ក្រុមហ៊ុន MIRARTH Agri Tech Co Ltdនឹងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហគមអឺរ៉ុបបរិមាណ ​២៥០តោន

 

កំពង់ធំ៖ ​ក្រុមហ៊ុន MIRARTH Agri Tech Co Ltd នឹងនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហគមអឺរ៉ុបដោយផ្ទាល់ក្នុងបរិមាណ ២៥០តោន ក្នុងឆ្នាំនេះ ដែលជាលទ្ធផលនៃកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្មក្នុងការស្វែងរក និងធានាឱ្យបាននូវទីផ្សារអន្តរជាតិសម្រាប់ផលិតផលកម្ពុជា តាមរយៈក្រុមការងារជំរុញការនាំចេញ និងមជ្ឈមណ្ឌលសេវានាំចេញកំពុងជួយបណ្ដាក្រុមហ៊ុននានារបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពដើម្បីនាំចេញ។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយនឹងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ក្នុងពិធីអបអរសាទរការនាំចេញផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH Agri Tech Co Ltd ទៅកាន់សហគមន៍អឺរ៉ុបជាលើកដំបូង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម ញឹម បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងស្ថាប័ននិងតំណាងអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុន សមាគមន៍ស្វាយចន្ទី ។​​

 មន្រ្តីជាន់ខ្ពស់​ខាងលើ​បញ្ជាក់ថា ​​សមិទ្ធផលនេះសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ និងវិស័យឯកជនក្នុងការពង្រឹងគុណភាពវិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ឱ្យសមស្របទៅតាមស្តង់ដារអន្តរជាតិ ព្រមទាំងបានបង្ហាញឱ្យឃើញថា ស្វាយចន្ទីដែលផលិតនៅរោងចក្រនៅខេត្តកំពង់ធំមួយនេះ មានគុណភាពស្តង់ដារអន្តរជាតិ ដែលបានចូលរួមចំណែកបង្កើតនូវផលិតផលដែលមានតម្លៃខ្ពស់ និងជាមោទនភាពសម្រាប់ក្រុមហ៊ុនផ្ទាល់ សហគម និងប្រទេសជាតិផងដែរ។

សម្រាប់លោក លោក អួន ស៊ីឡុត ប្រធាន​​សមាគមស្វាយចន្ទី បាន​លើកឡើងថា សមាគមកំពុងតែរៀបចំផែនការមេ រៀបចំកំពង់ធំនឹងក្លាយជាមជ្ឈមណ្ឌលការប្រមូលគ្រាប់ឆៅនិងមជ្ឈមណ្ឌលនៃការផលិត ។ឥឡូវបាន​រៀបចំឃ្លាំងសហគមបាន៤ឃ្លាំង​​ រៀបចំទីលានហាល នឹងកាលល្បងទិញគ្រាប់នាំចេញនិងផ្គត់​ផ្គង់សហគ្រាស​​ក្នុងស្រុក។ បញ្ហាសហគ្រាសក្នុងស្រុក​គ្មានទុកបង្វិល ឃ្លាំងស្តុកទុក ជាហេដ្ឋារចនាសម្ពន្ធ ខាងសមាគមនឹងបង្កើតតំបន់មួយទុកគ្រាប់​សម្រាប់​កែច្នៃនាំចេញ។​​

ក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ឯកសារ “ស្តីពីតំបន់ដាំដុះស្វាយចន្ទីនៅកម្ពុជាកាលពីថ្ងៃទី២៥ខែតុលាឆ្នំាំ២០២៤ ។ ឯកសារ ក៏ដូចជាផែនទី ដែលបង្ហាញពីតំបន់ដាំដុះស្វាយចន្ទីនៅទូទាំងប្រទេសមានផ្ទៃដីប្រមាណ៥៨ម៉ឺនហិកតានេះ វាមានផលប្រយោជន៍ច្រើនទាំងក្នុងផ្នែកផលិតកម្ម និងជួយតម្រង់ទិសដល់វិនិយោគិនងាយស្រួលក្នុងការសម្រេចវិនិយោគ។

