វិស័យចិញ្ចឹមសត្វក្នុងស្រុកនៅតែបន្តរក្សាបានវឌ្ឍនភាពពីមួយឆ្នាំទៅមួយឆ្នាំ

រាជធានីភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា វិស័យចិញ្ចឹមសត្វនៅក្នុងស្រុកនៅតែបន្តរក្សាបានវឌ្ឍនភាពរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ពីការចិញ្ចឹមលក្ខណៈគ្រួសារទៅបែបលក្ខណៈពាណិជ្ជកម្មទំនើបដូចដូចបណ្តាប្រទេសនានា ហើយមានលទ្ធភាពផ្គត់ផ្គង់ ទីផ្សារក្នុងស្រុកយ៉ាងពេញលេញទៀងទាត់ និងមានផលិតកម្មសត្វមួយចំនួន អាចនាំ ចេញទៅក្រៅទេសទៀតផង។

ប្រធានសមាគមលើកឡើងបែបនេះកាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនិងសិក្ខាសាលាស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាពលើវិស័យចិញ្ចឹមសត្វ ដែលរៀបចំនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមានប្រសាសន៍ថា តាំងពីដើមឆ្នាំ២០២៤មកនេះ វិស័យចិញ្ចឹមសត្វយើងមានដំណើរការជាវិជ្ជមានជា បណ្តើរៗ ពិសេសលើផ្នែកទីផ្សារ ដែលធ្វើឱ្យសហគ្រិនខ្មែរយើង ជាពិសេស សមាជិក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដែលស្រលាញ់ពេញចិត្តវិស័យនេះមានទឹកចិត្តឡើងវិញ ហើយក៏បានជំរុញថ្នាក់ដឹកនាំសមាគមឱ្យបន្តតាមដាន និងស្វែងរកការគាំទ្រលើគោល នយោបាយ និងស្វះស្វែងចូលជួបប្រជុំពិភាក្សាការងារជាមួយក្រសួងស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធដើម្បីជួយដល់វិស័យចិញ្ចឹមសត្វ និងធានាដល់សុខុមាលភាពសង្គម។

លោកលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំនៃសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសូមសំណូមពរដល់ អ្នកដែលមានវត្តមាននៅក្នុងសិក្ខា សាលាពេលនេះ មេត្តាបន្តជួយគាំទ្រសកម្មភាពនានារបស់សមាគមជាបន្តទៀត ដើម្បីធ្វើឱ្យ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្លាយជាចលករដ៏ខ្លាំងមួយក្នុងការលើកកម្ពស់សុខភាព សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀងជាតិ និងជំរុញវិស័យចិញ្ចឹមសត្វនៅកម្ពុជាឱ្យ កាន់តែរឹងមាំប្រកបដោយគុណភាព ដើម្បីចូលរួមកសាង និងពង្រឹងគ្រឹះសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី។

សូមជម្រាបថា វិស័យចិញ្ចឹមសត្វ គឺជាវិស័យដ៏សំខាន់មួយនៅក្នុងវិស័យកសិកម្ម ហើយបានជួយ ផ្តល់វិភាគទានដ៏ធំមួយនៅក្នុងកំណើនសេដ្ឋកិច្ចជាតិយើង។ មិនតែប៉ុណ្ណោះទៀតវិស័យចិញ្ចឹមសត្វ បានជួយគាំទ្រដល់វិស័យនានានៅក្នុង វិស័យកសិកម្ម និងវិស័យផ្សេងទៀត ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋ ការបង្កើន ចរន្តប្រមូលទិញវត្ថុធាតុដើមសម្រាប់ ផលិតចំណីសត្វក្នុងស្រុក និងការបង្កើនសកម្មភាព អាជីវកម្មខ្នាតតូច និងខ្នាតមធ្យមក្នុងស្រុក ឱ្យកាន់តែផុលផុសឡើងៗ ថែមទៀតផង។

ក្នុងឱកាសនោះផងដែរ, លោកជំទាវ ហោ ម៉ាលី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថាផលិតកម្មសត្វក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ មានការរីកចម្រើនគួរឱ្យកត់សំគាល់ បើទោះជាយើងមានជួបបញ្ហាប្រឈមមួយចំនួនត្រូវដោះស្រាយជាប្រចាំក៏ដោយ។ ក្រសួងកសិកម្ម  រួមជាមួយក្រសួងពាក់ពន្ធ័តែងតែចូលរួមដោះស្រាយ និងជួយគាំទ្រលើគោលនយោបាយសម្រាប់អនុវិស័យផលិតកម្មសត្វ ស្របតាមការលើកឡើងរបស់ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

