1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយក ARDB ស្នើឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជួយប្រមូលទិញស្រូវពីកសិករបន្ថែមទៀត

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយក ARDB ស្នើឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជួយប្រមូលទិញស្រូវពីកសិករបន្ថែមទៀត

(បន្ទាយមានជ័យ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​ស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ ការថ្លែងដូច្នោះ គឺ នៅក្នុងឱកាសចុះពិនិត្យមើលតាមរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីន ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត កៅ ថាច  ស្របពេលដែលកសិករ នៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែ។ នៅថ្ងៃទី១៥ខែកញ្ញា ដដែលនេះ ឯកឧត្តមបណ្ឌិតបាន ទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវចំនួន៤ ទីតាំង ទី១ រោងម៉ាស៊ីន ឆាយ គឹមទឹង, ទី២ រោងម៉ាស៊ីន ហ្វាង វី ១៦៨ ទី៣ រោងម៉ាស៊ីនកិនស្រូវកៅង៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងរោងម៉ាស៊ីន ភូ កុកគី ក្នុងខេត្តពោធិ៍សាត់ ដែលកំពុងប្រមូលទិញស្រូវស្រង៉ែ និង OM 54 51 ពីប្រជាកសិករនៅទូទាំងខេត្ដបន្ទាយមា នជ័យ ដើម្បីស្តុកទុក និងកែច្នៃនាំចេញក្រៅប្រទេស។

រោងម៉ាស៊ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាមចំពោះស្រូវ OM 54 51 និងតម្លៃប្រមាណ ១២០០រៀល ក្នុង១គីឡូក្រាម ចំពោះស្រូវស្រង៉ែ។ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានរម្លឹកដល់រោងម៉ាស៊ីនកិនស្រូវផងដែរដោយលើកឡើងថា  បច្ចុប្បន្នកសិករបាន និងកំពុងត្រៀមខ្លួន ក្នុងការប្រមូលផលស្រូវវស្សានៅពេលខាងមុខនេះ ដូច្នេះរោងម៉ាស៊ីនក៏ ត្រូវត្រៀមខ្លួនសម្រាប់ការទិញស្រូវពីកសិករ។

រោងម៉ាស៊ីនកិនស្រូវដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺមានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ដែលមានសមត្ថភាពកិន និងកែច្នៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសមិនចាញ់រោងម៉ាស៊ីនប្រទេសជិតខាងនោះទេ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវ និងការដាំដុះស្រូវពូជស្រង៉ែ ស្ថិតនៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្ននេះ ពូជស្រូវស្រង៉ែ គឺ កំពុងមានតម្រូវការទីផ្សារល្អ ដូចពូជសែនក្រអូប និងផ្ការំដួលផងដែរ។ ទីតាំងកំពុងដាំដុះស្រូវ ពូជស្រូវស្រង៉ែបានដាំដុះលើផ្ទៃដីចំនួន ២៤០ហិកតា ក្នុងចំណោមផ្ទៃដីសរុបរួមជាង ៥០០ ហិកតា។

ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្ត និងជំរុញឲ្យមានការផលិតស្រូវស្រង៉ែ ឲ្យបានច្រើន ដោយសារមានតម្លៃល្អដូចពូជសែនក្រអូប និងផ្ការំដួល ដូច្នេះត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ដូចជាការរៀបចំដី ប្រើប្រាស់ជី ជាដើមដែលនឹងជួយឲ្យកសិករអាចទទួលបានទិន្នផលខ្ពស់ផងដែរ៕


Thn2
ការកែច្នៃម្រេចខ្ចី​ធ្វើ​​ជ្រក់ ក្លាយជា​ផលិតផលសំខាន់មួយកំពុងទទួលបាន​ការគំាំទ្រ​​​ពីភ្ញៀវបរទេស​​និងទីផ្សារអន្តរជាតិ

