1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. ធនាគារពិភពលោកយល់ព្រមលើគម្រោងតម្លៃ១៦៣លានដុល្លារ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅកម្ពុជា

ធនាគារពិភពលោកយល់ព្រមលើគម្រោងតម្លៃ១៦៣លានដុល្លារ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅកម្ពុជា

ធនាគាពិភពលោក នៅថ្ងៃនេះ បានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ ១៦៣លានដុល្លារអាមេរិក សម្រាប់ជួយប្រទេសកម្ពុជានៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ជាប្រយោជន៍ដល់ប្រជាជនជាង ១៧ម៉ឺននាក់នៅក្នុងខេត្តចំនួនបួន។
យោងតាមធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃទី២១ខែវិច្ឆិកា បានឱ្យដឹងថា ថ្វីត្បិតប្រទេសកម្ពុជាមានវឌ្ឍនភាពច្រើននៅក្នុងការបង្កើនលទ្ធភាពទទួលបានទឹកស្អាត និង អនាម័យគួរឱ្យកត់សម្គាល់ក៏ពិតមែន នៅមានកិច្ចខិតខំដែលចាំបាច់ត្រូវធ្វើថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ស្តីពីទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ត្រឹមឆ្នាំ២០៣០។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “កិច្ចគាំទ្រនេះនឹងជួយរដ្ឋាភិបាលក្នុងការកសាងគ្រឹះរឹងមាំមួយ សម្រាប់ផ្តល់សេវាចាំបាច់ទាំងនេះទៅដល់ប្រជាជនកម្ពុជា ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និងអ្នកក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្នមិនទាន់ទទួលបានសេវាទាំងនេះ”។
គម្រោងជំរុយញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនេះ ដែលមានរយៈពេល៦ ឆ្នាំ នឹងជួយដល់សកម្មភាពនានារបស់រដ្ឋាភិបាល នៅក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ការកែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធទឹកស្អាតនិងអនាម័យដែលមាននាពេលបច្ចុប្បន្ន និងក្នុងការធានាដល់ចីរភាពរបស់សេវាទាំងនេះ។
គម្រោងនេះមានសកម្មភាពមួយសម្រាប់បង្កើនការវិនិយោគហិរញ្ញវត្ថុឱ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងនិងបានចូលរួមចំណែកជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា នៅក្នុងការកៀរគរធនធានចំនួនប្រមាណប្រហែល ១៧,៦លានដុល្លារអាមេរិកបន្ថែមទៀត ពីប្រភពឯកជន សម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា “ការផ្គត់ផ្គង់ទឹកស្អាតជាវិស័យអាទិភាពមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព និងសម្រាប់ការពង្រឹងសេដ្ឋកិច្ច។ គម្រោងនេះនឹងជួយរដ្ឋាភិបាលក្នុងការអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ខ្លួន ហើយយើងប្តេជ្ញាថានិងធានាឱ្យមានកំណើនប្រកបដោយចីរភាព នៅក្នុងវិស័យនេះ ក៏ដូចជាក្នុងការឈានទៅសម្រេចគោលដៅ SDG 6ឱ្យបានផងដែរ”។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការយកចិត្តទុកដាក់ខ្លាំងទៅលើការគ្រប់គ្រងសំណល់ទឹកកខ្វក់ និងភក់សំណល់បង្គន់ ដូច្នេះ ការវិនិយោគទៅលើប្រព័ន្ធអនាម័យក្រោមគម្រោងនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធានាឱ្យបាននូវនិរន្តរភាពរបស់សេវាអនាម័យ ដែលនឹងធ្វើឱ្យវិស័យនេះមានការវិវឌ្ឍប្រែប្រួលជាវិជ្ជមានទៅថ្ងៃមុខ”។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាភាគីអនុវត្តន៍សកម្មភាពពាក់ព័ន្ធការផ្គត់ផ្គង់ទឹកស្អាត ហើយក្រសួងសាធារណការ និងដឹកជញ្ជូន ជាភាគីអនុវត្តសកម្មភាពសេវាអនាម័យទីក្រុង នៅក្រោមគម្រោងនេះ។ ខេត្តទាំងបួនដែលជាគោលដៅរបស់គម្រោង មាន ខេត្តបាត់ដំបង, ពោធិ៍សាត់, មណ្ឌលគិរី និង កណ្តាល។ SARETH,ARDB


Thn2
ការកែច្នៃម្រេចខ្ចី​ធ្វើ​​ជ្រក់ ក្លាយជា​ផលិតផលសំខាន់មួយកំពុងទទួលបាន​ការគំាំទ្រ​​​ពីភ្ញៀវបរទេស​​និងទីផ្សារអន្តរជាតិ

