ពិព័រណ៍កសិកម្មវាលបៃតង និងអាហារ ចូលរួមជំរុញសន្ទុះនៃការលក់ផលិតផលកសិកម្មរបស់ប្រជាកសិករក្នុងស្រុក

ការរៀបចំកម្មវិធី ពិព័រណ៍កសិកម្មវាលបៃតង និងអាហារដែលរៀបចំឡើងដោយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី១៦ដល់ទី១៨ខែកុម្ភៈកន្លងមកនេះបានចូលរួមជំរុញសន្ទុះនៃការលក់ផលិតផលកសិកម្ម ម្ហូបអាហាររបស់ប្រជាកសិករ និងក្រុមហ៊ុនផ្សេងទៀតឱ្យមានការកើនឡើង។

លោក សយ ថាន បុគ្គលិកផ្នែកបច្ចេកទេសនៃ ក្រុមហ៊ុនម៉ាលីសាន គ្រុប បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៦រហូតដល់ថ្ងៃទី២នេះ យើងឃើញថាសន្ទុះនៃការលក់គ្រាប់ពូជបន្លែរបស់យើងទទួលបានការគំាំទ្រច្រើនពីប្រជាពលរដ្ឋ ហើយយើងសង្ឃឹមថានៅថ្ងៃទី១៨ចុងក្រោយនេះ នឹងមានការកើនឡើងថែមទៀត។
លោក សយ ថាន បញ្ជាក់ថា «ការលក់នៅថ្ងៃទី១ នៃពិព័រណ៍កសិកម្មវាលបៃតង និងអាហារ យើងមិនរំពឹងថានឹងអាចលក់បានច្រើនបែបនេះ តែជាក់ស្តែងយើងលក់គ្រាប់ពូជបន្លែបានច្រើនជូនដល់កសិករយកទៅធ្វើការដំាដុះនៅតាមទីកន្លែងរបស់ខ្លួន»។
ស្រដៀងគ្នានេះដែរ, លោក សេង ញឹល ប្រកបមុខរបរជាអ្នកចែកចាយប្រភេទបន្លែសុវត្ថិភាពបានឱ្យដឹងថានៅថ្ងៃបើកពិព័រណ៍ដំបូងយើងឃើញមានពលរដ្ឋចូលរួមច្រើន ហើយពួកគាត់មានការគំាំទ្របន្លែសុវត្ថិភាពដែលដំាដុះដោយប្រជាកសិករក្នុងស្រុកច្រើន។
បើតាមលោក សេង ញឹល ការគំាំទ្រផលិតផលនៅក្នុងស្រុក បានចូលរួមលើកទឹកចិត្តដល់ប្រជាកសិករនៅតាមតំបន់ឱ្យបន្តធ្វើការដំាដុះបន្ថែសុវត្ថិភាពបន្តទៀត ហើយបើសិនមានពិព័រណ៍កសិកម្មបែបនេះញឹកញាប់វាបានចូលរួមជំរុញសន្ទុះនៃការលក់របស់កសិករនឹងមានការកើនឡើងច្រើន។
លោកបញ្ជាក់ថា « ផ្អែកទៅលើសន្ទុះនៃការលក់នៅថ្ងៃទី១ និងថ្ងៃទី២នៃពិព័រណ៍កសិកម្មវាលបៃតង និងអាហារ យើងលក់បានប្រមាណ១តោនរាប់ទំាងបន្លែនិងផ្លែឈើ»។
លោក វ៉ាន់ អៀន ប្រធានសមាគមត្រសក់ផ្អែមសៀមរាបមានជ័យបានឱ្យដឹងថានៅថ្ងៃទី១លោកលក់ត្រសក់ផ្អែម និងឪឡឹកលឿងបានប្រមាណ៥០០គីឡូក្រាម ហើយនៅថ្ងៃទី២នេះរំពឹងថានឹងលក់បានប្រហាក់ប្រហែលនឹងថ្ងៃទី១ដែរ ព្រោះប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារនៅតែមានចំនួនច្រើនដដែល។
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា នៅថ្ងៃទី៣ នៃពិព័រណ៍កសិកម្មវាលបៃតង និងអាហារនេះ ខ្ញុំឃើញថាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះចូលរួមក្នុងកម្មវិធីពិធីពិព័រណ៍ពីមួយថ្ងៃទៅមួយថ្ងៃមានចំនួនច្រើនឡើងៗ។ ជាក់ស្តែងនៅថ្ងៃទី៣នេះមានប្រជាពលរដ្ឋបានចូលរួមប្រហែល៧ពាន់នាក់។
យោងតាមឯកឧត្តម គី ច័ន្ទរំដួល ពិព័រណ៍កសិកម្មវាលបៃតង និងអាហារមានស្តង់ដាក់តំាងបង្ហាញផលិតផលចំនួន៩៨ស្តង់ ហើយការរៀបចំពិព័រណ៍នេះឯកឧត្តមក៏មិននឹកស្មានថាទទួលបានជោគជ័យបែបនេះដែរ។
ឯកឧត្តមសង្កត់ធ្ងន់ថា « តាមការអំពាវនាវរបស់ខ្ញុំកន្លងមកឃើញថា មានក្រុមហ៊ុន សហគមន៍ជាច្រើននៅក្នុងស្រុកបានចូលរួមគំាំទ្រនៅការរៀបចំពិព័រណ៍នេះឡើង ពិសេសធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកធនាគារ ARDB បានគំាំទ្រជាខ្លំាង ក្នុងការជំរុញវិស័យកសិកម្មនេះ»៕
ដោយ៖Long Sareth


photo_2024-12-09_08-12-00 (2)
កម្ពុជាដាក់តាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន(ASEAN Day)នៅទីក្រុងអង់ការ៉ា

(អង់ការ៉ា, តួកគីយ៉េ)៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ កាលពីទី៥ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួម និងរៀបចំតាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដែលមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និស្សិត និងសាធារណៈជន ប្រមាណ ៥០០នាក់។ នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំនូវស្តង់ពិព័រណ៌ដើម្បីតាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសគឺក្រមាខ្មែរ ដែលទើបត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកណ្ឌវប្បធម៌ពិភពលោក នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានពន្យល់ជូនអ្នកទស្សនាអំពីលក្ខណៈពិសេសនៃផលិតផល ការផលិតនិងការវេចខ្ចប់ និងសក្តានុពលទីផ្សាររបស់ផលិតផលកម្ពុជា ក៏ដូចជាបានចែករំលែកនូវព័ត៌មានទំនាក់ទំនងក្រុមហ៊ុន និងសហគ្រាស ផងដែរ។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ ក៏មានការរៀបចំនូវម្ហូបចំនួន ២មុខ […]

កាលវិភាគផ្សព្វផ្សាយ