិក​គ្រោង​បង្កើតពូជ​រុយថ្មីរាប់​ពាន់​លាន​ក្បាល ដើម្បីឱ្យវាចេញទៅកម្ចាត់ពូជរុយចាស់ស៊ីសាច់គោទាំងរស់

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងរៀបចំបង្កាត់សត្វរុយថ្មិរាប់លានក្បាល ហើយដឹកតាមយន្តហោះទៅលែងនៅពីលើប្រទេសម៉ិកស៊ិក និងលែនៅភាគខាងត្បូងរដ្ឋតិចសាស់ ដើម្បីឱ្យពួកចេញទៅកម្ចាត់ហ្វូងសត្វរុយចាស់ស៊ីសាច់ជញ្ជក់ឈាមគោក្របី។ សារព័ត៌មានអាម៉េរិកបានចេញផ្សាយថា ដំណឹងនេះស្តាប់ទៅហាក់ដូចជារឿងនៅក្នុងខ្សែភាពយន្តភ័យរន្ធត់របស់ហូលីវូដ ប៉ុន្តែវាជាការពិតនៃផែនការរបស់រដ្ឋាភិបាលសម្រាប់ការពារសហរដ្ឋអាម៉េរិកឱ្យរួចផុតពីមេរោគរាតត្បាត ដែលអាចបំផ្លិចបំផ្លាញឧស្សាហកម្មគោរស់របស់កសិករអាម៉េរិក ព្រមទាំងបំផ្លាញជីវិតសត្វព្រៃ និងថែមទាំងសម្លាប់សត្វចិញ្ចឹមក្នុងផ្ទះទៀតផង។ លោក អេដវីន ប៊ើហ្គេស (Edwin Burgess) សាស្រ្តាចារ្យជំនួយនៅសាកលវិទ្យាល័យរដ្ឋ ហ្វ្ល័រីដា សហរដ្ឋអាម៉េរិក ដែលជាស្ថាប័នសិក្សាអំពីប៉ារ៉ាស៊ីតនៅក្នុងសត្វចតុប្បាត បាននិយាយថា «វាជាបច្ចេកវិទ្យាដ៏ល្អពិសេសមួយ។  វា​ជា​រឿង​ដ៏​អស្ចារ្យបំផុត​ក្នុង​ទ្រឹស្តី​វិទ្យាសាស្ត្រ ​ដើម្បី​ដោះស្រាយ​បញ្ហា​ធំៗ​ជាច្រើន។ សត្វល្អិតចង្រៃ​ ដែលជាគោលដៅត្រូវកម្ចាត់ចោលនេះ គឺជាពូជរុយព្រៃម្យ៉ាងជាភ្នាក់ងារបង្កើតដង្កូវស៊ីសាច់គោទាំងរស់ ដែលកំពុងតែបំផ្លាញសត្វចតុប្បាតនៅក្នុងសហរដ្ឋអាម៉េរិក។  ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក គ្រោងបង្កាត់ពូជរុយថ្មី និងការចែកចាយសត្វរុយឈ្មោលពេញវ័យ ដែលត្រូវបានក្រៀវដោយវិទ្យុសកម្មឱ្យទៅពាក់គ្នាជាមួយហ្វូងមេរុយព្រៃ។  ក្រោយពីពួក​វា​ពាក់គ្នា​ជា​មួយ​មេរុយ​ព្រៃរួចហើយ​ ពងរបស់មេរុយ​ព្រៃមិនអាច​ញាស់​បានទេ ដូច្នេះដង្កូវនឹងលែងសូវមានច្រើន ដែលយូរៗទៅចំនួនសត្វរុយព្រៃស៊ីសាច់គោទាំងរស់នេះនឹងងាប់ផុតពូជតែម្តង។ ពូជរុយបង្កាត់ថ្មីនេះអាចកម្ចាត់ពូជរុយចាស់ប្រកបដោយប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថានឡើយ ព្រមទាំងល្អប្រសើរជាងការបាញ់ថ្នាំសម្លាប់សត្វល្អិត ហើយវាគឺជារបៀបដែលសហរដ្ឋអាម៉េរិក និងប្រទេសដទៃទៀតនៅខាងជើងប្រទេសប៉ាណាម៉ា ធ្លាប់បានប្រើដើម្បីកម្ចាត់សត្វរុយចង្រៃ កាលពីជាង១០ឆ្នាំមុន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានរំពឹងថា រោងចក្របង្កាត់ពូជរុយថ្មីនេះ នឹងសាងសង់នៅក្នុងខែកក្កដា ឆ្នាំ២០២៦ ដោយមានទីតាំងស្ថិតនៅភាគខាងត្បូងសហរដ្ឋអាម៉េរិក​ ជាប់ព្រំដែនប្រទេសម៉ិកស៊ិក ព្រមទាំងមានគម្រោងបើកមជ្ឈមណ្ឌលចែកចាយរុយ នៅភាគខាងត្បូងរដ្ឋតិចសាស់ នៅចុងឆ្នាំ២០២៥នេះ ដូច្នេះពូជរុយនេះអាចនាំចូល និងចែកចាយរុយពីប៉ាណាម៉ា ជាមុន ប្រសិនបើមានការចាំបាច់ខ្លាំង។ យោងតាមក្រសួងកសិកម្មអាម៉េរិក […]

កាលវិភាគផ្សព្វផ្សាយ