Home All Program ព័ត៌មានពេលព្រឹក សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបង្ហាញការព្រួយបារម្ភចំពោះជំងឺផ្តាសាយបក្សីប្រភេទ H5N1

សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបង្ហាញការព្រួយបារម្ភចំពោះជំងឺផ្តាសាយបក្សីប្រភេទ H5N1

បើទោះបីម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅក្នុងស្រុកភាគច្រើនអះអាងថា បានចាក់វ៉ាក់សំាងការពារជំងឺផ្តាសាយបក្សី ប្រភេទ H5N1 ទៅលើសត្វមាន់របស់ខ្លួនរួចរាល់ហើយយ៉ាងណាក៏ដោយ សម្រាប់សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជានៅតែព្រួយបារម្ភទៅលើប្រភេទជំងឺមួយនេះ។ ផ្អែកលើការព្រួយបារម្ភមួយនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គ្រោងចុះត្រួតពិនិត្យ និង នាំយកថ្នំាសម្លាប់មេរោគមួយចំនួនចែកជូនដល់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅតាមតំបន់មួយចំនួននាពេលខាងមុខផងដែរ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាមានប្រសាសន៍ថា “ទោះបីម្ចាស់កសិដ្ឋានអះអាងថាសត្វមាន់របស់ខ្លួនបានចាក់វ៉ាក់សំាងការពារជំងឺផ្តាសាយបក្សីទៅលើសត្វមាន់របស់ខ្លួនរួចរាល់ហើយក៏ដោយ ខាង សមាគមនៅតែចុះទៅត្រួតពិនិត្យនៅកន្លែងកសិដ្ឋានចិញ្ចឹមមាន់ ហើយលោកនឹងយកថ្នំាសម្លាប់មេរោគមួយចំនួនទៅចែកចាយជូនដល់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយចំនួនផ្អែកទៅលើទីតំាងជាក់ស្តែងមួយចំនួន ”។

លោក ស៊្រុន ពៅ សង្កត់ធ្ងន់ថា “បើទោះបីជំងឺផ្តាសាយបក្សីនេះមិនទាន់មានការរីករាលដាលនៅក្នុងស្រុកក៏ដោយ ប៉ុន្តែលោកមានការព្រួយបារម្ភខ្លំាង និងផ្តោតការយកចិត្តទុកដាក់ជាចម្បងទៅលើជំងឺផ្តាសាយបក្សីនេះមួយនេះព្រោះវាពាក់ព័ន្ធនឹងជីវិតមនុស្ស និង សត្វ ។ តួយ៉ាងជំងឺផ្តាសាយបក្សី H5N1 នេះកាលពីឆ្នំាមុនៗបានធ្វើឱ្យម្ចាស់កសិដ្ឋានជួបការខាតបង់សត្វមាន់រាប់សែនក្បាល”។
លោក សុក សីហា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្នាតធំមួយកន្លែងនៅខាងខេត្តកំពង់ស្ពឺ បានយល់ឃើញាថា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ត្រូវបង្កើនវិធានជីវៈសុវត្ថិភាព ឱ្យបានតឹងរឹងជាងមុន ត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងកសិដ្ឋាន ត្រូវត្រួតពិនិត្យសុខភាពមាន់ជាប្រចាំ ត្រូវចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សី កុំមិនឱ្យមានការទិញសាច់មាន់មកបរិភោគក្នុងកសិដ្ឋាន និង ត្រូវឧស្សាហ៏យកឈាមមាន់ពិនិត្យមើលអង់ទីគ័រការពារមេរោគ ។
លោកបានបន្តឱ្យដឹងទៀតថា សម្រាប់កសិដ្ឋានរបស់លោកមានថ្នាំការពារមេរោគជាប់ជាប្រចាំ ប្រើសំលាប់មេរោគតាមរដូវកាល និង មានការចាក់វ៉ាក់សំាងការពារសត្វមាន់ចំនួន១-២ដង ជាប្រចាំទៅតាមកាលកំណត់។ ប៉ុន្តែសម្រាប់កសិករ និង កសិដ្ឋានចិញ្ចឹមមាន់ខ្នាតតូចៗ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់។
លោក សុក សីហា សង្កត់ធ្ងន់ថា “តាមការយល់ឃើញរបស់លោកសម្រាប់កសិដ្ឋានធំៗ ក៏នៅតែមានការបារម្ភខ្លំាងដែរ ដោយសារថា ខ្លាចវីរុស H5N1 វាបម្លែងខ្លួន ទៅជាវីរុសប្រភេទផ្សេងទៀត ហើយក៏ខា្លចវ៉ាក់សាំងសព្វថ្ងៃមិនអាចការពារបាន” ៕


