1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជន

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជន

(ភ្នំពេញ)៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បាន​រៀបចំឡើង សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់ មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាព្រឹកថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានថ្លែង​​​ថា​​  ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការ ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងវេទិកា G-PSF លើកទី១៩នេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការតាមដាន និងវាយតម្លៃ និងរាយការណ៍មករាជរដ្ឋាភិបាលជាប់ជាប្រចាំរៀងរាល់ ៦ខែម្តង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា របាយការណ៍នេះនឹងផ្តល់ព័ត៌មានជូនវិស័យឯកជនពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យវិស័យឯកជនមានព័ត៌មានគ្រប់ជ្រុងជ្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ សំដៅជំរុញឱ្យវិស័យឯកជន បន្តបណ្តាក់ទុនវិនិយោគ និងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។

 

សម្រាប់​ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានងបង្ហាញពី​វឌ្ឍនភាពដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជនបានជាងពាក់កណ្តាលនៃសេចក្តីសម្រេចសរុបចំនួន ១៨៨វិធានការ។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា វេទិការរដ្ឋាភិបាល-វិស័យឯកជន (G-PSF) បានក្លាយជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចាប់តាំងពីវេទិការដ៏សំខាន់នេះ បានបង្កើតឡើង ក្នុងឆ្នាំ ១៩៩៩ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ចាប់តាំងពីពេលនោះមក វាបានក្លាយជាវេទិកាមួយដែលវិស័យឯកជន និងរដ្ឋាភិបាលសហការគ្នា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់បរិយាកាសធុរកិច្ច។

រាជរដ្ឋាភិបាលអាណត្តិទី ៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តដឹកនាំវេទិកា G-PSF លើកទី ១៩ និងបានរំលឹកសារជាថ្មីអំពីសារៈសំខាន់ នៃការបន្តភាពជាដៃគូនេះ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់បន្តកិច្ចសន្ទនាជាមួយវិស័យឯកជន។

គោលបំណងនៃការរៀបចំពិធីផ្សព្វផ្សាយសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ឥតងាករេ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងវិស័យឯកជន។

ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ដែលបង្ហាញពី តម្លាភាព គណនេ​យ្យភាព និងការប្រាស្រ័យទាក់ទងបើកចំហគឺមានសារៈសំខាន់បំផុត ពង្រឹងការជឿទុកចិត្តរបស់វិស័យឯកជនមកលើរាជរដ្ឋាភិបាលថែមមួយកម្រិតទៀត បង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងទទួលបានការយល់ឃើញរួមគ្នាលើបញ្ហាប្រឈម និងកាលានុវត្តភាពនាពេលមុខ។


thn2 copy
សហគមន៍នេសាទ​​ត្រពាំងសង្កែចាប់ផ្តើមចិញ្ចឹមត្រីឆ្ពុង ព្រោះទទួលបាន​​​ប្រាក់ចំណូលខ្ពស់ជាងរបរ​​នេសាទ

