1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើឱ្យជប៉ុនពិនិត្យលទ្ធភាពជំរុញការវិនិយោគក្នុងវិស័យពាណិជ្ជកម្មកសិកម្មមកកាន់កម្ពុជាឱ្យបានច្រើន

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើឱ្យជប៉ុនពិនិត្យលទ្ធភាពជំរុញការវិនិយោគក្នុងវិស័យពាណិជ្ជកម្មកសិកម្មមកកាន់កម្ពុជាឱ្យបានច្រើន

នារសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគី ជាមួយ ឯកឧត្តម SUZUKI Norikazu អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសជប៉ុន ដើម្បីពិភាក្សាការងារ រឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

យោងតាមក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា« នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងមតិយោបល់ល្អៗជាច្រើន ក្នុងគោលបំណងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរជាពិសេសការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម ដោយក្នុងនោះលោកជំទាវរដ្ឋមន្រ្តី បានស្នើឱ្យភាគីជប៉ុនពិនិត្យលទ្ធភាពជំរុញឱ្យមានសកម្មភាពធុរកិច្ច និងការវិនិយោគរបស់ជប៉ុន ឱ្យកាន់តែច្រើនឡើងក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ជាពិសេសការពង្រឹងគុណភាពផលិតផលកសិកម្ម ការកែច្នៃម្ហូបអាហារ និងការវេចខ្ចប់ ជាដើម។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់លើយន្ដការជំរុញពាណិជ្ជកម្មកសិកម្ម រួមមានការជំរុញការតាំងបង្ហាញផលិតផលកសិកម្ម ផលិតផលចំណីអាហារ និងការផ្គួរផ្គងធុរកិច្ចក្នុងវិស័យនេះ ផងដែរ»៕


កាលវិភាគផ្សព្វផ្សាយ