វិស័យកសិកម្មទទួលបានឥណទានជាង១ពាន់លានដុល្លារអាម៉េរិក ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

យោងតាមប្រធាននាយកដ្ឋានទំនាក់ទំនងនសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុបានជួយគំាទ្រដល់ប្រជាពលរដ្ឋចំនួនជាង ១,៥៧ លាននាក់ និងបានផ្តល់ឥណទានប្រមាណ ៥,១២ ពាន់លានដុល្លារអាម៉េរិក ខណៈអតិថិជនមានចំនួន២លាននាក់ បានដាក់ប្រាក់បញ្ញើសរុបជាង ២,២ ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែង។ លោក កំាង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថានៅក្នុងឆ្នំា២០២៣ ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ជូន វិស័យកសិកម្មមានជាង ១.០៦៥លានដុល្លារអាម៉េរិក ឬស្មើនឹង ២១,៣%, ពាណិជ្ជកម្មលក់រាយ ១៤,៨% ពាណិជ្ជកម្មបោះដុំ ៤,៤%, សេវាកម្ម ៧,៤%, សំណង់ ៤,២%, សណ្ឋាគារ និងទេសចរណ៍ ៣,១%, ឧស្សាហកម្ម ៣,៨%, ដឹកជញ្ញូន និងឃ្លាំងស្តុក២,៨%, ក្រុមគ្រួសារ ៣១,៣% និងវិស័យផ្សេងៗទៀតប្រមាណ ៧%។ លោកបន្តទៀតថា ឥណទានកសិកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានកំណើនតិចតួចក្នុងឆ្នាំ២០២៣ បើប្រៀបធៀបនឹងឆ្នាំ២០២២ ខណៈដែលគ្រឹះស្ថានធនាគារមួយចំនួនចាប់ផ្តើមផ្តោតខ្លាំងលើវិស័យនេះ។ យ៉ាងណា កសិកម្មនៅតែជាអាទិភាពសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ដោយសមាគមបានធ្វើការជំរុញការបង្កើតផលិតផលថ្មីៗ បំពេញតាមតម្រូវការរបស់កសិករ និងអ្នកពាក់ព័ន្ធ រួមទាំងរិះរកមធ្យោបាយដោះស្រាយបញ្ហាប្រឈមនានា។ លោក […]

ក្រុមហ៊ុន Floresta ចាប់ផ្តើមសាកល្បងទិញគ្រាប់ស្វាយចន្ទីស្ងួត១០០តោននៅចុងខែមីនានេះ ដើម្បីនាំចេញទៅជប៉ុន

បើពុំមានការប្រែប្រួលនោះទេ ក្រុមហ៊ុន Floresta របស់ប្រទេសអ៊ីស្រាអែលនឹងចាប់ផ្តើមសាកលល្បងប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតរបស់កម្ពុជាចំនួន១០០តោន នៅចុងខែមីនា ឬនៅដើមខែមេសាខាងមុន ដើម្បីនាំចេញទៅប្រទេសជប៉ុន ហើយបើគម្រោងទីមួយនេះ ទទួលបានជោគជ័យ ក្រុមហ៊ុននឹងបង្កើនការប្រមូលទិញកើនដល់១ម៉ឺនតោននៅក្នុងឆ្នំា នៅពេលបន្ទាប់។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ ប្រាប់ARDB TV Online ថាគម្រោងប្រមូលទិញស្វាយចន្ទី១០០តោននៅពេលខាងមុខនេះមានឈ្មោះថា CashewNotes សហការជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីស្វែងរកសហគមន៍កសិកម្មណាមួយផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្ងួតចំនួន១០០តោនដើម្បីនាំចេញសាកល្បងទៅកាន់ទីផ្សារប្រទេសជប៉ុន ។ ឯកឧត្តម ឃឹម ហ្វីណង់ គូសបញ្ជាក់ថា បើគម្រោងសាកល្បងប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតចំនួន១០០តោនរបស់ក្រុមហ៊ុនប្រទេសអ៊ីស្រាអែល នាំចេញទទួលបានជោគជ័យ និងមានការទទួលស្គាល់មានលក្ខណៈទូលំទូលាយ ក្រុមហ៊ុនមានគម្រោងពង្រីកការប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួតរហូតដល់១ម៉ឺនក្នុងមួយឆ្នំាំនៅពេលបន្ទាប់។ បើយោងតាមមន្ត្រីនាំពាក្យក្រសួងកសិកម្ម ក្រុមហ៊ុនប្រទេសអ៊ីស្រាអែលដែលត្រៀមប្រមូលទិញគ្រាប់ស្វាយចន្ទីស្ងួត១០០តោន ហ៊ានទិញគ្រាប់ស្វាយចន្ទីរបស់កសិករក្នុងតម្លៃ៦ពាន់រៀលក្នុងមួយគីឡូក្រាម ពោលគឺមានតម្លៃលើសតម្លៃគ្រាប់ស្វាយចន្ទីនៅលើទីផ្សារបច្ចុប្បន្នប្រមាណ២០% តែទាមទាគ្រាប់ស្វាយចន្ទីមានស្តង់ដារ និងមានគុណភាពល្អដូចដែលបានកំណត់នៅក្នុងកិច្ចសន្យារវាងសហគម និងក្រុមហ៊ុន។ ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ថា «បច្ចុប្បន្នគម្រោង CashewNotes បានសាកល្បងធ្វើការជាមួយសហគមន៍កសិកម្មសាលាវិស័យស្ថិតនៅក្នុងខេត្តកំពង់ ហើយនេះគឺជាឧទាហរណ៍មួយដ៏ល្អក្នុងការបង្ហាញទៅកសិករក៏ដូចជាវិស័យស្វាយចន្ទីឱ្យឃើញ នៅពេលយើងដំាស្វាយចន្ទីមានគុណភាព មានតម្លៃដើមប្រកួតប្រជែង។ ប៉ុន្តែនៅពេលយើងធ្វើមិនបានតាមស្តង់ដារ ថ្លៃដើមខ្ពស់ […]

