ការប្រែប្រួលអាកាសធាតុធ្វើឱ្យប៉ះពាល់ដល់មុខរបរដំាបន្លែរបស់ពលរដ្ឋនៅឃុំអមលំាង ខេត្តកំពង់ស្ពឺ

ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គី អមលំាងដែលមានទីតំាងស្ថិតនៅក្នុងភូមិតាកោង ឃុំអមលំាង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានអំពាវនាវទៅដល់កសិករដែលជាសមាជិករបស់ខ្លួនឱ្យកាត់បន្ថយផ្ទៃដីដំាដុះបន្លែ ហើយងាកមកពង្រឹងការថែទំាបន្លែឱ្យបានដិតដល់ទំាងអស់គ្នា ស្របពេលអាកាសធាតុមានការប្រែប្រួល ធ្វើឱ្យប៉ះពាល់ទៅដល់ការប្រកបមុខរបរដំាបន្លែរបស់ខ្លួននៅគ្រាបន្ទាប់។

បើយោងតាម ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលំាង បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានសមាជិកសរុប៦០គ្រួសារ ហើយបើដំាបន្លែទំាងអស់គ្នានៅក្នុងរដូវកាលអំណោយផល គឺអាចផ្គត់ផ្កង់បន្លែទៅលើទីផ្សារបាន១តោន ៥០០គីឡូក្រាម។ ប៉ុន្តែសព្វថ្ងៃ កសិករអាចដំាបន្លែបានវិលជុំសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ មានចំនួន២៩គ្រួសារ។អ្នកស្រី ទឹម សំណូល បានឱ្យដឹងថា សមាជិកសហគមន៍ដំាបន្លែសកម្មទំាង២៩គ្រួសារ គឺអាចផ្គត់ផ្គង់បន្លែសរីរាង្គទៅលើទីផ្សារក្នុងថ្ងៃមានចន្លោះពី៥០០ ទៅ៨០០គីឡូក្រាម ហើយការប្រែប្រួលបរិមាណបនៃការផ្គត់ផ្គង់ ដោយសារតែអាកាសធាតុក្តៅពេក ធ្វើឱ្យកសិករដំាបន្លែមិនសូវទទួលបានផល ជាក់ស្តែងការផ្គត់ផ្គង់ផ្លែត្រសក់នៅលើទីផ្សារក្នុងពេលសព្វថ្ងៃមានតិចតួច។

អ្នកស្រីបន្តថា សព្វថ្ងៃសមាជិកសហគមមានដំាបន្លែជាចែកជាពីរប្រភេទ គឺមានបន្លែស្លឹក និងបន្លែផ្លែ។ សម្រាប់បន្លែស្លឹកអាចលក់ចេញទៅទីផ្សារមានតម្លៃប្រមាណ២៥០០រៀល និងបន្លែផ្លែលក់បានថ្លៃប្រមាណ១៨០០រៀល ក្នុងមួយគីឡូក្រាម។
ស្របពេលអាកាសធាតុមានការប្រែប្រួល, បើតាមប្រធានសហគមន៍ខាងលើបានឱ្យដឹងថា កសិករ រកបានប្រាក់ចំណូលបានមិនច្រើនដូចឆ្នំាកន្លងទៅនោះទេ ដោយសារកសិករចំណាយផ្លែដើមផលិតបន្លែខ្ពស់ តែនៅពេលប្រមូលផលមកវិញគឺបានបរិមាណតិច។