សមាគមស្វាយចន្ទី លោក អួន ស៊ីឡុត ​អឺរ៉ុបគឺជាទីផ្សារ​ដ៏ធំមួយ​ ហើយទីផ្សារមួយនេះ​ស្រូបយក​ផលិតផល​ប្រទេសផ្សេងៗមាន២៥% ។ ចន្ទីកម្ពុជា ទាមទារសហគ្រាសក្នុងស្រុកមានភាពរឹងមាំ​ និង​មានសមត្ថភាព​​ មានដើមទុន​ សម្រាប់ប្រមូល​ទិញគ្រាប់ស្វាយចន្ទី ស្តុកទុកធ្វើការកែច្នៃ​ ឬអាចធ្វើឱ្យថ្លៃដើមផលិតទាប​​ទើប​អាចប្រជែងជាមួយប្រទេសមួយចំនួន​នៅអាហ្វ្រិកបាន​។

បើយោងតាម​លោក អួន ស៊ីឡុតកន្លងមកមានសិប្បកម្មស្ទឹងត្រែង​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ទៅអឺរ៉ុប​​ ​ ទៅអង់គ្លេស​ ​​ អាល្លឺម៉ង់​, សិប្បកម្មជ័យសម្បត្តិ និងក្រុមហ៊ុន ​មីរ៉ាត់​ នាំទៅបារាំង និងអាល្លឺម៉ង់​​ តែក្នុងបរិមាណតិចតួច​។

ខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីមានចំនួន២៣ខេត្ត ក្រុង ហើយក្នុងនោះខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេ មានខេត្ត កំពង់ធំ ស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ ព្រះវិហារ ត្បូងឃ្មុំ ខេត្តកំពុងចាម ជាដើម ដោយបណ្តាខេត្តមួយចំនួនផ្សេងទៀតមានការដំាំដុះស្វាយចន្ទីតិចតួច។


FB_IMG_1741948287800
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំបន្លែពីរកន្លែង ក្នុងខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់នៅសហគមន៍ចំនួន២កន្លែង ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានឥណទានពីធនាគារ ARDB សម្រាប់ពង្រីកអាជីវកម្មដាំដុះបន្លែ ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក។ នៅក្នុងការអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពដាំដុះ របស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងសហគមន៍២ខាងលើ គឺទី១ សហគមន៍សម្ព័ន្ធកសិករខ្មែអង្គរ លោក យិប ប្រេង មាន៣ផ្ទះសំណាញ់ ដែលមានសមាជិក៤៩គ្រួសារ កំពុងតែដាំដុះស្ពៃក្រញាញ់ និងបន្លែខាត់ណា ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ទៅផ្សារលើ និងផ្សារចាស់ ក្នុងទីរួមខេត្តសៀមរាប។ ក្រោយជួបជាមួយសហគមន៍ដាំដុះបន្លែខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញជួបផ្ទាល់ទីតាំងសហគមន៍កសិកម្មទំនើប ស សី ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងដាំដុះបន្លែសុវត្ថិភាព វគ្គទី២ លើផ្ទៃដី២៧ហិកតា ក្រោមការគាំទ្រឥណទានពីធនាគារ ARDB មានដាំបន្លែ ផ្ទះសំណាញ់ចំនួន៩ខ្នង ដាំប្រភេទបន្លែខាត់ណាដើម ស្ពៃក្រញាញ់ និងស្ពៃជើងទាផងដែរ។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត […]

