Tag: tremfimg
News & អន្តរជាតិ

ម៉ាឡេស៊ី អាចផ្គត់ផ្គង់ស៊ុតបានគ្រប់គ្រាន់ និងរក្សាបានស្ថេរភាពតម្លៃ
ពុត្រាចាយ៉ា៖ ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី បានបញ្ជាក់ថា ការផ្គត់ផ្គង់ពងមាន់នៅលើទីផ្សារក្នុងប្រទេសម៉ាឡេស៊ី គឺមានបរិមាណគ្រប់គ្រាន់ និងមានស្ថិរភាពតម្លៃល្អ ដោយសារផលិតកម្មក្នុងស្រុកឥឡូវនេះ អាចផ្គត់ផ្គង់លើសពីតម្រូវការចាំបាច់។ ទីភ្នាក់ងារព័ត៌មាន ប៊ើណាម៉ា របស់ម៉ាឡេស៊ី បានចេញផ្សាយសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី ដែលបាននិយាយថា បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃការឧបត្ថម្ភធនស៊ុតដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឧស្សាហកម្មនឹងពិនិត្យជាទៀងទាត់ និងកែសម្រួលតម្លៃលក់រាយនៅក្នុងទីផ្សារបើកចំហដោយផ្អែកលើទិន្នន័យផលិតកម្មបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍របស់ក្រសួង បានលើកឡើងកាលពីទី២៨ ខែសីហា ឆ្នាំ២០២៥ថា «ដំណើរការកែសម្រួលតម្លៃនេះ គឺជាផ្នែកមួយនៃយន្តការទីផ្សារបើកចំហ ប៉ុន្តែវាមិនប៉ះពាល់ដល់ប្រសិទ្ធភាពនៃការផ្គត់ផ្គង់ស៊ុតសម្រាប់អ្នកបរិភោគនោះទេ»។ យោងតាមក្រសួង បានឱ្យដឹងថា ការស្ទង់មតិបានរកឃើញនូវការផ្គត់ផ្គង់ស៊ុតប្រភេទ A, B និង C នៅតែមានស្ថិរភាពល្អ និងមានលក់នៅក្នុងផ្សារទំនើប ខណៈស៊ុតស្ថិតក្នុងចំណាត់ថ្នាក់ពិសេស ក៏មានតម្លៃសមរម្យ និងត្រូវបានផ្គត់ផ្គង់ក្នុងបរិមាណសមរម្យផងដែរ។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «ក្រសួងកសិកម្ម និងសន្តិសុខស្បៀងក៏នឹងបន្តត្រួតពិនិត្យទិន្នន័យផលិតកម្មស៊ុត និងរក្សាគំនិតផ្តួចផ្តើមជំរុញទីផ្សារផលិតផលកសិកម្មដើម្បីជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃរបស់ប្រជាជន»។ សេចក្តីថ្លែងការណ៍ បានបន្ថែមថា ក្រសួងពាណិជ្ជកម្មក្នុងស្រុក និងតម្លៃនៃការរស់នៅប្រចាំថ្ងៃរបស់ម៉ាឡេស៊ី កំពុងតាមដានតម្លៃទំនិញជាបន្តបន្ទាប់ ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងករណីមានការកេងចំណេញ ប្រើឧបាយកល ឬការដំឡើងថ្លៃមិនសមហេតុផល។ រដ្ឋាភិបាលម៉ាឡេស៊ី បានបង្កើតកម្មវិធីលក់កសិផល […]
