ចន្ទីពូជ M23 មានវីតាមីន និងមានរសជាតិឈ្ងុយឆ្ងាញ់លើសគេ ខណៈដែលកសិករបានដាំកើនឡើងជិត៧០ភាគរយ

បន្ទាប់ពីកាន់តែពេញនិយម និងពិសេសមានភាពល្បីរន្ទីនៅលើទីផ្សារ នៃចន្ទីពូជ M23 បានជំរុញឱ្យកសិករខ្មែរបានងាកមកដាំចន្ទីប្រភេទថ្មីមួយនេះកាន់តែច្រើនឡើងពីព្រោះថាមិនត្រឹមតែហុចទិន្នផលខ្ពស់ ងាយរកទីផ្សារទេ នៅថែមទាំងមានតម្លៃខ្ពស់ទៀតផង។
លក្ខណៈពិសេសរបស់ ចន្ទីពូជ M23 គឺផ្តល់ផល ដល់កសិករ៣ដងក្នុងមួយរដូវគឺ ដើមដៃ កណ្តាលដៃ និងចុងដៃ ខណៈពូជដទៃទៀត ប្រមូលផលបានតែមួយដងទេ នាដើមដៃ ឬដើមរដូវប៉ុណ្ណោះ។ក្រៅពីនេះ ចន្ទី M23 ធន់នឹងអាកាសធាតុ ដាំដុះបានទិន្នផលខ្ពស់ មានគ្រាប់ធំល្អ និងមានរសជាតិឆ្ងាញ់ពិសារ។
លោក អួន ស៊ីឡុត ប្រធានសមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា៖ចន្ទីពូជ M23 កសិករកម្ពុជាកំពុងនិយាមច្រើនបំផុត ហើយទីផ្សារក្រៅប្រទេសក៏គេត្រូវការចន្ទីប្រភេទនេះច្រើនដែរ។ចន្ទីប្រភេទនេះមានគ្រាប់ធំល្អ និងមានរស់ជាតិឈ្ងុយឆ្ងាញ់ណាស់។


លោកបាននិយាយថា៛ “ចន្ទីពូជ M23បើប្រៀបធៀបទៅនឹងចន្ទីដទៃទៀតលើពិភពលោកគឺវាមានអូមេហ្គា៣ ឬយើងហៅថាអូឡេអីកអាស៊ីតហ្នឹងមាបច្រើនជាងគេ មានរហូតដល់២៩ភាគរយ អញ្ចឹងមានន័យថាវាមានច្រើនជាងគេ។ចំណែកកូឡេស្រ្តេរ៉ូល(ខ្លាញ់ក្នុងសរសៃឈាម)សូន្យ។ក្រៅពីនេះភាពឈ្ងុយឆ្ងាញ់ និងវីតាមីនរបស់វាមានលើសគេទាំងអស់”។
លោកបានឱ្យដឹងបន្ថែមថា៖កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៤ បានសរុប ៨៥០ ០០០តោន ពោលគឺកើនឡើង២៦ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣កន្លងមក។ចំនួននេះមានការកើនឡើង ម្ល៉ោះហើយធ្វើឱ្យការនាំចេញទៅក្រៅប្រទេសបានសរុប ៨១៥ ០០០តោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារ ដោយបានកើនឡើង៣១ភាគរយ។សម្រាប់១២ខែនេះដែរការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាមរួមសរុបទាំងអស់ ៧៩៣ ៤៥៣ តោន ។
ប្រធានសមាគមន៍គ្រាប់ចន្ទីកម្ពុជារូបនេះអះអាងថា”បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម។ចំពោះសមត្ថភាពផលិត ៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ។ ៤៤ សហគ្រាសជា សិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំទេ។
ទាក់ទិនក្នុងរឿងនេះឯកឧត្តម វ៉ារុនសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកស្រាវជ្រាវពូជចន្ទីបានឱ្យដឹងនាថ្មីៗមកនេះដោយរំលឹកថា៖ប្រវត្តិនៃការស្រាវជ្រាវរកពូជ ចន្ទី M23 នេះកើតឡើងបន្ទាប់ពីការបរាជ័យនៃការដាំច្រើនដងពោលគឺ៦ទៅ៧ដងរួចមក។កាលនោះការដាំដើមចន្ទីមិនផ្តល់ផលបានច្រើនទេដោយសារតែយើងបានយកគ្រាប់មកដាំ។
ឯកឧត្តមបានលើកឡើងថា”យើងបានទៅរកប្រទេសជិតខាងដូចជាវៀតណាម ថៃ ដើម្បីទៅរកពូជថ្មីដាំជំនួសពូជចាស់។ពេលនោះយើងមានទំហំដីសរុបជាង២ពាន់ហិកតា ឬមានដើមចន្ទីប្រមាណ៤សែនដើម ប៉ុន្តែនៅពេលដែលយើងទៅដល់វៀតណាម យកពូជគេមកដាំជាលទ្ធផលមិនបានល្អទេ ។អញ្ចឹងបន្ទាប់ពីនោះយើងបានខិតខំស្រាវជ្រាវ ដើមចន្ទីទាំង៤សែនដើមរបស់យើងវិញ ដើម្បីឱ្យបានដឹងថាដើមចន្ទីណាដែលមានផ្លែច្រើន គ្រាប់ធំ សម្រាប់ផ្សំាយកមកទុកធ្វើពូជតែម្តង។
ឯកឧត្តម វ៉ារុនសានបានបញ្ជាក់បន្ថែមថា៖ពូជចន្ទី M23នេះជាទូទៅមានផ្កា៣ដងក្នុងមួយរដូវ ផ្កាលើកទី១ ក្នុងរង្វង់ខែវិច្ឆិកា ប្រហែលមិនលើស ២០ភាគរយនៃត្រួយដើមរបស់វាទេ។ផ្កាលើកទី២នៅចុងខែធ្នូ ប្រហែល៦០ភាគរយ និងផ្កាលើកទី៣ វានឹងចេញផ្កាសម្រាប់ត្រួយដែលនៅសេសសល់ក្នុងអំឡុងខែកុម្ភៈ ហេតុនេះហើយទើបវាបានក្លាយជាចន្ទីដែលមានលក្ខណៈពិសេស ព្រោះចន្ទីជាទូទៅផ្កាមួយដងគត់តែសម្រាប់ចន្ទី M23ផ្កា៣ដង ។ដោយសារវាផ្កា៣ដងនេះដែរទើបធ្វើឱ្យគ្រាប់របស់វាធំ ។