លោកជំទាវលើកឡើងថា រាជរដ្ឋាភិបាលបានកំណត់គោលដៅសម្រាប់ពាណិជ្ជកម្មកសិកម្ម ដើម្បីបង្កើនផលិតផលក្នុងស្រុកសរុប)GDP)ឱ្យបាន ៣០ភាគរយ នៅក្នុងឆ្នាំ២០២៥នេះ ដែលក្នុងឆ្នាំ២០១៣ កំណើនផលិតផលជាតិសរុបដែលបានមកពីពាណិជ្ជកម្មកសិកម្មមានទំហំស្មើនឹង២៤ភាគរយប៉ុណ្ណោះ។ ស្ថិតក្នុងការវិវត្តន៍យ៉ាងលឿននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អនុវិស័យផលិតកម្មសត្វ ពិតជាចូលរួមជួយជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឈានហួសដល់គោលដៅនេះយ៉ាងពិតប្រាកដ ដែលក្នុងពេលបច្ចុប្បន្ននេះ មានផលិតផលកសិកម្មកម្ពុជាក្នុងបរិមាណគួរឱ្យកត់សម្គាល់ត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាង ហើយនាងខ្ញុំក៏បានទទួលរបាយការណ៍ថា មានការនាំចេញជ្រូករស់ពីកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ ដែលនេះបានបង្ហាញពីវឌ្ឍនភាពមួយគួរជាទីមោទនភាព៕


FB_IMG_1741948287800
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំបន្លែពីរកន្លែង ក្នុងខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់នៅសហគមន៍ចំនួន២កន្លែង ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានឥណទានពីធនាគារ ARDB សម្រាប់ពង្រីកអាជីវកម្មដាំដុះបន្លែ ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក។ នៅក្នុងការអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពដាំដុះ របស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងសហគមន៍២ខាងលើ គឺទី១ សហគមន៍សម្ព័ន្ធកសិករខ្មែអង្គរ លោក យិប ប្រេង មាន៣ផ្ទះសំណាញ់ ដែលមានសមាជិក៤៩គ្រួសារ កំពុងតែដាំដុះស្ពៃក្រញាញ់ និងបន្លែខាត់ណា ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ទៅផ្សារលើ និងផ្សារចាស់ ក្នុងទីរួមខេត្តសៀមរាប។ ក្រោយជួបជាមួយសហគមន៍ដាំដុះបន្លែខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញជួបផ្ទាល់ទីតាំងសហគមន៍កសិកម្មទំនើប ស សី ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងដាំដុះបន្លែសុវត្ថិភាព វគ្គទី២ លើផ្ទៃដី២៧ហិកតា ក្រោមការគាំទ្រឥណទានពីធនាគារ ARDB មានដាំបន្លែ ផ្ទះសំណាញ់ចំនួន៩ខ្នង ដាំប្រភេទបន្លែខាត់ណាដើម ស្ពៃក្រញាញ់ និងស្ពៃជើងទាផងដែរ។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត […]

