1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. រាជរដ្ឋាភិបាលត្រៀមថវិកា ១០០ លានដុល្លារអាម៉េរិកដើម្បីរក្សាតម្លៃកសិផល និងគំាំទ្រទីផ្សារផលិតផលកសិកម្មដែលមានសក្តានុពល

រាជរដ្ឋាភិបាលត្រៀមថវិកា ១០០ លានដុល្លារអាម៉េរិកដើម្បីរក្សាតម្លៃកសិផល និងគំាំទ្រទីផ្សារផលិតផលកសិកម្មដែលមានសក្តានុពល

នៅឆ្នំា២០២៤នេះ សម្រាប់ផលិតផលកសិកម្មនៅក្នុងស្រុកនឹងនៅតែបន្តរក្សាបានតម្លៃល្អនៅលើទីផ្សារ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ និងលើកម្ពស់ដល់វិស័យកសិកម្ម។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានត្រៀមបញ្ចេញថវិកាពិសេសរបស់រាជរដ្ឋាភិបាល ចំនួន១០០ លានដុល្លារអាម៉េរិក ដើម្បីចូលរួមរក្សាតម្លៃកសិផលកសិករ នឹងគំាំទ្រទៅដល់ទីផ្សារសម្រាប់ផលិតផលសក្តានុពលនៅក្នុងវិស័យកសិកម្ម ដែលបានដាក់ចេញនៅក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ចាន់ សីហា អគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានប្រសាសន៍ថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនេះ ខ្ញុំជឿថាជាគោលនយោបាយគន្លឹះមួយ ជួយប្រទេសកម្ពុជា ជាពិសេសជួយគំាំទ្រទៅដល់វិស័យកសិកម្ម និងអាចមានផលល្អនៅក្នុងឆ្នំា២០២៤នេះ និងតទៅមុខទៀត ដើម្បីឱ្យប្រជាកសិករដែលប្រកបមុខរបរក្នុងវិស័យកសិកម្ម កាន់តែមានទំនុកចិត្តទៅលើការលក់ផលិតផលរបស់គាត់ នៅលើទីផ្សារ ចៀសផុតពីការទម្លាក់តម្លៃផ្តេសផ្តាសពីឈ្មួញកណ្តាលមួយចំនួន។

យោងតាម ឯកឧត្តមអគ្គនាយករង ធនាគារ ARDB កញ្ចប់ថវិកាចំនួន១០០ លានដុល្លារអាម៉េរិករបស់រាជរដ្ឋាភិបាលនេះ ធនាគារ ARDB នឹងយកមកប្រើប្រាស់សម្រាប់ផ្តល់ជាហិរញ្ញប្បទានដល់ដៃគូរមួយចំនួនរបស់ធនាគារដើម្បីឱ្យម្ចាស់ក្រុមហ៊ុនប្រើប្រាស់មូលនិធិនេះទៅប្រមូលទិញកសិផលរបស់ប្រជាកសិករនៅក្នុងរដូវប្រមូលផលធំៗ ដែលតែងតែកើតមានឡើងក្នុងពេលដំណាលគ្នា ជាហេតុនាំឱ្យតម្លៃកសិផលធ្លាក់ចុះ។ តាមរយៈកញ្ចប់ថវិកាពិសេស របស់រាជរដ្ឋាភិបាលនឹងជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូរធនាគារ ARDB អាចប្រមូលទិញស្រូវនៅតាមមូលដ្ឋានដើម្បីជួយឱ្យតម្លៃស្រូវរបស់ប្រជាកសិករមានស្ថិរភាពល្អ។