ការកែច្នៃ​ផ្លែម្រេចខ្ចី ផ្សំជាមួយផ្កាអំបិល​ធ្វើជាម្រេចជ្រក់ស្ងួត​ របស់កសិដ្ឋាន​ La Plantation​​មានទីតំងនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ​ បានក្លាយជាផលិតផល​សំខាន់​មួយ​ កំពុងទទួលបានការគាំទ្រ​ពីភ្ញៀវបរទេសចូលមកទស្សនា​ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រ​នៅលើទីផ្សារក្នុងប្រទេសបារាំង និងប៊ែលហ្សិក​នាពេលបច្ចុប្បន្ន​។​​ លោក យុត លីណា មគ្គុទេសក៍ ទេសចរណ៍នៅ La Plantation​​ បានឱ្យដឹង​ថា ម្រេចជ្រក់នេះ ​ជាផលិតផលថ្មីមួយ​​ ងាយស្រួលក្នុងការប្រើប្រាស់​  ដោយសារ​​វាផ្សំ​ជាមួយផ្កាអំបិល និងផ្លែម្រេចខ្ចី វាជួយឱ្យម្ហូបមានជាតិប្រៃតិចៗនិងមានរស់ជាតិ ហិរល្មម​​។​ ​លោកបន្តថា ម្រេចជ្រក់នេះ ​​មានភ្ញៀវបរទេសដែលចូលមក​ទីនេះ​ភាគ​​ច្រើន​គំាំទ្រ​​ ដោយសារ​ម្រេច​ជ្រក់​នេះវាមិនសូវមានជាតិហិរ​ខ្លាំ​​ ដូចនេះទើប​ធ្វើឱ្យ​​ភ្ញៀវមកពីខាងអឺរ៉ុប​ចិត្ត​ជាមួយ​រសជាតិម្រេចជ្រក់​នេះច្រើន​។ដោយឡែក​​សម្រាប់​ពលរដ្ឋ​ខ្មែរយើងវិញ​ មានអ្នកចូលចិត្ត​នៅមានចំនួន​តិចតួច ដោយសារម្រេចស្រស់មានលក់​ច្រើន​តាមតំបន់​​ងាយស្រួល​រកទិញ​នៅលើទីផ្សារ​បាន​ បើចង់ធ្វើម្ហូបជាមួយម្រេចស្រស់នេះ​​។ ​បើតាម​លោក យុត លីណា, ​​ម្រេចជ្រក់​ក៏ដូចជាផលិតផល​ផ្សេងទៀត​របស់​ La Plantation​  សម្រាប់ទីផ្សារនៅក្នុងស្រុក ​​ មានលក់​នៅក្រុងកំពត, ក្រុងភ្នំពេញ និងមាននៅខេត្តសៀមរាប​ ហើយ​នៅថ្ងៃអនាគត La Plantation ​​ចង់ពង្រីកបន្ថែមទៅតាមខេត្តផ្សេងទៀត ​។ចំណែក​ទីផ្សារនៅក្រៅប្រទេស​ La Plantation​បាននាំចេញ​ទៅលក់នៅទីតាំងផ្ទាល់របស់ខ្លួន​ក្នុងប្រទេសបារាំង និងប្រទេសប៊ែលហ្សិក​ដែលមានបរិមាណ​១០តោនក្នុងមួយឆ្នាំ​ ស្របពេលបច្ចុប្បន្ន​ La […]

thn1 copy
រោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យម​ប្រមាណ ១៣៨ កំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451ពីកសិករ​​

ភ្នំពេញ៖ លោកឧកញ៉ា ចាន់ សុខឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជាបានថ្លែងកាលពីថ្ងៃ២៧ ខែកញ្ញានេះ​ថា  ឥឡូវនេះ ​​មានរោងម៉ាស៊ីនកិនស្រូវទាំងតូចនិងមធ្យម​ប្រមាណ ១៣៨ បាននិងកំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451 ពីប្រជាកសិករនៅទូទាំងប្រទេស​កំពុងតែ​មមាញឹកយ៉ាងខ្លាំង​​ ដើម្បីស្តុកទុក​​សម្រាប់កែច្នៃនិងនាំចេញ។​​​ លោកឧកញ៉ា​បាន​​​ថ្លែងទៀត​​ថា ​តម្លៃស្រូវកសិករ​យើង​​បាន​លក់ទៅរោងម៉ាស៊ីន​​​​មានតម្លៃល្អនៅឡើយ និងស្រូវខ្លះគឺប្រជាកសិករ​បាន​​​លក់ទៅឲ្យ​ឈ្មួញលក់​បន្តឲ្យ​ទៅ​​ប្រទេសវៀតណាម​​​ខ្លះ​​ ហើយ​​តម្លៃទិញនៅរោងម៉ាស៊ីន OM 5451 តម្លៃចន្លោះ ១១០០រៀលទៅ ១១៥០ រៀលក្នុង១ គីឡូក្រាម ។​​ បន្ថែមពីនេះ ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា បាន​​​អំពាវនាវដល់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ជ្រើសរើសពូជស្រូវជាតិ២ប្រភេទគឺ ផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះ ដោយសារពូជស្រូវទាំងនេះ មានតម្រូវការទីផ្សារសម្រាប់ការនាំចេញខ្ពស់ ឋិតថេរ និងមានតម្លៃសមរម្យ។ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​ស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ បច្ចុប្បន្ននេះ​ រោងម៉ាស៊ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាម ចំពោះស្រូវ OM […]

កាលវិភាគផ្សព្វផ្សាយ