ក្រុមហ៊ុនជប៉ុន បង្ហាញបទពិសោធន៍ និងភាពជោគជ័យលើវិស័យកសិកម្មជាង១០ឆ្នំានៅកម្ពុជា

បន្ទាប់ពីបានបណ្តាក់ទុនវិនិយោគអស់រយៈពេលជាង ១០ឆ្នំា នៅក្នុងវិស័យកសិកម្មកម្ពុជា, លោក Nabeshima Katsuhito ប្រធានក្រុមហ៊ុន Yamato Green របស់ប្រទេសជប៉ុនមួយ បានបង្ហាញពីបទពិសោធន៍ បច្ចេកទេស និងភាពជោគជ័យរបស់ខ្លួនដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ឯកឧត្តម ហឿន សំនៀង ប្រធានក្រុមអ្នកនាំពាក្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា នៅក្នុងជំនួបពិភាក្សារវាងក្រុមហ៊ុន Yamato Green ជាមួយឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្មីៗនេះ មានគោលបំណង៖ (១) ដើម្បីរាយការអំពីកិច្ចការងារដែលក្រុមហ៊ុន Yamato Green បានវិនិយោគលើវិស័យកសិកម្ម ពិសេសលើការដំាដុះបន្លែទទួលបានផលជាទីពេញចិត្ត, (២) ក្រុមហ៊ុនបង្ហាញពី ភាពជោគជ័យក្នុងនាមជាអ្នកជំនាញ និងជាអ្នកពិសោធន៍លើវិស័យកសិកម្មមកពីប្រទេសជប៉ុន, (៣) ក្រុមហ៊ុនបង្ហាញថាកម្ពុជាមានសក្តានុពលខ្លំាងទៅលើប្រភេទដំណំាអស់នោះ មិនមែននៅតែក្នុងខេត្តមណ្ឌលគិរីនោះទេ នៅខេត្តផ្សេងទៀតក៏មានរសជាតិឆ្ងាញ់ដែរនិង (៤) ដើម្បីជួយឱ្យវិស័យកសិកម្មអាចរីកចម្រើន និងប្រកួតប្រជែងបាន ក្រុមហ៊ុនបានសំណូមពរជាយុទ្ធសាស្ត្រ មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើអ្វី ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកវិស័យកសិកម្មនេះ។ ឯកឧត្តម បញ្ជាក់ថា «ក្រុមហ៊ុនជប៉ុនមួយនេះបានវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាយើងមានរយៈពេលជាង១០ឆ្នំា ហើយនៅពេលបច្ចុប្បន្នក្រុមហ៊ុន បានដាំដំណំាជាង៥០មុខនៅក្នុងផ្ទះសំណាញ់ជាង២០ផ្ទះ ហើយផលិតផលរបស់គាត់អាចលក់បានទំាងនៅលើទីផ្សារក្នុងស្រុក និងទីបរទេស […]