FB_IMG_1741916105493
អគ្គនាយកធនាគារ ARDB ជួបប្រជុំជាមួយសហគមន៍ដាំស្វាយចន្ទី និងសិប្បកម្មកែច្នៃផ្លែស្វាយកែវរមៀត នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី១៣ ខែមីនានេះ បានអញ្ជើញជួបប្រជុំជាមួយតំណាងសហគមន៍ព្រះប្រឡាយ ដាំដុះស្វាយចន្ទី, ទីលានហាល និងឃ្លាំងស្តុក ព្រមទាំងចុះពិនិត្យមើលទីតាំងសិប្បកម្មកែច្នៃស្វាយកែវរមៀតស្ថិតនៅឃុំត្រពាំងតាវ និងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សហគមន៍ដាំដំណាំស្វាយចន្ទីនេះ មានផ្ទៃដីដាំដុះ ប្រមាណ៩០០ហិកតា ក្នុងនោះមានសមាជិកសរុបចំនួន១៦០គ្រួសារ ហើយបច្ចុប្បន្នសមាជិកមួយចំនួនកំពុងទទួលបាន និងប្រើប្រាស់ឥណទានពីធនាគារ ARDB ដើម្បីពង្រីក និងដាំដុះស្វាយចន្ទីបន្ថែមទៀត។ បន្ទាប់ពីបានជួបពិភាក្សាផ្ទាល់ជាមួយសហគមន៍ និងស្តាប់មតិលើកឡើងរបស់ប្រជាពលរដ្ឋអ្នកដាំដុះស្វាយចន្ទីរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានលើកជាអនុសាសន៍ណែនាំបន្ថែមដល់សហគមន៍ដាំស្វាយចន្ទី ការគិតគូរថ្លៃដើមផលិត និងប្រើប្រាស់បច្ចេកទេសបន្ថែមលើដំណំាស្វាយចន្ទី ដើម្បីឲ្យទទួលបានផលកាន់តែច្រើន ពោលគឺអាចទាញផលចន្លោះពី២តោន ទៅ២,៥តោនក្នុង១ហិកតា ជាមួយនិងការរៀបចំឃ្លាំងស្តុកទុក ឬទីលានហាលគ្រាប់ចន្ទី នៅពេលតម្លៃធ្លាក់ចុះ ព្រោះនេះជាមធ្យោបាយដ៏ល្អដល់កសិករ ដើម្បីរក្សាតម្លៃបន្ថែម។ នៅក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យការស្តុក និងហាលទុកគ្រាប់ស្វាយចន្ទីមួយកន្លែងទៀត ស្ថិតក្នុងស្រុកអន្លង់វែង របស់លោក សាន ឡុងហាក់ ដែលកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទី ដំឡូងមី សណ្តែកសៀងពីកសិកររាប់សិបតោន សម្រាប់នាំចេញទៅប្រទេសវៀតណាម និងថៃ ព្រមទាំងបង្ហាញពីស្ថានភាពទិញគ្រាប់ស្វាយចន្ទីពីកសិករ […]

IMG_20250313_210111_502
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិភាក្សាជាមួយបណ្តាធនាគាររដ្ឋចិន លើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការផ្តល់សេវាឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម

ទីក្រុងណានីង-ខេត្តក្វាងស៊ី៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី រួមមាន ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ, ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្រ្តអាជីវកម្ម និងទីប្រឹក្សាជាន់ខ្ពស់ ជួបពិភាក្សាជាមួយតំណាងធនាគារសាខាខេត្តក្វាងស៊ីរបស់ចិន ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការពិសេស លើការផ្តល់សេវាទូទាត់ឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម។ តំំណាងថ្នាក់ដឹកនាំធនាគារសាខាខេត្តខ្វាងស៊ី ដែលចូលរួមក្នុងកិច្ចពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (Industrial and Commercial Bank of China-ICBC), ធនាគារចិន (Bank of China -BoC), ធនាគារកសិកម្មចិន (Agricultural Bank of China- ABC) និងធនាគារសាងសង់ចិន (China Construction Bank-CCB) ដោយមានការសម្របសម្រួលពីអគ្គកុងស៊ុល និងមន្ទីរ […]

IMG_20250312_181052_054
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ

កំពង់ធំ-ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការីនៅថ្ងៃទី១២ ខែមីនានេះ បានអញ្ជើញពិនិត្យមើលតម្លៃលក់ស្វាយចន្ទី និងការប្រមូលផលរបស់កសិករ នៅតាមសមាគម និងចម្ការនានា ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយកន្លែងទៀត ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពិនិត្យផ្ទាល់នូវកន្លែកស្តុកទុកហាល និងកែច្នៃរបស់សហគ្រាសក្នុងស្រុក  ហើយបានជួបជាមួយលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា, លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ និងកសិករជាម្ចាស់ចម្ការជាច្រើនគ្រួសារផងដែរ ។ ការអញ្ជើញជួបកសិករ និងប្រធានសមាគមខាងលើរបស់ឯកឧត្តមបណ្ឌិតប្រតិភូ គឺដើម្បីតាមដានសភាពការណ៍នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីនៅក្នុងខែមីនានេះ និងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងការទិញពីឈ្មួញក្នុងស្រុកផងដែរ។ ជាការឆ្លើយតប លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា និងលោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានលើកឡើងថា […]

កាលវិភាគផ្សព្វផ្សាយ