ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មផ្សព្វផ្សាយផលិតផលនិងពង្រីកទីផ្សារបន្ថែម

ភ្នំពេញ៖ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ ដែលធ្វើឡើងមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែធ្នូនេះ បានធ្វើឱ្យម្ចាស់អាជីវកម្មកែច្នៃផលិតផលក្នុងស្រុកមានឱកាសផ្សព្វផ្សាយអំពីផលិតផលនិងសេវាងកម្មរបស់ខ្លួនបន្ថែមទៅកាន់ទីផ្សារក្នុងពេលបច្ចុប្បន្ន។

អ្នកស្រី ហោ សុគន្ធា ម្ចាស់អាជីវកម្ម “គន្ធាអង្ករធម្មជាតិ”បានឱ្យដឹងថា យើងពិតជាមានមោទនភាព ដែលមានឱកាសចូលរួមយកផលិតផលដាក់តាំងនៅក្នុងពិព័រណ៍ពេលនេះ ព្រោះមានអត្ថប្រយោជន៍ខ្លាំងសម្រាប់អ្នកកែច្នៃ អ្នកផលិត និងចែកចាយ ដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់ជាតិ ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ។

អ្នកស្រីបន្តថា  បញ្ជាក់ថា សម្រាប់អង្ករដែលយកមកដាក់តាំងពេលនេះសុទ្ធតែប្រភេទអង្ករមានស្តង់ដារសម្រាប់នាំចេញ ធ្វើយ៉ាងណាឱ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋបានស្គាល់អំពីគុណភាពនិងការវេចខ្ចប់មុនធ្វើការនាំចេញទៅទីផ្សារបរទេស។ កាលពីមុនប្រជាពលរដ្ឋពួកគាត់ផ្តោតទៅលើអង្ករមានរសជាតិឆ្ងាញ់ ដូចជាផ្កាម្លិះ សែនក្រអូប ផ្ការរំដួល តែសព្វថ្ងៃនេះនៅពេលពលរដ្ឋបានយល់ដឹងសុខភាព ពួកគាត់បានងាកមកគាំទ្រប្រភេទអង្ករសុខភាពច្រើនបើប្រៀបធៀបទៅនិងពេលមុនៗ។

អ្នកស្រី សៀ សុគន្នី ម្ចាស់សិប្បកម្មណែមត្រី ស្រីទូចបាត់ដំបងបានឱ្យដឹងថា “ការដែលយើងមានវត្តមានដាក់តាំងពិព័រណ៍ផលិតផលនៅក្នុងពេលនេះ ធ្វើឱ្យពលរដ្ឋនៅក្នុងស្រុក ក៏ដូចជានៅក្រៅស្រុកបានស្គាល់ផលិតផលខ្មែរយើង ហើយវាធ្វើអាជីវកម្មមានទីផ្សារច្រើន ជាងអ្នកដែលមិនបានចូលដាក់តាំងបង្ហាញផលិតផល ”។

បើតាមម្ចាស់សិប្បកម្ម ណែមត្រីខាងលើ, ការចូលរួមក្នុងពិព័រណ៍ពេលនេះ គឺជាការតាំងបង្ហាញផលិតលើកទី២ របស់ខ្លួនហើយនៅក្នុងការដាក់តាំងបង្ហាញផលិតផល៤ថ្ងៃនេះ អ្នកស្រីមានការរំពឹងខ្ពស់ថា មិនត្រឹមតែលក់អស់ប៉ុណ្ណោះទេ អ្នកស្រីនឹងក្រុមការងារផ្ញើរមកដាក់បង្ហាញបន្ថែទៀត។

អ្នកស្រីលើកឡើង “ពីមុននៅពេលដែលយើងមិនបានចូលរួមយកផលិតផលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ ទីផ្សាររបស់ផលិតផលរបស់យើង ចង្អៀត តែក្រោយពីបានចូលរួមជាបន្តបន្ទាប់មកឃើញថាផលិតផលរបស់យើងមានការគាំទ្រច្រើន”។