  ខេត្តកំពត៖ ក្រុមប្រជានេសាទនៃសមាជិកសហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ ស្ថិតនៅភូមិកំពង់កេះឃុំត្រពាំងសង្កែ ស្រុកទឹកឈូខេត្តកំពតបានងាកមកចាប់ផ្តើមធ្វើការចិញ្ចឹមត្រីឆ្ពុងនៅក្នុងបែរជាបណ្តើរៗ ហើយដោយទទួល​​បានប្រាក់ចំណូលខ្ពស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារជាងធ្វើការនេសាទ។​​ លោក ស៊ីម ហ៊ីម ប្រធានសហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ បានឱ្យដឹងថា ក្រុមប្រជានេសាទដែលជាសមាជិកសហគមន៍ត្រពាំងសង្កែបានងាកមកចិញ្ចឹមត្រីឆ្ពុងក្នុងបែរនេះ នៅដើមឆ្នំាំ២០០៣រហូតមកដល់សព្វថ្ងៃនេះ បានចំនួន៩គ្រួសារ នៅក្នុងមួយគ្រួសារចិញ្ចឹមត្រីចំនួន៣បែរ ហើយទើបប្រមូលផលត្រីបានមួយលើក ទទួលបានប្រាក់ចំណូលពី៥ទៅ៦លានរៀលក្នុងមួយគ្រួសារ។ លោកលើកឡើងថា ការចិញ្ចឹមត្រីឆ្ពុងកាលលើកដំបូងៗ ក្រុមប្រជានេសាទម្នាក់ៗមិនហ៊ានចិញ្ចឹមត្រីនោះទេ ព្រោះខ្លាចខាតបង់ប្រាក់ដោយសារគ្មានបទពិសោធន៍ ប៉ុន្តែនៅពេលបានឃើញអ្នកចិញ្ចឹមត្រីទាំង៩គ្រួសារបានផលចំណេញច្រើន ឥឡូវនេះ បែរមកដណ្តើមគ្នាចិញ្ចឹមត្រីដែរ ហើយនៅថ្ងៃអនាគតអ្នកនេសាទនៅតំបន់នឹងពង្រីកការចិញ្ចឹមត្រីក្នុងបែថែមទៀត ព្រោះការនេសាទវាប្រឈមនឹងបញ្ហាច្រើន នៅពេលដែលអាកាសធាតុមានការប្រែប្រួល។ ទាក់ទងនិងការចិញ្ចឹមត្រីឆ្ពុងនៅក្នុងបែរនៅឃុំត្រពាំងសង្កែ បើយោងតាមប្រធានសហគមន៍ ខាងលើ គ្រោងពង្រីកអ្នកចិញ្ចឹមត្រីជូនដល់ប្រជានេសាទនៅក្នុងជំហានទី១មានចំនួន១០០គ្រួសារ តែពេលនេះទើបបានចំនួន៩គ្រួសារ នៅខែធ្នូខាងមុខនឹងថែម១០គ្រួសារឬស្មើ៣០០បែរទៀត។លើសពីនេះនៅឆ្នំាំ២០២៥ខាងមុនសហគមន៍ត្រៀមឱ្យអ្នកនេសាទក្នុងតំបន់របស់ខ្លួនធ្វើការចិញ្ចឹមត្រីឆ្ពុងក្នុងបែរ១០០គ្រួសារផ្សេងទៀតផងដែរ។ លោក ស៊ីម ហ៊ីម បានគូសបញ្ជាក់ថា “កាលពីមុនមកអ្នកនេសាទនៅក្នុងតំបន់ ពួកគាត់ពឹងផ្អែកជាចម្បងទៅលើមុខរបរនេសាទតាមបែបប្រពៃណីពីដូនតា ប៉ុន្តែមកដល់ឥឡូវនេះគាត់បានផ្អាកការនេសាទ យកការចិញ្ចឹមត្រីធ្វើជាមុខរបរចម្បងប្រចំាំគ្រួសារវិញ តែមុខរបរមួយនេះនូវជួបបញ្ហាប្រឈមជាមួយទីផ្សារនៅក្នុងរដូវវស្សា មិនសូវមានអ្នកកំម្ម៉ង់ទិញ ដូចនៅរដូវប្រាំង។តែទោះជាបែបនេះក្តី ខ្ញុំកំពុងព្យាយាម ទាក់ទងនិងជាមួយខាងសហគ្រិន សមាគម ក៏ដូចជាខាងសណ្ឋាគារក្នុងស្រុកដែលប្រមូលទិញត្រីឆ្ពុង”។ នៅថ្ងៃអនាគតក្រុមប្រជានេសាទដែលចាប់យកការចិញ្ចឹមត្រីឆ្ពុងធ្វើជាមុខរបរចម្បងប្រចាំគ្រួសារ លោកមានសុទិដ្ឋិនិយមថា ជីវភាពរបស់អ្នកចិញ្ចឹមត្រីក្នុងបែមានជីវភាពប្រសើរជាងអ្នកនេសាទ ដោយសារអ្នកនេសាទ ពេលខ្លះទៅនេសាទបានប្រាក់ត្រឹមស្មើថ្លៃដើម ហើយពេលខ្លះក្នុង១សប្តាហ៍ចេញមិនអាចទៅនេសាទមិនបានទៀតផង។ ប៉ុន្តែសម្រាប់អ្នកចិញ្ចឹមត្រីវិញ […]