ឯកឧត្តម ចាន់ សីហា មានប្រសាសន៍លើកឡើងថា មូលនិធិរបស់រាជរដ្ឋាភិបាលនេះ យើងអាចប្រើទៅលើប្រភេទផលិតផលកសិកម្មអាទិភាពមួយចំនួនបន្ទាប់ពីស្រូវ-អង្ករ។ ខ្ញុំជឿថាក្នុងឆ្នំា២០២៤នេះ ក្នុងកំឡុងពេលខែ២ ខែ៣ ឬ ដល់ខែ៤ខាងមុខ មានរដូវប្រមូលផលលើដំណាំស្វាយចន្ទី ដែលមានតម្រូវការមួយផងដែរ សម្រាប់រក្សាថ្លៃរបស់ពួកគាត់។ ព្រោះនៅយុទ្ធសាស្ត្ររបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីរបស់យើង សម្តេចចង់ឱ្យប្រទេសកម្ពុជាក្លាយជាអធិរាជ្យស្វាយចន្ទីនៅថ្ងៃអនាគត។ ខណៈបច្ចុប្បន្នកម្ពុជា ក្លាយជាប្រទេសមួយនៅក្នុងចំណោមប្រទេសផ្សេងទៀតនៅលើពិភពលោកបានផលិតស្វាយចន្ទីច្រើនផងដែរ។

ឯកឧត្តមបន្តថា ចំពោះឥណទានរបស់ធនាគារ ARDBបានផ្តល់ទៅក្នុងវិស័យស្វាយចន្ទីមិនមែនទើបតែចាប់ផ្តើមនោះទេ គឺយើងបានផ្តល់ជូនកសិកររយៈពេលពីរ បីឆ្នំាកន្លងមកហើយ ហើយពេលនោះផ្តោតសំខាន់ទៅលើកសិករដែលជាអ្នកផលិតផ្ទាល់ តាមរយៈការដំាដុះស្វាយចន្ទី ឬសហគមន៍កសិកម្មមួយចំនួនដែលពួកគាត់ធ្វើការងារនៅវិស័យស្វាយចន្ទីនេះ។

ទាក់ទងនឹងកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាលនេះ ឯកឧត្តម ចាន់ សីហា មានប្រសាសន៍បន្ថែមថា ថវិកានេះមានការផ្តល់ជូនដល់ដៃគូរក្នុងរយៈពេល៦ខែ ឬក្រោមមួយឆ្នំា ហើយលក្ខខណ្ឌខ្ចីនៅក្នុងមូលនិធិពិសេសនេះ អាចមានលក្ខណៈធូរស្រាលជាងទំាងអត្រាការប្រាក់។ សម្រាប់អតិថិជនដែលជាម្ចាស់រោងម៉ាស៊ីន ឬអ្នកនាំចេញភាគច្រើន គឺគាត់អាចយកស្តុកផលិតផលរបស់ខ្លួនមកធ្វើជាទ្រព្យធានា ដើម្បីខ្ចីប្រាក់ពីធនាគារARDB ទៅប្រមូលទិញបន្ថែមទៀតឱ្យបានបរិមាណកាន់តែច្រើនជាងមុនដើម្បីបម្រុងទុក៕
ដោយ៖Long Sareth


