1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. ខេត្តចំនួន៣នៅតាមដីសណ្តទន្លេមេគង្គកម្ពុជាមានសក្តានុពលជំរុញក្នុងការចិញ្ចឹមបង្កងទឹកសាប

ខេត្តចំនួន៣នៅតាមដីសណ្តទន្លេមេគង្គកម្ពុជាមានសក្តានុពលជំរុញក្នុងការចិញ្ចឹមបង្កងទឹកសាប

មន្ត្រីជំនាញវារីប្បកម្មនៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានចាត់ទុកខេត្តចំនួន៣នៅតាមដីសណ្តទន្លេមេគង្គដូចជា ខេត្តតាកែវ  ខេត្តកណ្តាល និង ខេត្តព្រៃវែងមានសក្តានុពលល្អក្នុងការចិញ្ចឹមបង្កងទឹកសាបឬបង្កងដៃវែង នៅពេលបច្ចុប្បន្ននិងអនាគត។
លោក ថាយ សុមុនី ប្រធាននាយកដ្ឋានវារីវប្បកម្ម រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទមានប្រសាសន៍ថា “យើងឃើញថាខេត្តនៅតាមដីសណ្តទន្លេមេគង្គកម្ពុជា ពិសេសនៅខាងខេត្តតាកែវ ដូចជានៅក្នុងស្រុកបូរីជលសារ កោះអណ្តែត និងអង្គរបូរី សុទ្ធតែជាស្

រុកមានសក្តានុពលល្អសម្រាប់ការចិញ្ចឹមបង្កងទឹកសាបឬបង្កងដៃវែង ។ ការចិញ្ចឹមបង្កងទឹកសាបសាកល្បងរយៈពេល៣ឆ្នំាមកនេះ យើងទទួលបានលទ្ធផលគួរជាទីពេញចិត្ត ហើយយើងឃើញប្រជាកសិករក្នុងតំបន់មានការពង្រីកការងារចិញ្ចឹមបង្កងរបស់ខ្លួនច្រើន”។
លោក សាប់ សារុន កសិករចិញ្ចឹមបង្កងទឹកសាបនៅឃុំសំបួរ ស្រុកទ្រំាង ខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នំានេះ បើរាប់ចាប់ពីថ្ងៃកាន់បិណ្ឌទី១ និង ទី២ ការលក់បង្កងបានត្រឹមពី៥ទៅជាង១០គីឡូក្រាមក្នុងមួយថ្ងៃ។ តែចាប់ពីបិណ្ឌទី៣ឡើងទៅថ្ងៃខ្លះ លក់បានដល់ទៅ ២០គីឡូ ពិសេសចូលដល់ថ្ងៃបិណ្ឌទី១៤ និង ទី១៥ មានរហូតដល់ ៦០គីឡូ ក្នុងមួយថ្ងៃ។
លោកបន្តថា ការលក់បង្កងនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ អ្នកដែលមកទិញផ្ទាល់នៅនឹងកន្លែងចិញ្ចឹមមានច្រើនប្រហាក់ប្រហែលទៅនឹងអ្នកទិញតាមទូរស័ព្ទមានប្រហាក់ប្រហែលគ្នា ហើយចំពោះតម្លៃសម្រាប់បង្កងលេខ២ ថ្លៃ៨ម៉ឺនរៀល និង លេខ៣ថ្លៃ៧ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ លោក សាប់ សារុន បញ្ជាក់ថា “ជារួមការលក់បង្កងនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នំានេះសរុបបានប្រមាណ៥០០គីឡូក្រាម”។


Thn2
ការកែច្នៃម្រេចខ្ចី​ធ្វើ​​ជ្រក់ ក្លាយជា​ផលិតផលសំខាន់មួយកំពុងទទួលបាន​ការគំាំទ្រ​​​ពីភ្ញៀវបរទេស​​និងទីផ្សារអន្តរជាតិ