thn1 copy
សុវត្ថិភាពចំណីអាហារ​​កម្ពុជាចាប់​ផ្តើមទទួលស្គាល់ពីអន្តរជាតិនូវកម្រិតគុណភាពនិងស្ដង់ដារសម្រាប់​​លក់លើទីផ្សារ​​

  ភ្នំពេញ៖ តាមរយៈការផ្តល់ជំនួយបច្ចេកទេសរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានជំរុញឱ្យមន្ទីរពិសោធន៍បរិស្ថាន និង សុវត្ថិភាពចំណីអាហារ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទទួលបានជោគជ័យពីការវាយតម្លៃទទួលស្គាល់ ប្រព័ន្ធ គ្រប់គ្រង គុណភាព មន្ទីរពិសោធន៍ (ISO/IEC 17025/2017) ដើម្បីពង្រីកវិសាលភាពលើការពិនិត្យគុណភាពក្នុងការលក់លើទីផ្សារទាំងក្នុង និងក្រៅប្រទេស។ សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះបង្ហាញថា​​ តាមរយៈជំនួយបច្ចេកទេសពីគម្រោង CAPFISH-Capture មន្ទីរពិសោធន៍បរិស្ថាន និង សុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានស្តង់ដារ ISO/IEC 17025/2017 ក្នុងខែកញ្ញា ឆ្នាំ២០២២ ពីស្ថាប័នផ្តល់សេវាកម្មវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិ (IAS) លើសមត្ថភាពធ្វើតេស្តប៉ារ៉ាម៉ែត្រមីក្រូជីវសាស្រ្តនៃម្ហូបអាហារ។ ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិនៃមន្ទីរពិសោធន៍នេះ ពិតជាមានសារៈសំខាន់បំផុតក្នុងការធានាឱ្យសេវាកម្មដែលផ្តល់ដោយមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចទទួលបានការជឿជាក់ និង មាន សុក្រិតភាព សម្រាប់លទ្ធផលវិភាគផ្នែកគុណភាព និង សុវត្ថិភាពនៃម្ហូបអាហារក្នុងវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហារផ្សេងទៀតនៅកម្ពុជា។ លោក សាស្ត្រាចាររ្យ André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានឱ្យដឹងថា ចំពោះកិច្ចសហការល្អជាមួយគម្រោង CAPFISH-Capture ហើយទទួលបានលទ្ធផលដែលសម្រេចបាននេះ បង្កើនសមត្ថភាពរបស់យើងក្នុងការគាំទ្រសុខភាពសាធារណៈតាមរយៈការពង្រឹងសុវត្ថិភាពម្ហូបអាហារនិងជួយឱ្យវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហាររបស់កម្ពុជាអាចឆ្លើយតបទៅនឹងបទដ្ឋានជាតិនិងអន្តរជាតិ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្មនិងអ្នកបរិភោគ។ លោកបានបញ្ជាក់ថា គម្រោងដែលបានបន្តកិច្ចគាំទ្រផ្នែកបច្ចេកទេសដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងគោលដៅសម្រេចឱ្យបាននូវការទទួលស្គាល់គុណភាពជាអន្តរជាតិនៃប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍សម្រាប់ការផ្តល់សេវាកម្មធ្វើតេស្តផ្នែកគីមីសាស្រ្តនាពេលដ៏ខ្លីខាងមុខបន្ថែមទៀត។ […]

កាលវិភាគផ្សព្វផ្សាយ