THN២
ផលិតផលកែច្នៃក្នុងស្រុកមួយចំនួនទទួលបានការចាប់អារម្មណ៍នឹងនាំចេញទៅប្រទេសកូរ៉េ

ភ្នំពេញ៖ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានឱ្យដឹងថា មានផលិតផលកែច្នៃក្នុងវិស័យកសិកម្មមួយចំនួនទទួលបានការចាប់អារម្មណ៍ចង់ធ្វើការនាំចេញទៅប្រទេសកូរ៉េ ដើម្បីយកទៅផ្គត់ផ្គង់ដល់ពលរដ្ឋនៅក្នុងតំបន់អាស៊ី ដែលបានកំពុងប្រកបកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូង។ នៅក្នុងពិព័រណ៍ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពឆ្នាំ២០២៤កាលថ្មីៗនេះ, ឯកឧត្តម មៀវ សុទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីតំណាងក្រុមហ៊ុនកូរ៉េ ដើរពិនិត្យមើលផលិតផលក្នុងស្រុករួចមក ភាគីខាងក្រុមហ៊ុនកូរ៉េ មានការចាប់អារម្មណ៍លើផលិតផលមានសក្តានុពលរបស់កម្ពុជាមានច្រើនដូចជា៖ទឹកត្រី, ទឹកសាអ៊ីវ, នំបញ្ចុក, គ្រាប់សណ្តែកគួ, ទឹកសៀង, ទឹកម្ទេស, ប្រហុក, ត្រីងៀត, ត្រីឆ្អើ សុទ្ធតែជាផលិតផលដែលពលរដ្ឋអាស៊ីរស់នៅប្រទេសកូរ៉េ ចូលចិត្តប្រើប្រាស់។ ឯកឧត្តមលើកឡើងថា ដោយសារតែផលិតផលខ្មែរមួយចំនួនគឺនៅបែកខ្ញែកគ្នា អត់មានការប្រមូលផ្តុំបែបនេះ នៅមិនទាន់អាចកំណត់នូវបរិមាណទំនិញដែលត្រូវនាំចេញបាននៅឡើយទេ។ បើការនាំចេញមានបរិមាណតិចតួចមិនអាចឱ្យក្រុមហ៊ុនរកប្រាក់ចំណេញទេ។ ដូចនេះទាមទារឱ្យខាងសមាគអ្នកផលិតចំណីអាហារកម្ពុជាជួយបង្កើតកន្លែងប្រមូលផ្តុំ ហើយចុះកិច្ចព្រមព្រៀងទិញលក់ក្នុងពេលឆាប់ៗ យ៉ាងហោចណាស់នៅត្រឹមចុងឆ្នាំ២០២៤ខាងមុខនេះ អាចនាំចេញផលិតផលកម្ពុជាទៅប្រទេសកូរ៉េខាងត្បូងបានមួយកុងតឺន័រ។ យោងតាមប្រធានសមាគម្មអ្នកផលិតចំណីអាហារខាងលើ កន្លងមកផលិតផលកម្ពុជាក៏ធ្លាប់បានចេញទៅកូរ៉េមួយចំនួនដែរ ប៉ុន្តែការនាំចេញកាលពីមុននេះ វាមានលក្ខណៈយួរតាមដៃតិចតួចធ្វើឱ្យតម្លៃដែលត្រូវផ្ញើរទៅប្រទេសកូរ៉េវាថ្លៃ តែបើមានការនាំចេញជាលក្ខណៈតាមកុងតឺន័រវាអាចកាត់បន្ថយការចំណាយច្រើន។ បច្ចុប្បន្នសកលភាវូបនីយកម្មនេះ ព័ត៌មានទាំងឡាយដែលទាក់ទងនិងគុណភាពម្ហូបអាហារ ឃើញថាអាជីវករក្នុងស្រុកតែងតែបានធ្វើការស្រាវជ្រាវពីប្រទេសផ្សេងៗ ហើយម្ចាស់អាជីវកម្មក្នុងស្រុកមួយចំនួន កំពុងតែប្រែខ្លួនពីអាជីវកម្មលក្ខណៈគ្រួសារទៅជាឱ្យទៅជាអាជីវកម្មលក្ខណៈពាណិជ្ជកម្ម ដោយផលិតផលមានស្តង់ដារផ្សេងៗដើម្បីឆ្លើយតបតម្រូវការរបស់ប្រទេសនៅខាងក្រៅផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប្រទេសកូរ៉េមួយ ដែលបានបង្ហាញការចាប់អារម្មណ៍ចង់នាំចេញផលិតកែច្នៃក្នុងស្រុកទៅប្រទេសកូរ៉េនៅចុងឆ្នាំ២០២៤នេះ យ៉ាងហោចណាស់បានមួយកុងតឺន័រនេះ ក៏បានចុះទស្សនកិច្ច ពិនិត្យមើលផលិតនៅក្នុងក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង ហ្វូតប្រដាក់សិន មានទីតាំងនៅខេត្តកំពត រួចរាល់ផងដែរ។ […]

កាលវិភាគផ្សព្វផ្សាយ