សហគមន៍ភូមិអន្លង់តាអួរខេត្តបាត់ដំបង ស្រ្តីនាំគ្នាកែច្នៃ ផ្អក ប្រហុក ម៉ាំនិង សិប្បកម្មកៃច្នៃកំប្លោកដើម្បីរកប្រាក់ចំណូល

ភ្នំពេញ៖ ផលិតផលកើតចេញពីការកែច្នៃត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក ម៉ាំនិងរួមទាំង កែច្នៃកំប្លោក ធ្វើជាវត្ថុអនុស្សាវរីយ៍ត្រូវបានស្រ្តីប្រមាណជិត១០០នាក់បាននាំគ្នាកែច្នៃ ដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ដែលនេះគឺជាការងាររបស់ស្រ្តីសហគមន៍ក្រៅពីរបរនេសាទ និងការធ្វើដំណាំកសិកម្ម។

មុខរបរកែច្នៃតាមបែបចាស់បុរាណមួយបែបនេះបានទទួលការជឿទុកចិត្តពីមួយឆ្នាំទៅមួយឆ្នាំបន្តបន្ទាប់ ហើយផលិត ផលទាំងអស់នេះ បានទទួលការគាំទ្រពីអតិថិជនកាន់តែច្រើនឡើងៗដោយមិនត្រឹមតែមានរស់ជាតិឆ្ងាញ់ពិសារ ទេតែគុណភាពក៏កាន់តែល្អឡើងផងដែរ។

អ្នកស្រី រឿន ចន្ថា រស់នៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ត បាត់ដំបងដែលជាសមាជិកសហគមន៍មួយរូបបានលើកឡើងថា នារដូវប្រាំងប្រជាសហគមន៍រស់នៅតាមដងស្ទឹងសង្កែនេះមួយនេះនាំគ្នាដាំបន្លែដូចជាបន្លែ ស្ពៃ ត្រឡាច ត្រប់ និងដំណាំបន្លែគ្រប់មុខ។ដល់ពេលរដូវវស្សានាំគ្នាប្រកបរបរនេសាទ ដោយកែច្នៃផលិតផលដូចជា ប្រហុក ត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក មាំ។សម្រាប់សិប្បកម្មត្រីវិញគឺគេធ្វើទាំងប្រាំង និង វស្សាតែម្តង។ពោលគឺរបរកសិកម្មធ្វើជាប់រហូត ដែលមុខរបរនេះតាំងតែពីដូនតាមក។

ស្រ្តីសមាជិកសហគមន៍អ្នកកែច្នៃត្រីសម្រាប់លក់លើទីផ្សាររូបនេះបានប្រាប់ថានៅសហគមន៍អ្នកស្រីមានស្រ្តីកែច្នៃសរុប៦០នាក់ ។ក្នុងចំណោមនេះជាស្រ្តីវ័យក្មេង ដែលបានប្រកបរបរពីដូនតា សម្រាប់លក់ឱ្យភ្ញៀវទេសចរ។ចំពោះចំណូលវិញក្នុងម្នាក់បានថវិការប្រមាណ២ម៉ឺនរៀលក្នុងមួយថ្ងៃ។

អ្នកស្រីរឿនចន្ថាបានប្រាប់ដែរថាចាប់តាំងតែពីបង្កើតសហគមន៍មកធ្វើឱ្យការកែច្នៃផលិតផលត្រីមានទីផ្សារល្អជាងមុនដែលក្រៅពីលក់ ក្នុង ស្រុកភូមិ សម្រាប់ភ្ញៀវទេសចរហើយ នៅអាចនាំចេញទៅលក់នៅខេត្តផ្សេង និងពិសេសក្នុងរាជធានីភ្នំពេញបានមួយចំនួនថែមទៀត។

អ្នកស្រី ឆាយ រដ្ឋ ប្រធានកែច្នៃកំប្លោក ជា វត្ថុអនុស្សាវរីយ៍នៅសហគមន៍ភូមិអន្លង់តាអួរបានប្រាប់ថា៖ក្នុងចំណោមស្រ្តី១៥នាក់ដែលបានកែច្នៃកំប្លោកសម្រាប់លក់លើទីផ្សារនេះគឺពួកគាត់អាចរកចំណូលសម្រាប់ផ្គត់ផ្គត់គ្រួសារជាបន្តបន្ទាប់។មុខរបរនេះបើទោះបីមើលទៅតិចតួចតែវាជារបរមួយទំនេរពីការងារ ហើយជាមុខរបរដូនតាដែលយើងមិនអាចបោះបង់ចោលបានឡើយ។