ចំណែក បុគ្គលិកទីផ្សារតំណាងក្រុមហ៊ុន Confirel បានឱ្យដឹងថា   សម្រាប់ការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មបែបនេះ ក្រុមហ៊ុន Confirel បានចូលរួមបង្ហាញផលិតផលខ្លួនអស់រយៈពេល៣ឆ្នាំំមកហើយ ហើយការចូលរួមនៅពេលកកន្លងមក ក៏ដូចជាបទពិសោធន៍ចូលរួមនៅឆ្នាំ២០២១៤នេះមានប្រជាពលរដ្ឋចូលរួមច្រើន ហើយពួកគាត់បានស្គាល់និងគាំទ្រផលិតផលរបស់ក្រុមហ៊ុនច្រើន ពិសេសក្រុមពាណិជ្ជករ តែងតែចូលមកទំនាក់ទំនងចង់យកផលិតផលនាំចេញទៅក្រៅប្រទេសជាបន្តបន្ទាប់។

បើតាមតំណាងក្រុមហ៊ុនខាងលើ, ផលិតផលដែលបានដាក់តាំងក្នុងពិព័រណ៍រយៈពេល៤ថ្ងៃនេះមានដូចជា ស្ករត្នោតកំពង់ស្ពឺ, ស្រាត្នោត, ដំណាប់ស្វាយ, ម្ស៉ៅប្រហុក, ទឹកខ្មេះទឹកត្នោត, ម្រេចកំពត, តែសុខភាពរួមនិងផលិតកែច្នៃជាច្រើនផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៣ខែធ្នូកន្លងមកនេះមានអញ្ចើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងឱកាសបើកសម្ពោធពិព័រណ៍នេះផងដែរ,លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មព្រឹត្តិកាណ៍ពិព័រណ៍ពាណិជ្ជកម្មមានប្រសាសន៍ថា វត្តមានដ៏ឧត្តុងឧត្តមដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាសក្ខីភាពបញ្ជាក់ពីការផ្តល់នៅសារសំខាន់ក្នុងការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យពាណិជ្ជកម្មកម្ពុជា តាមរយៈយន្តការគន្លឹះមួយចំនួនដូចជាការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនានាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីជាឱកាសនាំយកមកតាំងបង្ហាញនូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មទំនើបរបស់កម្ពុជា ព្រមទាំងជាឱកាសផ្គូផ្គងធុរជន អាជីវករ អតិថិជនដែលជាចំណែកចូលរួមជំរុញដ៏រស់រវើករបស់ពាណិជ្ជកម្មក្នុងប្រទេសនិងជំរុញការនាំចេញទៅទីផ្សារពិភពលោក៕


THN៣ copy
កសិករគួរផ្លាស់ប្ដូរទម្លាប់ការដាំដុះពូជស្រូវបរទេស ងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុក

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ថ្លៃ ចិន អភិបាលរង ស្រុកពួក ក្រុមប្រឹក្សាឃុំកែវពណ៍ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការដាំដុះស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំកែវពណ៍ និងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ដំណើរចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលស្ថានភាពនៃការដាំដុះស្រូវប្រាំង ស្ថានភាពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ និងតម្លៃស្រូវ នាពេលបច្ចុប្បន្ន តាមអនុសាសន៍ណែនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ។ បន្ទាប់ពីក្រុមការងារបានពិនិត្យជាក់ស្តែង និងបានស្តាប់ការលើកឡើងរបស់ប្រជាកសិករ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា ក៏ដូចជាពិភពលោក ឱ្យប្រជាកសិករបានជ្រាប ព្រមទាំងបានលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម្លាប់ពីការដាំដុះពូជស្រូវបរទេស ងាកមកជ្រើសរើសដាំដុះស្រូវពូជជាតិដូចជា ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ និងពូជស្រូវផ្សេងទៀត ព្រោះមកដល់ពេលនេះ តម្លៃស្រូវពូជជាតិ នៅតែមានតម្លៃសមរម្យ និងរក្សាបានភាពចំណេញ ធ្វើឱ្យកសិករអាចទទួលបានទិន្នផលខ្ពស់ តម្លៃសមរម្យ និងទទួលបានផលចំណេញច្រើន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក […]

