Tag: TREND
News & ជាតិ

ក្រុមហ៊ុនពីរស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មជុំវិញការកែច្នៃ និងការនាំចេញកសិផលកម្ពុជា
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd.ជួបពិភាក្សាការងារអំពីបច្ចុប្បន្នភាពនៃការកែច្នៃ និងការនាំចេញផលិតផលកសិផលកម្ពុជា។ ជំនួបពិភាក្សាដែលរៀបចំឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មលើគម្រោងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សារណៈនៃការយោគយល់គ្នាលើការទិញ-លក់ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។ លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរ ដែលបានចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបច្ចុប្បន្នភាពនៃដំណើរការផលិតកម្ម ការពង្រីករោងចក្រ ការប្រមូលទិញកសិផលផ្លែឈើ ក៏ដូចជាទិសដៅទីផ្សារសក្តានុពលក្នុងនាំចេញផលិតផលកសិកម្ម និងជាពិសេសដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិកម្មខាងលើ ដែលនេះជាការចូលរួមចំណែកមួយជាមួយរដ្ឋាភិបាលក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ លោកជំទាវរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ក៏ដូចជាចែករំលែកអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម ការលើកទឹកចិត្ត និងយន្តការគាំទ្រផ្សេងទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ សំដៅលើកកម្ពស់សមត្ថភាពក្នុងការផលិត និងកែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។ ក្នុងឱកាសនេះដែរលោកជំទាវរដ្ឋមន្រ្តី […]
News & ជាតិ

កសិករមានតម្រូវការចិញ្ចឹមកូនត្រីប្រាពូជមានការកើនឡើងខ្ពស់ក្នុងរដូវកាលឆ្នាំនេះ
ភ្នំពេញ៖ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅដើមខែមិថុនារហូតដល់ពេលសព្វថ្ងៃ។ នៅតំបន់តាមបណ្តាខេត្តមួយចំនួន កសិករ ,វារីវប្បករ បាននិងកំពុងចាប់ផ្តើមចិញ្ចឹមត្រីរបស់ខ្លួនជាបណ្តើរៗហើយនៅក្នុងគ្រាដែលដំបូងៗនេះដែរគេសង្កេតឃើញតម្រូវការកូនត្រីពូជមានសន្ទុះកើនឡើងខ្ពស់ ពិសេសកូនត្រីប្រាពូជ។ អ្នកស្រី ខ្លូត ស្រីនាង ម្ចាស់កសិដ្ឋាន ហង់ ហ៊ាង បង្កាត់ពូជនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានឱ្យដឹងថា ចាប់ពីខែមករារហូតដល់ខែឧសភាកន្លងមកនេះមានកសិករខ្លះបានដាក់កូនត្រីចិញ្ចឹមត្រីរបស់ខ្លួនរួចហើយ តែកសិករមួយចំនួនផ្សេងទៀតទាន់មិនទាន់បានធ្វើការចាប់ផ្តើមនោះទេ ដោយសារមិនមានទឹកគ្រប់គ្រាន់ ។ ដូចនេះការផ្គត់ផ្គង់កូនត្រីពូជដល់កសិករនៅមានចំនួនតិចតួច។ ប៉ុន្តែចូលដល់ខែមិថុនាមកនេះ បន្ទាប់ពីមានទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ឃើញថាកសិករមានការកំម៉្មង់កូនត្រីពូជមានសន្ទុះកើនឡើងច្រើន ដោយពេលខ្លះការផ្គត់ផ្គង់កូនត្រីពូជស៊ឹងតែមិនទាន់ ព្រោះតម្រូវការមានច្រើនពេក។ អ្នកស្រីបន្តទៀតថា បច្ចុប្បន្នកសិដ្ឋានមានកូនត្រីពូជបានមានច្រើនប្រភេទ ដូចជាកូនត្រីអណ្តែង, កូនត្រីឆ្ពិន, កូនត្រីទីឡាព្យា, កូនត្រីក្រាញ់យក្ស និងកូនត្រីប្រា ហើយនៅក្នុងចំណោមកូនត្រីពូជទាំងនេះ សម្រាប់កូនត្រីប្រាមានតម្រូវការច្រើនជាងគេ។ ជាក់ស្តែងគិតមកទល់ខែមិថុនាឆ្នាំ២០២៥នេះ កសិករមានតម្រូវការកូនត្រីប្រាពូជជាង១លានកូននិងប្រភេទកូនម្សៅឬ កូនត្រីទើបភ្ញាស់បានប្រហាក់ប្រហែល១លានកូនត្រីផងដែរ។ បើតាមអ្នកស្រី ខ្លូត ស្រីនាង តម្លៃកូនត្រីប្រាពូជតម្លៃរបស់វាផ្អែកទៅលើទំហំឬខ្នាតរបស់កូនត្រី។ កូនត្រីប្រាមានទំហំ៧លីថ្លៃ៧០រៀល , ទំហំ៨លីថ្លៃ៨០រៀល និងទំហំ១០លីថ្លៃ ១០០រៀលនៅក្នុងកូនត្រីមួយក្បាល។ អ្នកស្រីលើកឡើងថា “ការចិញ្ចឹមត្រីជាមុខរបរសំខាន់សម្រាប់កសិករ។ ចំពោះខាងកសិដ្ឋានខ្ញុំវិញ ដែលជាអ្នកផលិតក្រៅពីផលិតបានគ្រប់គ្រាន់ឆ្លើយតបទៅនិងទីផ្សារ យើងអាចចូលរួមកាត់បន្ថយការនាំចូលកូនត្រីពូជមកពីខាងក្រៅបានផងដែរ”។ […]