ការប្រែប្រួលអាកាសធាតុធ្វើឱ្យប៉ះពាល់ដល់មុខរបរដំាបន្លែរបស់ពលរដ្ឋនៅឃុំអមលំាង ខេត្តកំពង់ស្ពឺ

ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គី អមលំាងដែលមានទីតំាងស្ថិតនៅក្នុងភូមិតាកោង ឃុំអមលំាង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានអំពាវនាវទៅដល់កសិករដែលជាសមាជិករបស់ខ្លួនឱ្យកាត់បន្ថយផ្ទៃដីដំាដុះបន្លែ ហើយងាកមកពង្រឹងការថែទំាបន្លែឱ្យបានដិតដល់ទំាងអស់គ្នា ស្របពេលអាកាសធាតុមានការប្រែប្រួល ធ្វើឱ្យប៉ះពាល់ទៅដល់ការប្រកបមុខរបរដំាបន្លែរបស់ខ្លួននៅគ្រាបន្ទាប់។ បើយោងតាម ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលំាង បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានសមាជិកសរុប៦០គ្រួសារ ហើយបើដំាបន្លែទំាងអស់គ្នានៅក្នុងរដូវកាលអំណោយផល គឺអាចផ្គត់ផ្កង់បន្លែទៅលើទីផ្សារបាន១តោន ៥០០គីឡូក្រាម។ ប៉ុន្តែសព្វថ្ងៃ កសិករអាចដំាបន្លែបានវិលជុំសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ មានចំនួន២៩គ្រួសារ។អ្នកស្រី ទឹម សំណូល បានឱ្យដឹងថា សមាជិកសហគមន៍ដំាបន្លែសកម្មទំាង២៩គ្រួសារ គឺអាចផ្គត់ផ្គង់បន្លែសរីរាង្គទៅលើទីផ្សារក្នុងថ្ងៃមានចន្លោះពី៥០០ ទៅ៨០០គីឡូក្រាម ហើយការប្រែប្រួលបរិមាណបនៃការផ្គត់ផ្គង់ ដោយសារតែអាកាសធាតុក្តៅពេក ធ្វើឱ្យកសិករដំាបន្លែមិនសូវទទួលបានផល ជាក់ស្តែងការផ្គត់ផ្គង់ផ្លែត្រសក់នៅលើទីផ្សារក្នុងពេលសព្វថ្ងៃមានតិចតួច។ អ្នកស្រីបន្តថា សព្វថ្ងៃសមាជិកសហគមមានដំាបន្លែជាចែកជាពីរប្រភេទ គឺមានបន្លែស្លឹក និងបន្លែផ្លែ។ សម្រាប់បន្លែស្លឹកអាចលក់ចេញទៅទីផ្សារមានតម្លៃប្រមាណ២៥០០រៀល និងបន្លែផ្លែលក់បានថ្លៃប្រមាណ១៨០០រៀល ក្នុងមួយគីឡូក្រាម។ ស្របពេលអាកាសធាតុមានការប្រែប្រួល, បើតាមប្រធានសហគមន៍ខាងលើបានឱ្យដឹងថា កសិករ រកបានប្រាក់ចំណូលបានមិនច្រើនដូចឆ្នំាកន្លងទៅនោះទេ ដោយសារកសិករចំណាយផ្លែដើមផលិតបន្លែខ្ពស់ តែនៅពេលប្រមូលផលមកវិញគឺបានបរិមាណតិច។ អ្នកស្រី ទឹម សំណូល គូសបញ្ជាក់ថា «ពាក់ព័ន្ធនឹងការប្រែប្រួលនៃអាកាសធាតុនាពេលបច្ចុប្បន្ននេះធ្វើឱ្យប៉ះពាល់ទៅលើការដាំដុះរបស់កសិករនៅក្នុងតំបន់ ហើយក្នុងនាមជាប្រធានសហគមន៍ ខ្ញុំបានអំពាវនាវឱ្យកសិករកាត់បន្ថយផ្ទៃដីដំាដុះ ឱ្យគាត់ងាកមកពង្រឹងការថែទំាដំណំាទំាងអស់គ្នាវិញ។ បើកសិករនៅតែពង្រីកផ្ទៃដីដំាដុះ តែការមើលថែមិនបានដិតដល់, ប្រភពទឹកស្រោចស្រពមិនគ្រប់គ្រាន់ […]

កាលវិភាគផ្សព្វផ្សាយ