ផែនទីបង្ហាញតំបន់ដាំដុះស្វាយចន្ទីជួយឱ្យអ្នកវិនិយោគងាយស្រួលក្នុងការសម្រេចចិត្តវិនិយោគកម្ពុជា

 

រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ឯកសារ “ស្តីពីតំបន់ដាំដុះស្វាយចន្ទីនៅកម្ពុជាកាលពីថ្ងៃទី២៥ខែតុលាឆ្នំាំ២០២៤ ។ឯកសារ ក៏ដូចជាផែនទី ដែលបង្ហាញពីតំបន់ដាំដុះស្វាយចន្ទីនៅទូទាំងប្រទេសមានផ្ទៃដីប្រមាណ៥៨ម៉ឺនហិកតានេះ វាមានផលប្រយោជន៍ច្រើនទាំងក្នុងផ្នែកផលិតកម្ម និងជួយតម្រង់ទិសដល់វិនិយោគិនងាយស្រួលក្នុងការសម្រេចវិនិយោគ។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារស្តីពីតំបន់ដាំដុះស្វាយចន្ទីនៅកម្ពុជា, ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីមានចំនួន២៣ខេត្ត ក្រុង ហើយក្នុងនោះខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេ មានខេត្ត កំពង់ធំ ស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ ព្រះវិហារ ត្បូងឃ្មុំ ខេត្តកំពុងចាម ជាដើម ដោយបណ្តាខេត្តមួយចំនួនផ្សេងទៀតមានការដំាំដុះស្វាយចន្ទីតិចតួច។

ឯកឧត្តម ងិន ឆាយ គូសបញ្ជាក់ថា “ការធ្វើផែនទីកំណត់តំបន់ដាំដុះដំណាំស្វាយចន្ទីច្បាស់លាស់នេះ វាមានផលប្រយោជន៍មិនមែនតែក្នុងផលិតកម្មនោះទេ។ សម្រាប់យើងតម្រង់ទិសលើការបង្កើតរោងចក្រកែច្នៃនៅទីនោះ ដូចនេះអ្នកវិនិយោគនឹងធ្វើការពិនិត្យមើលទៅលើទីតាំង ថាតើខេត្តណា តំបន់ណាមានការដាំដុះស្វាយចន្ទីច្រើនជាងគេ គាត់នឹងទៅរៀបចំកន្លែងធ្វើរោងចក្រកែច្នៃ ឬធ្វើជាកន្លែងសម្ងួតគ្រាប់ស្វាយចន្ទី ក៏ដូចជាធ្វើជាឃ្លាំងស្តុកនៅទីនោះ។ដូចនេះការធ្វើផែនទីកំណត់តំបន់ដាំដុះដំណាំស្វាយចន្ទីនេះ ពិតជាមានសារសំខាន់ណាស់ យើងអាចតម្រង់ទិសអ្នកវិនិយោគទៅបាន”។

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា ឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជានេះពិតជាមានសារសំខាន់បំផុត ក្នុងការផ្តល់ទំនុកទុកចិត្តដល់អ្នកវិនិយោគ ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងៗ នៅពេលយើងមានផ្ទៃដីដាំដុះស្វាយចន្ទីជាក់លាក់ នៅពេលដែលក្រសួងពាក់ព័ន្ធទាំងអស់បានចូលរួមសហការគ្នា តាមរយៈកម្មវិធីផ្សេងៗទាក់ទងនិងដំណាំស្វាយចន្ទីកម្ពុជា។

ឯកឧត្តមលើកឡើងថា ថ្មីៗឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចង់សហការជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើផែនទីឱ្យបានជាក់លាក់ដើម្បីកំណត់តំបន់ដាំដុះស្វាយចន្ទីឱ្យកាន់តែសុខក្រឹត្យថែមទៀត។ដោយចំពោះការនាំចេញគ្រាប់ស្វាយចន្ទី កន្លងមកនេះបានចូលរួមធ្វើជាអធិបតីចុះMOUរវាងក្រុមហ៊ុនក្នុងស្រុកចំនួន២ និងក្រុមហ៊ុនក្រៅស្រុកដើម្បីនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់សហគមន៍អឺរ៉ុបផងដែរ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានសម្តែងការអរគុណដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំផែនទីកំណត់តំបន់ដាំដុះស្វាយចន្ទីទូទំាងប្រទេសកម្ពុជាដែលបានចំណាយពេលអស់ជាច្រើនឆ្នាំ និងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ។

លោក អួន ស៊ីឡុត គូសបញ្ជាក់ថា ផែនទីកំណត់តំបន់ដាំដុះស្វាយចន្ទី គឺជាចំណុចវិជ្ជមានមួយសម្រាប់វិស័យស្វាយចន្ទីកម្ពុជា ដោយសារតែពីពេលមុនៗមក ផែនទីដែលសមាគមស្វាយចន្ទីប្រើមិនច្បាស់លាស់នោះទេ ប៉ុន្តែបើតាមការសិក្សានិងការធ្វើបទបង្ហាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ពិសេសអគ្គនាយកដ្ឋានដីកសិកម្ម ខ្ញុំឃើញថាវាមានលក្ខណៈវិទ្យាសាស្ត្រ ត្រឹមត្រូវជាងសមាគមដែលបានរកឃើញ។