ការកែច្នៃ​ផ្លែម្រេចខ្ចី ផ្សំជាមួយផ្កាអំបិល​ធ្វើជាម្រេចជ្រក់ស្ងួត​ របស់កសិដ្ឋាន​ La Plantation​​មានទីតំងនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ​ បានក្លាយជាផលិតផល​សំខាន់​មួយ​ កំពុងទទួលបានការគាំទ្រ​ពីភ្ញៀវបរទេសចូលមកទស្សនា​ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រ​នៅលើទីផ្សារក្នុងប្រទេសបារាំង និងប៊ែលហ្សិក​នាពេលបច្ចុប្បន្ន​។​​ លោក យុត លីណា មគ្គុទេសក៍ ទេសចរណ៍នៅ La Plantation​​ បានឱ្យដឹង​ថា ម្រេចជ្រក់នេះ ​ជាផលិតផលថ្មីមួយ​​ ងាយស្រួលក្នុងការប្រើប្រាស់​  ដោយសារ​​វាផ្សំ​ជាមួយផ្កាអំបិល និងផ្លែម្រេចខ្ចី វាជួយឱ្យម្ហូបមានជាតិប្រៃតិចៗនិងមានរស់ជាតិ ហិរល្មម​​។​ ​លោកបន្តថា ម្រេចជ្រក់នេះ ​​មានភ្ញៀវបរទេសដែលចូលមក​ទីនេះ​ភាគ​​ច្រើន​គំាំទ្រ​​ ដោយសារ​ម្រេច​ជ្រក់​នេះវាមិនសូវមានជាតិហិរ​ខ្លាំ​​ ដូចនេះទើប​ធ្វើឱ្យ​​ភ្ញៀវមកពីខាងអឺរ៉ុប​ចិត្ត​ជាមួយ​រសជាតិម្រេចជ្រក់​នេះច្រើន​។ដោយឡែក​​សម្រាប់​ពលរដ្ឋ​ខ្មែរយើងវិញ​ មានអ្នកចូលចិត្ត​នៅមានចំនួន​តិចតួច ដោយសារម្រេចស្រស់មានលក់​ច្រើន​តាមតំបន់​​ងាយស្រួល​រកទិញ​នៅលើទីផ្សារ​បាន​ បើចង់ធ្វើម្ហូបជាមួយម្រេចស្រស់នេះ​​។ ​បើតាម​លោក យុត លីណា, ​​ម្រេចជ្រក់​ក៏ដូចជាផលិតផល​ផ្សេងទៀត​របស់​ La Plantation​  សម្រាប់ទីផ្សារនៅក្នុងស្រុក ​​ មានលក់​នៅក្រុងកំពត, ក្រុងភ្នំពេញ និងមាននៅខេត្តសៀមរាប​ ហើយ​នៅថ្ងៃអនាគត La Plantation ​​ចង់ពង្រីកបន្ថែមទៅតាមខេត្តផ្សេងទៀត ​។ចំណែក​ទីផ្សារនៅក្រៅប្រទេស​ La Plantation​បាននាំចេញ​ទៅលក់នៅទីតាំងផ្ទាល់របស់ខ្លួន​ក្នុងប្រទេសបារាំង និងប្រទេសប៊ែលហ្សិក​ដែលមានបរិមាណ​១០តោនក្នុងមួយឆ្នាំ​ ស្របពេលបច្ចុប្បន្ន​ La […]

thn1 copy
រោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យម​ប្រមាណ ១៣៨ កំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451ពីកសិករ​​

ភ្នំពេញ៖ លោកឧកញ៉ា ចាន់ សុខឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជាបានថ្លែងកាលពីថ្ងៃ២៧ ខែកញ្ញានេះ​ថា  ឥឡូវនេះ ​​មានរោងម៉ាស៊ីនកិនស្រូវទាំងតូចនិងមធ្យម​ប្រមាណ ១៣៨ បាននិងកំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451 ពីប្រជាកសិករនៅទូទាំងប្រទេស​កំពុងតែ​មមាញឹកយ៉ាងខ្លាំង​​ ដើម្បីស្តុកទុក​​សម្រាប់កែច្នៃនិងនាំចេញ។​​​ លោកឧកញ៉ា​បាន​​​ថ្លែងទៀត​​ថា ​តម្លៃស្រូវកសិករ​យើង​​បាន​លក់ទៅរោងម៉ាស៊ីន​​​​មានតម្លៃល្អនៅឡើយ និងស្រូវខ្លះគឺប្រជាកសិករ​បាន​​​លក់ទៅឲ្យ​ឈ្មួញលក់​បន្តឲ្យ​ទៅ​​ប្រទេសវៀតណាម​​​ខ្លះ​​ ហើយ​​តម្លៃទិញនៅរោងម៉ាស៊ីន OM 5451 តម្លៃចន្លោះ ១១០០រៀលទៅ ១១៥០ រៀលក្នុង១ គីឡូក្រាម ។​​ បន្ថែមពីនេះ ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា បាន​​​អំពាវនាវដល់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ជ្រើសរើសពូជស្រូវជាតិ២ប្រភេទគឺ ផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះ ដោយសារពូជស្រូវទាំងនេះ មានតម្រូវការទីផ្សារសម្រាប់ការនាំចេញខ្ពស់ ឋិតថេរ និងមានតម្លៃសមរម្យ។ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​ស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ បច្ចុប្បន្ននេះ​ រោងម៉ាស៊ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាម ចំពោះស្រូវ OM […]

កាលវិភាគផ្សព្វផ្សាយ