News & អន្តរជាតិ
Truck_FP_img_0115
រុស្ស៊ីមិនឱ្យរថយន្តដឹកផ្លែឈើរបស់អាមេនីចូល ដោយសារបញ្ហាភូតភាមអនាម័យ
អន្តរជាតិ៖ ឡានដឹកទំនិញអាមេនីរាប់រយគ្រឿង ដែលផ្ទុកផ្លែឈើស្រស់ៗពេញប្រៀប ត្រូវបានបង្ខំឱ្យបើកត្រឡប់ពីព្រំដែនរុស្ស៊ី-ហ្សកហ្ស៊ី មកបន្ទាប់ពីត្រូវបានបដិសេធមិនឱ្យឆ្លងដែនចូលតាមច្រកត្រួតពិនិត្យ មូលហេតុ​បញ្ហាភូតគាម​​អនាម័យ។ យោងតាមសមាជិកសភាអាមេនីម្នាក់ បាននិយាយថា ទំនិញហាមមិនឱ្យនាំចូលទឹកដីរុស្ស៊ី​ គឺជាផលិតផលផ្លែឈើស្រស់សៗរួមមានផ្លែព្រូន ផ្លែប៉ែស និងផ្លែទំពាំងបាយជូរ។  អ្នកបើកបរ​រថយន្ត​បាន​រាយការណ៍​ថា ពួកគេ​ត្រូវ​សមត្ថកិច្ចរុស្ស៊ី ​បដិសេធ​មិន​ឲ្យ​ឆ្លងព្រំដែន​ដោយសារ​លើកហេតុផលថា ទំនិញទាំងនេះមានបញ្ហាផ្នែកភូតគាម​អនាម័យ​។ សមាជិកសភារូបនេះ បាននិយាយទៀតថា បញ្ហាហាមឃាត់​នេះ​មិនមែនកើតឡើងចំពោះ​តែផលិតផលសិកម្ម​នោះទេ ដោយលោកកត់សម្គាល់ថា សូម្បីតេរថយន្តដឹកទំនិញផ្សេងទៀត ដូចជាសម្ភារគ្រឿងសំណង់ ក៏ជាកម្មវត្ថុនៃការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។ ចំណុចច្រកព្រំដែនហាមឃាត់នេះ គឺជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសអាមេនី សម្រាប់នាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ី ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន។  ការរអាក់រអួលនៅច្រកផ្លូវឆ្លងព្រំដែនកាត់នេះ បង្កប៉ះពាល់ដោយផ្ទាល់ដល់កសិករ និងអាជីវកម្ម ជាពិសេសក្នុងរដូវប្រមូលផល ដូច្នេះការដឹកជញ្ជូនទាន់ពេលវេលាមានសារៈសំខាន់។ តាមទិន្នន័យពីក្រសួងកសិកម្មរបស់ប្រទេសអាមេនី បង្ហាញថា គ្រាន់តែក្នុងខែសីហា ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលផ្លែឈើស្រស់ទៅកាន់ប្រទេសរុស្ស៊ី មានបរិមាណកើនដល់រាប់ពាន់តោន។  ការពន្យារពេលបច្ចុប្បន្នដឹកជញ្ជូនឆ្លងដែន នាំឱ្យខូចគុណភាពផ្លែឈើ និងបាត់បង់ប្រាក់ចំណូលសម្រាប់កសិករ។ បញ្ហា​ស្រដៀង​គ្នា​នេះដែរ ធ្លាប់​បាន​កើត​ឡើង​ជាហូរហែក្នុង​ពេល​កន្លង​មក ​ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ ឬ​ការ​ត្រួតពិនិត្យ​បច្ចេកទេស។  ទោះជាយ៉ាងណាក៏ដោយនៅពេលនេះ ការរឹតបន្តឹងត្រូវបានភ្ជាប់ជាពិសេសទៅនឹងការគ្រប់គ្រងអនាម័យលើផលិតផលផ្លែឈើ។ បញ្ហារឹតបន្តឹងនៅច្រកព្រំដែន​នៅ​តែ​មិន​ច្បាស់​ថា ​តើ​វិធានការ​បច្ចុប្បន្ននេះ​វាគ្រាន់តែជា​ការ​ហាមឃាត់បណ្ដោះ​អាសន្ន ​ឬ​ក៏​ជា​សញ្ញា​នៃ​ការ​ផ្លាស់​ប្តូរ​ទៅរក​​ការ​ត្រួត​ពិនិត្យ​កាន់​តែ​តឹងរ៉ឹង។  សម្រាប់កសិករអាមេនី​ ដែលដាំបន្លែផ្លែឈើ ពិតជាមានហានិភ័យខ្ពស់ណាស់ ដោយសារផ្លែឈើមានអាយុកាលខ្លី ហើយការពន្យារពេលជារៀងរាល់ថ្ងៃនាំខាតប្រាក់ច្រើនណាស់។ […]
កាលវិភាគផ្សព្វផ្សាយ