News & ជាតិ
Front Page
កម្ពុជាមានធនធានមនុស្សក្នុងវិស័យកសិកម្មជាង៣ម៉ឺននាក់បានបញ្ចប់ការសិក្សាដោយជោគជ័យ
ដោយ៖ឡុង សារេត រាជធានីភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីប្រគល់សញ្ញាបត្រដល់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម សរុបប្រមាណ១ ៤៨៧នាក់។ តាមរយៈគ្រឹះស្ថានឧត្តមសិក្សាទាំងបីនេះ ក្នុងរយៈពេល៤០ឆ្នាំមកនេះបានបង្កើតនូវធនធានមនុស្សក្នុងវិស័យកសិកម្មជាង៣ម៉ឺននាក់។ ពិធីនេះមានការអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា រយៈពេល៤០ឆ្នាំកន្លងមកនេះ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបីខាងលើបានរួមចំណែកកសាងធនធានមនុស្សសរុបចំនួ៣១ ៨៤១នាក់ នារីមាន៨ ៤២២ នាក់ ឬស្មើប្រមាណ២៤ភាគរយ ក្នុងនោះមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន១៤ ៩៨១នាក់, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១១ ៦៥១នាក់ និង វិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន៥ ២០៩នាក់។ ជាមួយនឹងអត្រានិស្សិតបញ្ចប់ការសិក្សាជាមធ្យមចំនួនប្រមាណ៨០០នាក់ ក្នុងមួយឆ្នាំ ខណៈគ្រឹះស្ថានទាំងបីកំពុងបន្តបណ្តុះបណ្តាលនិស្សិតចំនួន៥ ៨៦២នាក់ ក្នុងឆ្នាំសិក្សា២០២៤- […]
កាលវិភាគផ្សព្វផ្សាយ