ឡាផ្លេនថេសិន (LA PLANTATION) ជាសារមន្ទីរកិនម្រេចនិងលក់គ្រឿងទេសដំបូងគេនៅកម្ពុជា នឹងចូលរួមជួយធ្វើឱ្យប្រជាកសិករដំាម្រេចខ្នាតតូចមានទីផ្សារកាន់តែច្រើនថែមទៀត និងធ្វើឱ្យ ម្រេចកំពតកាន់តែមានឈ្មោះល្បីល្បាញនៅថ្ងៃអនាគត។
លោក Haral Foor អ្នកគ្រប់គ្រងនៅ សារមន្ទីរកិនម្រេច La Plantationបានឱ្យដឹងថា ការបើកនៅហាងលក់ម្រេចកំពតនិងគ្រឿងទេសរបស់ La Plantation នៅក្រុងភ្នំពេញនេះបានជួយផ្តល់ការងារនៅក្នុងសង្គម ដល់ក្រុមកសិករដំាម្រេចក្នុងតំបន់នៅខេត្តកំពត ។
លោក Haral Foor លើកឡើងថា “ម្រេចកំពតមានភាពល្បី
យូរឆ្នំាមកហើយទំាងនៅក្នុងស្រុក និង ក្រៅប្រទេស តែទោះជាយ៉ាងនេះក្តី ម្រេចកំពតត្រូវការផ្សព្វផ្សាយបន្ថែមទៀត តាមរយៈឡាផ្លេនថេសិន។ តួយ៉ាងប៉ុន្មានឆ្នាំកន្លងមកនេះ ឡាផ្លេនថេសិន ធ្លាប់បាននាំចេញ និង ធ្វើការផ្សព្វផ្សាយពីម្រេចកំពតនៅខាងប្រទេសបារំាង សហរដ្ឋអាមេរិកផងដែរ”។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានឱ្យដឹងថា ឡាផ្លេនថេសិនជាសមាជិកសមាគម ហើយក៏ជាផលិតករដំាម្រេចកំពតមួយដែរ។ឡាផ្លេនថេសិន ទីផ្សាររបស់គាត់មាននៅគ្រប់ទីកន្លែងទំាងនៅក្នុងប្រទេស និង ក្រៅប្រទេស ដោយក្នុងមួយឆ្នំាៗគាត់អាចលក់ម្រេចបានពី២០ទៅ៣០តោន។
លោក ងួន ឡាយ លើកឡើងថា កន្លងមកឡាផ្លេនថេសិន បានទិញម្រេចកំពតពីសមាជិករបស់សមាគមមានចំនួនតិចតួច ប៉ុន្តែនៅឆ្នំា២០២៣នេះ គាត់បានទិញម្រេចពីសមាគមមានប្រមាណ ១០តោន ដោយសារកសិកដ្ឋានដំាម្រេចរបស់គាត់ប្រមូលផលបានតិច ។
បើតាមលោក ងួន ឡាយ ក្នុងនាមជាប្រធានសមាគមលើកកម្ពស់ម្រេចកំពត បានសម្តែងនៅការអបអរសាទរចំពោះ ឡាផ្លេថេសិន ដែលទទួលបាននៅចំណែកទីផ្សារជាច្រើន លក់ម្រេចបានច្រើន ចូលរួមចំណែកជួយដល់កសិករដំាម្រេចខ្នាតៗនៅក្នុងតំបន់មានទីផ្សារកាន់តែច្រើន៕