ឯកឧត្តមបានគូសបញ្ជាក់បន្ថែមដែរថាកត្តាពូជនៃការដាំចន្ទីសំខាន់ណាស់ពីព្រោះក្រៅពីទទួលបានផលខ្ពស់ហើយនៅមានរស់ជាតិឆ្ងាញ់ដែលងាយស្រួលលក់លើទីផ្សារ។នៅប្រទេសកូឌីវ័រ ផ្ទៃដីដាំចន្ទីរបស់គេជាង១លាន៣សែនហិកតាតែបរិមាណទិន្នផលក្នុងឆ្នាំ២០២១គេចាញ់យើង ។យើងដាំតែ៧០ទៅ៨០ម៉ឺនហិកតា ប៉ុន្តែយើងបានទិន្នផល ១លាន ១សែនតោន ។ចំណែកនៅប្រទេសកូឌីវ័រមួយហិកតា គេដាំបានចន្ទីសើមតែ៦ទៅ៨រយគីឡូក្រាមទេ ប៉ុន្តែកម្ពុជាយើងអាចដល់៣តោនកន្លះ។ដីតូចពិតមែន តែពូជយើងល្អ អញ្ចឹងបរិមាណទិន្នផលច្រើនជាងប្រទេសដែលមានផ្ទៃដីធំទៅទៀត។
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០ ១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ។ ការសិក្សាផលិតផែនទីនេះត្រូវបានធ្វើឡើងក្នុងកម្រិតខេត្ត ហើយសង្កេត ឃើញថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេគឺប្រមាណ ១៤៧៧០០ ហិកតា បន្ទាប់មកមានខេត្តក្រចេះ ប្រមាណជា ១០២ ៥០០ ហិកតា និងខេត្តរតនគិរីប្រមាណជា៩៧ ២០០ ហិកតា។​ គួរបញ្ជាក់ដែរថាស្វាយចន្ទីគឺជាដំណាំឧស្សាហកម្មនាំចេញលំដាប់ទី៣របស់កម្ពុជា បន្ទាប់ពីស្រូវ និងដំឡូងមី៕


THN៣ copy
កសិករគួរផ្លាស់ប្ដូរទម្លាប់ការដាំដុះពូជស្រូវបរទេស ងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុក

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ថ្លៃ ចិន អភិបាលរង ស្រុកពួក ក្រុមប្រឹក្សាឃុំកែវពណ៍ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការដាំដុះស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំកែវពណ៍ និងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ដំណើរចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលស្ថានភាពនៃការដាំដុះស្រូវប្រាំង ស្ថានភាពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ និងតម្លៃស្រូវ នាពេលបច្ចុប្បន្ន តាមអនុសាសន៍ណែនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ។ បន្ទាប់ពីក្រុមការងារបានពិនិត្យជាក់ស្តែង និងបានស្តាប់ការលើកឡើងរបស់ប្រជាកសិករ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា ក៏ដូចជាពិភពលោក ឱ្យប្រជាកសិករបានជ្រាប ព្រមទាំងបានលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម្លាប់ពីការដាំដុះពូជស្រូវបរទេស ងាកមកជ្រើសរើសដាំដុះស្រូវពូជជាតិដូចជា ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ និងពូជស្រូវផ្សេងទៀត ព្រោះមកដល់ពេលនេះ តម្លៃស្រូវពូជជាតិ នៅតែមានតម្លៃសមរម្យ និងរក្សាបានភាពចំណេញ ធ្វើឱ្យកសិករអាចទទួលបានទិន្នផលខ្ពស់ តម្លៃសមរម្យ និងទទួលបានផលចំណេញច្រើន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក […]