ស្រ្តីក្រុមអ្នកកែច្នៃកំប្លោកជាសម្ភារៈប្រើប្រាស់ទាំងនេះបានឱ្យដឹងបន្ថែមថា៖មុខរបរនេះទោះរកចំណូលមិនទៀងទាត់ពិតមែនពោលគឺអាស្រ័យទៅលើភ្ញៀវទេសចរជាអ្នកទិញឬលក់តាមពិធីបុណ្យនានា តែជាការងារស្រ្តីពួកគាត់សប្បាយចិត្តពីព្រោះនៅផ្ទះ មិនចាំបាច់ទៅធ្វើការងារទីឆ្ងាយឬធ្វើចំណាកស្រុកឡើយ។

អ្នកស្រី ឆាយ រដ្ឋ បានរៀបរាប់ប្រាប់ថាសម្ភារៈកែច្នៃពីកំប្លោកនេះជនជាតិបរទេសចូលចិត្តប្រាស់យ៉ាងខ្លាំង ហើយចំណែកភ្ញៀវទេសចរខ្មែរយើងមួយចំនួនក៏ស្រឡាញ់ចូលចិត្តរបស់កែច្នៃទាំងនេះសម្រាប់ដាក់តាំងបង្ហាញ ឬប្រើប្រាស់ដូចគ្នាផងដែរ។សម្រាប់សម្ភារៈកែច្នៃទាំងនេះមានដូចជា កន្រ្តក កាតាប ស្មុគ ល្អីជាដើម ដែលមើលទៅស្រស់ស្អាតបែបធម្មជាតិ។

លើកឡើងក្នុងពិធីប្រារព្ធខួប២៥ឆ្នាំនៃការងារអភិរក្សសត្វព្រៃ ព្រៃឈើ និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជានៃអង្គការ WCS ប្រចាំកម្ពុជានាចុងសប្តាហ៍កន្លងមក លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា៖ដោយមានការគាំទ្របច្ចេកទេសនិង ថវិកាពីអង្គការ WCS បានចាត់វិធានការការពារសំបុក ទប់ស្កាត់បទល្មើសនេសាទ បទល្មើសជួញដូរសត្វព្រៃ ការលែងមេពូជអណ្ដើកចូលដែនជម្រកធម្មជាតិ ការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ជីវភាពសហគមន៍ នេសាទ។បច្ចុប្បន្ននេះសហគមន៍មួយចំនួនក្រៅពីបង្កើតរបរកសិកម្មហើយនៅអាចកែច្នៃផលនេសាទសម្រាប់លក់ថែមទៀត។

លោក នេត្រ វិបុល នាយករងនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានឱ្យដឹងថាអង្គការ WCS នៅកម្ពុជាបាននិងកំពុងគាំទ្រដល់សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍នេសាទចំនួន ១០៦ នៅខេត្តចំនួន ១០។

លោកថាការជួយដល់សហគមន៍នេះគឺដើម្បីឱ្យពួកគាត់អាចបង្កើតមុខរបរ និងអាចរកចំណូលទ្រទ្រង់ក្នុងក្រុមគ្រួសារ។កន្លងមកនេះក្នុងសហគមន៍ដែលមានស្រ្តីអាចរកចំណូលដោយមិនចាំបាច់ចំណាកស្រុក ឬចេញទៅធ្វើការឆ្ងាយពីផ្ទះឡើយ។ហើយសហគមន៍ទាំង១០៦នេះគឺតែងតែទទួលបានការគាំទ្រពីអង្គការWCS លើការងារលើកកម្ពស់ជីវភាព តាមរយៈការអភិវឌ្ឍកសិកម្ម៕


THN៣ copy
កសិករគួរផ្លាស់ប្ដូរទម្លាប់ការដាំដុះពូជស្រូវបរទេស ងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុក

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ថ្លៃ ចិន អភិបាលរង ស្រុកពួក ក្រុមប្រឹក្សាឃុំកែវពណ៍ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការដាំដុះស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំកែវពណ៍ និងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ដំណើរចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលស្ថានភាពនៃការដាំដុះស្រូវប្រាំង ស្ថានភាពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ និងតម្លៃស្រូវ នាពេលបច្ចុប្បន្ន តាមអនុសាសន៍ណែនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ។ បន្ទាប់ពីក្រុមការងារបានពិនិត្យជាក់ស្តែង និងបានស្តាប់ការលើកឡើងរបស់ប្រជាកសិករ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា ក៏ដូចជាពិភពលោក ឱ្យប្រជាកសិករបានជ្រាប ព្រមទាំងបានលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម្លាប់ពីការដាំដុះពូជស្រូវបរទេស ងាកមកជ្រើសរើសដាំដុះស្រូវពូជជាតិដូចជា ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ និងពូជស្រូវផ្សេងទៀត ព្រោះមកដល់ពេលនេះ តម្លៃស្រូវពូជជាតិ នៅតែមានតម្លៃសមរម្យ និងរក្សាបានភាពចំណេញ ធ្វើឱ្យកសិករអាចទទួលបានទិន្នផលខ្ពស់ តម្លៃសមរម្យ និងទទួលបានផលចំណេញច្រើន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក […]