FB_IMG_1741916105493
អគ្គនាយកធនាគារ ARDB ជួបប្រជុំជាមួយសហគមន៍ដាំស្វាយចន្ទី និងសិប្បកម្មកែច្នៃផ្លែស្វាយកែវរមៀត នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី១៣ ខែមីនានេះ បានអញ្ជើញជួបប្រជុំជាមួយតំណាងសហគមន៍ព្រះប្រឡាយ ដាំដុះស្វាយចន្ទី, ទីលានហាល និងឃ្លាំងស្តុក ព្រមទាំងចុះពិនិត្យមើលទីតាំងសិប្បកម្មកែច្នៃស្វាយកែវរមៀតស្ថិតនៅឃុំត្រពាំងតាវ និងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សហគមន៍ដាំដំណាំស្វាយចន្ទីនេះ មានផ្ទៃដីដាំដុះ ប្រមាណ៩០០ហិកតា ក្នុងនោះមានសមាជិកសរុបចំនួន១៦០គ្រួសារ ហើយបច្ចុប្បន្នសមាជិកមួយចំនួនកំពុងទទួលបាន និងប្រើប្រាស់ឥណទានពីធនាគារ ARDB ដើម្បីពង្រីក និងដាំដុះស្វាយចន្ទីបន្ថែមទៀត។ បន្ទាប់ពីបានជួបពិភាក្សាផ្ទាល់ជាមួយសហគមន៍ និងស្តាប់មតិលើកឡើងរបស់ប្រជាពលរដ្ឋអ្នកដាំដុះស្វាយចន្ទីរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានលើកជាអនុសាសន៍ណែនាំបន្ថែមដល់សហគមន៍ដាំស្វាយចន្ទី ការគិតគូរថ្លៃដើមផលិត និងប្រើប្រាស់បច្ចេកទេសបន្ថែមលើដំណំាស្វាយចន្ទី ដើម្បីឲ្យទទួលបានផលកាន់តែច្រើន ពោលគឺអាចទាញផលចន្លោះពី២តោន ទៅ២,៥តោនក្នុង១ហិកតា ជាមួយនិងការរៀបចំឃ្លាំងស្តុកទុក ឬទីលានហាលគ្រាប់ចន្ទី នៅពេលតម្លៃធ្លាក់ចុះ ព្រោះនេះជាមធ្យោបាយដ៏ល្អដល់កសិករ ដើម្បីរក្សាតម្លៃបន្ថែម។ នៅក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យការស្តុក និងហាលទុកគ្រាប់ស្វាយចន្ទីមួយកន្លែងទៀត ស្ថិតក្នុងស្រុកអន្លង់វែង របស់លោក សាន ឡុងហាក់ ដែលកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទី ដំឡូងមី សណ្តែកសៀងពីកសិកររាប់សិបតោន សម្រាប់នាំចេញទៅប្រទេសវៀតណាម និងថៃ ព្រមទាំងបង្ហាញពីស្ថានភាពទិញគ្រាប់ស្វាយចន្ទីពីកសិករ […]

IMG_20250313_210111_502
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិភាក្សាជាមួយបណ្តាធនាគាររដ្ឋចិន លើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការផ្តល់សេវាឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម

ទីក្រុងណានីង-ខេត្តក្វាងស៊ី៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី រួមមាន ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ, ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្រ្តអាជីវកម្ម និងទីប្រឹក្សាជាន់ខ្ពស់ ជួបពិភាក្សាជាមួយតំណាងធនាគារសាខាខេត្តក្វាងស៊ីរបស់ចិន ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការពិសេស លើការផ្តល់សេវាទូទាត់ឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម។ តំំណាងថ្នាក់ដឹកនាំធនាគារសាខាខេត្តខ្វាងស៊ី ដែលចូលរួមក្នុងកិច្ចពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (Industrial and Commercial Bank of China-ICBC), ធនាគារចិន (Bank of China -BoC), ធនាគារកសិកម្មចិន (Agricultural Bank of China- ABC) និងធនាគារសាងសង់ចិន (China Construction Bank-CCB) ដោយមានការសម្របសម្រួលពីអគ្គកុងស៊ុល និងមន្ទីរ […]

IMG_20250312_181052_054
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ

កំពង់ធំ-ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការីនៅថ្ងៃទី១២ ខែមីនានេះ បានអញ្ជើញពិនិត្យមើលតម្លៃលក់ស្វាយចន្ទី និងការប្រមូលផលរបស់កសិករ នៅតាមសមាគម និងចម្ការនានា ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយកន្លែងទៀត ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពិនិត្យផ្ទាល់នូវកន្លែកស្តុកទុកហាល និងកែច្នៃរបស់សហគ្រាសក្នុងស្រុក  ហើយបានជួបជាមួយលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា, លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ និងកសិករជាម្ចាស់ចម្ការជាច្រើនគ្រួសារផងដែរ ។ ការអញ្ជើញជួបកសិករ និងប្រធានសមាគមខាងលើរបស់ឯកឧត្តមបណ្ឌិតប្រតិភូ គឺដើម្បីតាមដានសភាពការណ៍នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីនៅក្នុងខែមីនានេះ និងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងការទិញពីឈ្មួញក្នុងស្រុកផងដែរ។ ជាការឆ្លើយតប លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា និងលោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានលើកឡើងថា […]

កាលវិភាគផ្សព្វផ្សាយ