THN២ copy
មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើដើម្បីវិភាគជំងឺ មុននឹងនាំចេញក្រពើរស់ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវរបស់សាធារណៈរដ្ឋប្រជាមានិតចិន។​ ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។ នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យនោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕

THN1 copy
ក្រុមហ៊ុនចិនមួយ សម្រេចចិត្តដាក់ទុនវិនិយោគ៥០០លានដុល្លារអាម៉េរិកបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា

ស្វាយរៀង៖ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ នៅថ្ងៃទី១២ខែមករាឆ្នាំ២០២៥នេះ បានបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក  ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០ កន្លែង។ ពិធីនេះមានការអញ្ចើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDCបានឱ្យដឹងថា ក្រុមហ៊ុន វ៉ាន់លី ថាយអឺ សម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជាក្នុងពេលនេះ កើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ […]

photo_2025-01-08_14-37-51
ត្រីប្រហុកនៅដើមខែមករាឆ្នាំ២០២៥នេះ ល្អជាងផលត្រីប្រហុកក្នុងខែធ្នូឆ្នាំ២០២៤

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតបន្ទាប់ពីខ្នើតខែមិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គនិងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ ពាក់ព័ន្ធនិងរដូវកាលត្រីប្រហុកនៅដើមឆ្នាំ២០២៥នេះ ត្រូវបានក្រុមប្រជានេសាទ ក៏ដូចជាក្រុមអ្នកប្រមូលទិញត្រីប្រហុកទុកលក់បន្ត វាយតម្លៃថា ក្រៅពីទទួលបានទិន្នផលត្រីត្រូវច្រើន ត្រីក៏មានគុណភាពត្រីឬត្រីមានទំហំធំស្មើល្អជាង ការប្រមូលផលត្រីប្រហុកក្នុងខែធ្នូឆ្នាំ២០២៤កន្លងទៅ។ លោក កែ វាសនា ប្រជានេសាទខ្នាតមធ្យមនៅស្រុកពញាឮខេត្តកណ្តាលបានឱ្យដឹងថា ការប្រមូលផលត្រីប្រហុកបានរយៈពេល៥ថ្ងៃនៅដើមឆ្នាំ២០២៥នេះមានទំហំធំស្មើជាង ត្រីប្រហុកដែលប្រមូលផលក្នុងខែធ្នូឆ្នាំ២០២៤កន្លងទៅនេះ។ការប្រមូលវគ្គនេសាទត្រីប្រហុករយៈពេល៥ថ្ងៃ ជាមធ្យម ក្នុងមួយថ្ងៃបានពី៤តោនទៅ៥តោន ហើយក្នុងមួយតោនលក់បានថ្លៃប្រមាណ ១លាន២០ម៉ឺនរៀល ។ ចំណែក, លោក ថន សត្យា ប្រជានេសាទខ្នាតតូចបានបានទទួលស្គាល់ថាការប្រមូលផល ត្រីប្រហុកឆ្នាំនេះ រូបលោកក៏ដូចជាអ្នកនេសាទផ្សេងទៀត បានផលច្រើនជាងឆ្នាំមុនៗ ជាក់ស្តែងក្នុងមួយថ្ងៃអាចនេសាទត្រីប្រហុកបានចន្លោះពី៧០០ទៅ៨០០គីឡូក្រាម ហើយបើគិតជាប្រាក់បានពី២០ទៅ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ។ អ្នកស្រី ពុត ស្រី អ្នកផ្តល់សេវាធ្វើស្រកាត្រីដល់ពលរដ្ឋបានឱ្យដឹងថា ត្រីប្រហុកឆ្នាំនេះសំបូរច្រើនជាងឆ្នាំមុន តែត្រីល្អិតមានច្រើន តួយ៉ាងការប្រមូលផលកាលពីថ្ងៃទី៨ដល់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤ ហើយក៏មិនសូវមានពលរដ្ឋនៅតាមខេត្ត មកទិញត្រីសម្រាប់ធ្វើប្រហុកដូចឆ្នាំមុនដែរ។ […]

កាលវិភាគផ្សព្វផ្សាយ