THN២ copy
មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើដើម្បីវិភាគជំងឺ មុននឹងនាំចេញក្រពើរស់ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវរបស់សាធារណៈរដ្ឋប្រជាមានិតចិន។​ ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។ នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យនោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕

THN1 copy
ក្រុមហ៊ុនចិនមួយ សម្រេចចិត្តដាក់ទុនវិនិយោគ៥០០លានដុល្លារអាម៉េរិកបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា

ស្វាយរៀង៖ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ នៅថ្ងៃទី១២ខែមករាឆ្នាំ២០២៥នេះ បានបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក  ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០ កន្លែង។ ពិធីនេះមានការអញ្ចើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDCបានឱ្យដឹងថា ក្រុមហ៊ុន វ៉ាន់លី ថាយអឺ សម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជាក្នុងពេលនេះ កើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ […]

photo_2025-01-08_14-37-51
ត្រីប្រហុកនៅដើមខែមករាឆ្នាំ២០២៥នេះ ល្អជាងផលត្រីប្រហុកក្នុងខែធ្នូឆ្នាំ២០២៤

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតបន្ទាប់ពីខ្នើតខែមិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គនិងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ ពាក់ព័ន្ធនិងរដូវកាលត្រីប្រហុកនៅដើមឆ្នាំ២០២៥នេះ ត្រូវបានក្រុមប្រជានេសាទ ក៏ដូចជាក្រុមអ្នកប្រមូលទិញត្រីប្រហុកទុកលក់បន្ត វាយតម្លៃថា ក្រៅពីទទួលបានទិន្នផលត្រីត្រូវច្រើន ត្រីក៏មានគុណភាពត្រីឬត្រីមានទំហំធំស្មើល្អជាង ការប្រមូលផលត្រីប្រហុកក្នុងខែធ្នូឆ្នាំ២០២៤កន្លងទៅ។ លោក កែ វាសនា ប្រជានេសាទខ្នាតមធ្យមនៅស្រុកពញាឮខេត្តកណ្តាលបានឱ្យដឹងថា ការប្រមូលផលត្រីប្រហុកបានរយៈពេល៥ថ្ងៃនៅដើមឆ្នាំ២០២៥នេះមានទំហំធំស្មើជាង ត្រីប្រហុកដែលប្រមូលផលក្នុងខែធ្នូឆ្នាំ២០២៤កន្លងទៅនេះ។ការប្រមូលវគ្គនេសាទត្រីប្រហុករយៈពេល៥ថ្ងៃ ជាមធ្យម ក្នុងមួយថ្ងៃបានពី៤តោនទៅ៥តោន ហើយក្នុងមួយតោនលក់បានថ្លៃប្រមាណ ១លាន២០ម៉ឺនរៀល ។ ចំណែក, លោក ថន សត្យា ប្រជានេសាទខ្នាតតូចបានបានទទួលស្គាល់ថាការប្រមូលផល ត្រីប្រហុកឆ្នាំនេះ រូបលោកក៏ដូចជាអ្នកនេសាទផ្សេងទៀត បានផលច្រើនជាងឆ្នាំមុនៗ ជាក់ស្តែងក្នុងមួយថ្ងៃអាចនេសាទត្រីប្រហុកបានចន្លោះពី៧០០ទៅ៨០០គីឡូក្រាម ហើយបើគិតជាប្រាក់បានពី២០ទៅ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ។ អ្នកស្រី ពុត ស្រី អ្នកផ្តល់សេវាធ្វើស្រកាត្រីដល់ពលរដ្ឋបានឱ្យដឹងថា ត្រីប្រហុកឆ្នាំនេះសំបូរច្រើនជាងឆ្នាំមុន តែត្រីល្អិតមានច្រើន តួយ៉ាងការប្រមូលផលកាលពីថ្ងៃទី៨ដល់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤ ហើយក៏មិនសូវមានពលរដ្ឋនៅតាមខេត្ត មកទិញត្រីសម្រាប់ធ្វើប្រហុកដូចឆ្នាំមុនដែរ។ […]

កាលវិភាគផ្សព្វផ្សាយ