ក្នុងរយៈពេល១០ខែ ឆ្នំា២០២៣ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការនាំចេញអង្ករចំនួន ជាង៥២ម៉ឺនតោន ទៅកាន់គោលដៅចំនួន៥៩ ទូទំាងពិភពលោក ដែលក្នុងនោះទីផ្សារថ្មីមួយ ត្រូវបានទើបនឹងទទួលទិញងង្ករកម្ពុជា គឺទីផ្សារប្រទេសទីម័រលេស្ត ដែលកម្ពុជា បាននាំចេញអង្ករជាលើកដំបូងក្នុងបរិមាណចំនួន ៤០០០តោន។ ការនាំចេញទៅកាន់ទីផ្សារប្រទេសទីម័រលេ
ស្តជាលើកទី១នេះ ត្រូវបានអនុវត្តរវាង ក្រុមហ៊ុន ហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលជាតិ ភ័ស្តុភាកម្ម នៃប្រទេសទីម័រលេស្ត។
យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដំណើរការនៃការនាំចេញទៅកាន់ទីផ្សារប្រទេសទីម័រលេស្តនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដេលតែងតែខិតខំរកទីផ្សារដើម្បីលក់អង្ករកម្ពុជា ពិសេសនៅគ្រប់កិច្ចសវនការ និងការប្រជុំនានា ជាមួយប្រមុខរាជរដ្ឋាភិបាល និងប្រមុខការទូតនៃប្រទេសនានា សម្តេចតែងតែស្នើឱ្យប្រទេសទំាងនោះជួយទិញអង្ករកម្ពុជា ឱ្យកាន់តែបានច្រើន។
ស្ថិតក្រោមទស្សនៈវិស័យដ៏ភ្លឺស្វាងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុន ហ្គ្រីនត្រេដជាសេនាធិការក្នុងកិច្ចការស្រូវអង្ករ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយគណប្រតិភូមកពីប្រទេសទីម័រលេស្ត ដែលដឹកនាំដោយ លោក Anibal Carvalho Martinez តំណាងជាន់ខ្ពស់ មកពីក្រសួង កិច្ចការសេដ្ឋកិច្ច និងសហការីមកពីមជ្ឈមណ្ឌលជាតិភ័ស្តុភារកម្មនៃប្រទេសទីម័រលេស្ត ស្តីពីការធ្វើការពាណិជ្ជកម្ម អង្កររវាងប្រទេសទំាងពីរហូតឈានដល់ការចុះកិច្ចសន្យាទិញ លក់ និងគ្រោងធ្វើការនាំចេញអង្ករ នាពេលខាងមុខក្នុងបរិមាណ ៤០០០តោន។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគំាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ហ្គ្រីន ត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យខិតខំបំពេញការងារ និងបន្តសកម្មភាពនេះដើម្បីជំរុញការនាំចេញងង្ករ តាមរយៈការបើច្រកទីផ្សារថ្មីបន្ថែមទៀត។
លោកជំទាវ បានណែនាំឱ្យក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជា មានភាពប្រកួតប្រជែង ដែលក្នុងនោះមានការលើកទឹកចិត្តផ្នែកពន្ធដារដោយលើកលែងពន្ធ និងអាករគ្រប់ប្រភេទ ដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញចាប់តំាងពីឆ្នំា២០១១ ហើយថ្មីៗនេះបានបន្តជូនរយៈពេល៥ឆ្នំាបន្ថែមទៀតសម្រាប់សហគ្រាសទំាងឡាយ ដែលផុតសពុលភាព៕ Sareth ARDB