លោកបន្តថា ស្វាយចន្ទីគឺជាដំណាំអាទិភាពមួយដែលរកចំណូលចាក់ចូលទៅក្នុងសេដ្ឋកិច្ចជាតិមិនតិចជាង១០០០លានដុល្លារអាម៉េរិកនោះទេក្នុងមួយឆ្នាំ។ដូចនេះខ្ញុំគិតថា ផែនទីកំណត់តំបន់ស្វាយចន្ទីនេះអាចជួយឱ្យដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាក្រុមហ៊ុនដែលធ្វើការទិញលក់ស្វាយចន្ទី មានការគិតគូជាថ្មី ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនជាថ្មី ព្រោះកន្លងមកខ្ញុំឃើញដៃគូអភិវឌ្ឍន៍មួយចំនួនបានចូលធ្វើការអភិវឌ្ឍលើដំណាំស្វាយចន្ទីដូចជាមិនចំទិសដៅ។ឥឡូវនេះយើងមានផែនទីកំណត់តំបន់ដាំដុះស្វាយចន្ទីជាក់លាក់ ធ្វើឱ្យយើងដឹងច្បាស់ថាខេត្តណាមានដំណាំស្វាយចន្ទីច្រើនជាងគេនៅកម្ពុជា។

បើយោងតាម ប្រធានសមាគមស្វាយចន្ទីខាងលើ ផែនទីកំណត់តំបន់ដាំដុះស្វាយចន្ទីនេះ អាចជួយជ្រោមជ្រែងដល់គោលនយោបាយជាតិស្តីពីស្វាយចន្ទីនឹងទទួលបានជោគជ័យ ហើយចំណែកខាងក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍នានា គិតគូឡើងវិញ បើចង់បង្កើតរោងចក្រឬកន្លែងទទួលទិញ ត្រូវមើលលើផែនទីនេះ ថាកន្លែងណាមានវត្ថុធាតុដើមច្រើន ងាយស្រួលក្នុងការប្រមូលទិញ ក្នុងការបង្កើតរោងចក្រ ។

លោកបន្តថា “ខ្ញុំគិតថា ផែនទីកំណត់តំបន់ដាំដុះស្វាយចន្ទីនេះ ជាចំណុចវិជ្ជមានដែលធ្វើឱ្យវិនិយោគិនជាតិនិងអន្តរជាតិ ងាកមកចាប់អារម្មណ៍វិស័យស្វាយចន្ទីកម្ពុជា”។

ទាក់ទងនិងវិស័យស្វាយចន្ទីកម្ពុជា បើយោងតាម ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទលើកឡើងថា ទោះបីជាអនុវិស័យដំណាំស្វាយចន្ទីទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ក៏អនុវិស័យនេះនៅជួបប្រទះបញ្ហាប្រឈមចំម្បងៗមួយចំនួនដូចជា៖ ១) ផលិតកម្មដំណាំទទួលបានទិន្នផលនិងប្រសិទ្ធភាពសេដ្ឋកិច្ចទាប, ២) ធនធានសម្រាប់បម្រើឱ្យការងារស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាផលិតកម្ម និងនវានុវត្តន៍ថ្មីៗនៅមានកម្រិត, ៣) កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនិងការកែច្នៃ, ៤)ធាតុចូលកសិកម្មមានតម្លៃខ្ពស់ ណិងថ្លៃដើមផលិតកម្មខ្ពស់, ៥) ការយលដឹងអំពីការគ្រប់គ្រងនិងប្រើប្រាស់ដី និងជីកសិកម្មមិនទាន់ទូលំទូលាយ,៦) តម្លៃកសិផលនៅលើទីផ្សារឡើងចុះមិនទៀងទាត់, ៧)សហគមន៍កសិកម្មមិនទាន់មានសមត្ថភាពរឹងមាំ និង៨) ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភានៅមិនទាន់បង្កើតបានគ្រប់គ្រាន់នៅឡើយ៕


THN៣ copy
តំណាងវិស័យឯកជនកម្ពុជានិងអូស្ត្រាលីចុះអនុស្សរណៈយោគយល់គ្នាជំរុញទីផ្សារនាំចេញផលិតផលអង្ករ និងគ្រាប់ស្វាយចន្ទី

(ស៊ីដនី)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបាន​អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការរួមគ្នារវាងធុរកិច្ចកម្ពុជា-អូស្ត្រាលី ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា។ នៅក្នុងពិធីចុះអនុស្សរណៈនេះ គឺដើម្បីជំរុញទីផ្សារនាំចេញផលិតផលកម្ពុជាទៅអូស្ត្រាលី ដោយផ្តោតជាពិសេសលើការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី ដោយមានការចូលរួមពីមន្រ្តីក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តំណាងក្រុមហ៊ុនកម្ពុជា និងអូស្រ្តាលីរួមមាន៖ (១). ក្រុមហ៊ុន Amru Rice Cambodia Co., Ltd និង Green Group Pty. Ltd (២). ក្រុមហ៊ុន Khmer Foods Group Co., Ltd និង MarketPlace Fresh Pty Ltd (៣). ក្រុមហ៊ុន Mirarth Agri Tech និង MarketPlace Fresh Pty Ltd (៤). ក្រុមហ៊ុន Mirarth Agri […]

កាលវិភាគផ្សព្វផ្សាយ