THN២ copy
មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើដើម្បីវិភាគជំងឺ មុននឹងនាំចេញក្រពើរស់ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវរបស់សាធារណៈរដ្ឋប្រជាមានិតចិន។​ ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។ នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យនោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕

THN1 copy
ក្រុមហ៊ុនចិនមួយ សម្រេចចិត្តដាក់ទុនវិនិយោគ៥០០លានដុល្លារអាម៉េរិកបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា

ស្វាយរៀង៖ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ នៅថ្ងៃទី១២ខែមករាឆ្នាំ២០២៥នេះ បានបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក  ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០ កន្លែង។ ពិធីនេះមានការអញ្ចើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDCបានឱ្យដឹងថា ក្រុមហ៊ុន វ៉ាន់លី ថាយអឺ សម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជាក្នុងពេលនេះ កើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ […]

photo_2025-01-08_14-37-51
ត្រីប្រហុកនៅដើមខែមករាឆ្នាំ២០២៥នេះ ល្អជាងផលត្រីប្រហុកក្នុងខែធ្នូឆ្នាំ២០២៤

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតបន្ទាប់ពីខ្នើតខែមិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គនិងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ ពាក់ព័ន្ធនិងរដូវកាលត្រីប្រហុកនៅដើមឆ្នាំ២០២៥នេះ ត្រូវបានក្រុមប្រជានេសាទ ក៏ដូចជាក្រុមអ្នកប្រមូលទិញត្រីប្រហុកទុកលក់បន្ត វាយតម្លៃថា ក្រៅពីទទួលបានទិន្នផលត្រីត្រូវច្រើន ត្រីក៏មានគុណភាពត្រីឬត្រីមានទំហំធំស្មើល្អជាង ការប្រមូលផលត្រីប្រហុកក្នុងខែធ្នូឆ្នាំ២០២៤កន្លងទៅ។ លោក កែ វាសនា ប្រជានេសាទខ្នាតមធ្យមនៅស្រុកពញាឮខេត្តកណ្តាលបានឱ្យដឹងថា ការប្រមូលផលត្រីប្រហុកបានរយៈពេល៥ថ្ងៃនៅដើមឆ្នាំ២០២៥នេះមានទំហំធំស្មើជាង ត្រីប្រហុកដែលប្រមូលផលក្នុងខែធ្នូឆ្នាំ២០២៤កន្លងទៅនេះ។ការប្រមូលវគ្គនេសាទត្រីប្រហុករយៈពេល៥ថ្ងៃ ជាមធ្យម ក្នុងមួយថ្ងៃបានពី៤តោនទៅ៥តោន ហើយក្នុងមួយតោនលក់បានថ្លៃប្រមាណ ១លាន២០ម៉ឺនរៀល ។ ចំណែក, លោក ថន សត្យា ប្រជានេសាទខ្នាតតូចបានបានទទួលស្គាល់ថាការប្រមូលផល ត្រីប្រហុកឆ្នាំនេះ រូបលោកក៏ដូចជាអ្នកនេសាទផ្សេងទៀត បានផលច្រើនជាងឆ្នាំមុនៗ ជាក់ស្តែងក្នុងមួយថ្ងៃអាចនេសាទត្រីប្រហុកបានចន្លោះពី៧០០ទៅ៨០០គីឡូក្រាម ហើយបើគិតជាប្រាក់បានពី២០ទៅ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ។ អ្នកស្រី ពុត ស្រី អ្នកផ្តល់សេវាធ្វើស្រកាត្រីដល់ពលរដ្ឋបានឱ្យដឹងថា ត្រីប្រហុកឆ្នាំនេះសំបូរច្រើនជាងឆ្នាំមុន តែត្រីល្អិតមានច្រើន តួយ៉ាងការប្រមូលផលកាលពីថ្ងៃទី៨ដល់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤ ហើយក៏មិនសូវមានពលរដ្ឋនៅតាមខេត្ត មកទិញត្រីសម្រាប់ធ្វើប្រហុកដូចឆ្នាំមុនដែរ។ […]

កាលវិភាគផ្សព្វផ្សាយ