ការកែច្នៃ​ផ្លែម្រេចខ្ចី ផ្សំជាមួយផ្កាអំបិល​ធ្វើជាម្រេចជ្រក់ស្ងួត​ របស់កសិដ្ឋាន​ La Plantation​​មានទីតំងនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ​ បានក្លាយជាផលិតផល​សំខាន់​មួយ​ កំពុងទទួលបានការគាំទ្រ​ពីភ្ញៀវបរទេសចូលមកទស្សនា​ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រ​នៅលើទីផ្សារក្នុងប្រទេសបារាំង និងប៊ែលហ្សិក​នាពេលបច្ចុប្បន្ន​។​​ លោក យុត លីណា មគ្គុទេសក៍ ទេសចរណ៍នៅ La Plantation​​ បានឱ្យដឹង​ថា ម្រេចជ្រក់នេះ ​ជាផលិតផលថ្មីមួយ​​ ងាយស្រួលក្នុងការប្រើប្រាស់​  ដោយសារ​​វាផ្សំ​ជាមួយផ្កាអំបិល និងផ្លែម្រេចខ្ចី វាជួយឱ្យម្ហូបមានជាតិប្រៃតិចៗនិងមានរស់ជាតិ ហិរល្មម​​។​ ​លោកបន្តថា ម្រេចជ្រក់នេះ ​​មានភ្ញៀវបរទេសដែលចូលមក​ទីនេះ​ភាគ​​ច្រើន​គំាំទ្រ​​ ដោយសារ​ម្រេច​ជ្រក់​នេះវាមិនសូវមានជាតិហិរ​ខ្លាំ​​ ដូចនេះទើប​ធ្វើឱ្យ​​ភ្ញៀវមកពីខាងអឺរ៉ុប​ចិត្ត​ជាមួយ​រសជាតិម្រេចជ្រក់​នេះច្រើន​។ដោយឡែក​​សម្រាប់​ពលរដ្ឋ​ខ្មែរយើងវិញ​ មានអ្នកចូលចិត្ត​នៅមានចំនួន​តិចតួច ដោយសារម្រេចស្រស់មានលក់​ច្រើន​តាមតំបន់​​ងាយស្រួល​រកទិញ​នៅលើទីផ្សារ​បាន​ បើចង់ធ្វើម្ហូបជាមួយម្រេចស្រស់នេះ​​។ ​បើតាម​លោក យុត លីណា, ​​ម្រេចជ្រក់​ក៏ដូចជាផលិតផល​ផ្សេងទៀត​របស់​ La Plantation​  សម្រាប់ទីផ្សារនៅក្នុងស្រុក ​​ មានលក់​នៅក្រុងកំពត, ក្រុងភ្នំពេញ និងមាននៅខេត្តសៀមរាប​ ហើយ​នៅថ្ងៃអនាគត La Plantation ​​ចង់ពង្រីកបន្ថែមទៅតាមខេត្តផ្សេងទៀត ​។ចំណែក​ទីផ្សារនៅក្រៅប្រទេស​ La Plantation​បាននាំចេញ​ទៅលក់នៅទីតាំងផ្ទាល់របស់ខ្លួន​ក្នុងប្រទេសបារាំង និងប្រទេសប៊ែលហ្សិក​ដែលមានបរិមាណ​១០តោនក្នុងមួយឆ្នាំ​ ស្របពេលបច្ចុប្បន្ន​ La […]

thn1 copy
រោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យម​ប្រមាណ ១៣៨ កំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451ពីកសិករ​​

ភ្នំពេញ៖ លោកឧកញ៉ា ចាន់ សុខឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជាបានថ្លែងកាលពីថ្ងៃ២៧ ខែកញ្ញានេះ​ថា  ឥឡូវនេះ ​​មានរោងម៉ាស៊ីនកិនស្រូវទាំងតូចនិងមធ្យម​ប្រមាណ ១៣៨ បាននិងកំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451 ពីប្រជាកសិករនៅទូទាំងប្រទេស​កំពុងតែ​មមាញឹកយ៉ាងខ្លាំង​​ ដើម្បីស្តុកទុក​​សម្រាប់កែច្នៃនិងនាំចេញ។​​​ លោកឧកញ៉ា​បាន​​​ថ្លែងទៀត​​ថា ​តម្លៃស្រូវកសិករ​យើង​​បាន​លក់ទៅរោងម៉ាស៊ីន​​​​មានតម្លៃល្អនៅឡើយ និងស្រូវខ្លះគឺប្រជាកសិករ​បាន​​​លក់ទៅឲ្យ​ឈ្មួញលក់​បន្តឲ្យ​ទៅ​​ប្រទេសវៀតណាម​​​ខ្លះ​​ ហើយ​​តម្លៃទិញនៅរោងម៉ាស៊ីន OM 5451 តម្លៃចន្លោះ ១១០០រៀលទៅ ១១៥០ រៀលក្នុង១ គីឡូក្រាម ។​​ បន្ថែមពីនេះ ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា បាន​​​អំពាវនាវដល់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ជ្រើសរើសពូជស្រូវជាតិ២ប្រភេទគឺ ផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះ ដោយសារពូជស្រូវទាំងនេះ មានតម្រូវការទីផ្សារសម្រាប់ការនាំចេញខ្ពស់ ឋិតថេរ និងមានតម្លៃសមរម្យ។ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​ស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ បច្ចុប្បន្ននេះ​ រោងម៉ាស៊ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាម ចំពោះស្រូវ OM […]

កាលវិភាគផ្សព្វផ្សាយ