អ្នកស្រី ទឹម សំណូល គូសបញ្ជាក់ថា «ពាក់ព័ន្ធនឹងការប្រែប្រួលនៃអាកាសធាតុនាពេលបច្ចុប្បន្ននេះធ្វើឱ្យប៉ះពាល់ទៅលើការដាំដុះរបស់កសិករនៅក្នុងតំបន់ ហើយក្នុងនាមជាប្រធានសហគមន៍ ខ្ញុំបានអំពាវនាវឱ្យកសិករកាត់បន្ថយផ្ទៃដីដំាដុះ ឱ្យគាត់ងាកមកពង្រឹងការថែទំាដំណំាទំាងអស់គ្នាវិញ។ បើកសិករនៅតែពង្រីកផ្ទៃដីដំាដុះ តែការមើលថែមិនបានដិតដល់, ប្រភពទឹកស្រោចស្រពមិនគ្រប់គ្រាន់ ប្រាកដណាស់កសិករប្រឈមនឹងការខាតបង់ប្រាក់នៅពេលប្រមូលផល។ ប៉ុន្តែបើពួកគាត់ កាត់បន្ថយការដំាដុះហើយធ្វើការគ្រប់គ្រងបានល្អ វានឹងជួយឱ្យកសិកររកបានប្រាក់ចំណេញពេលការប្រមូលផលចូលមក»។
ទាក់ទងនឹងមុខរបរដំាបន្លែស្ថិតនៅភូមិតាកោង ឃុំអមលំាង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បាននឹងកំពុងមានការចាប់អារម្មណ៍ខ្លំាងពីប្រជាពលរដ្ឋក្នុងតបន់ ព្រោះមុខរបរមួយនេះផ្តល់ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារបានល្អជាងការធ្វើស្រែរបស់កសិករ។ ជាក់ស្តែងគ្រួសារ អ្នកស្រី ទឹម សំណូល បានបោះបង់មុខរបរធ្វើស្រែ ងាកមកដំាដុះបន្លែផ្គត់ផ្គង់ទៅលើទីផ្សារអាចរកប្រាក់ចំណូលបានពេញមួយឆ្នំា៕
ដោយ៖ Long Sareth


FB_IMG_1741948287800
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំបន្លែពីរកន្លែង ក្នុងខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់នៅសហគមន៍ចំនួន២កន្លែង ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានឥណទានពីធនាគារ ARDB សម្រាប់ពង្រីកអាជីវកម្មដាំដុះបន្លែ ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក។ នៅក្នុងការអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពដាំដុះ របស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងសហគមន៍២ខាងលើ គឺទី១ សហគមន៍សម្ព័ន្ធកសិករខ្មែអង្គរ លោក យិប ប្រេង មាន៣ផ្ទះសំណាញ់ ដែលមានសមាជិក៤៩គ្រួសារ កំពុងតែដាំដុះស្ពៃក្រញាញ់ និងបន្លែខាត់ណា ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ទៅផ្សារលើ និងផ្សារចាស់ ក្នុងទីរួមខេត្តសៀមរាប។ ក្រោយជួបជាមួយសហគមន៍ដាំដុះបន្លែខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញជួបផ្ទាល់ទីតាំងសហគមន៍កសិកម្មទំនើប ស សី ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងដាំដុះបន្លែសុវត្ថិភាព វគ្គទី២ លើផ្ទៃដី២៧ហិកតា ក្រោមការគាំទ្រឥណទានពីធនាគារ ARDB មានដាំបន្លែ ផ្ទះសំណាញ់ចំនួន៩ខ្នង ដាំប្រភេទបន្លែខាត់ណាដើម ស្ពៃក្រញាញ់ និងស្ពៃជើងទាផងដែរ។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត […]

FB_IMG_1741916105493
អគ្គនាយកធនាគារ ARDB ជួបប្រជុំជាមួយសហគមន៍ដាំស្វាយចន្ទី និងសិប្បកម្មកែច្នៃផ្លែស្វាយកែវរមៀត នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី១៣ ខែមីនានេះ បានអញ្ជើញជួបប្រជុំជាមួយតំណាងសហគមន៍ព្រះប្រឡាយ ដាំដុះស្វាយចន្ទី, ទីលានហាល និងឃ្លាំងស្តុក ព្រមទាំងចុះពិនិត្យមើលទីតាំងសិប្បកម្មកែច្នៃស្វាយកែវរមៀតស្ថិតនៅឃុំត្រពាំងតាវ និងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សហគមន៍ដាំដំណាំស្វាយចន្ទីនេះ មានផ្ទៃដីដាំដុះ ប្រមាណ៩០០ហិកតា ក្នុងនោះមានសមាជិកសរុបចំនួន១៦០គ្រួសារ ហើយបច្ចុប្បន្នសមាជិកមួយចំនួនកំពុងទទួលបាន និងប្រើប្រាស់ឥណទានពីធនាគារ ARDB ដើម្បីពង្រីក និងដាំដុះស្វាយចន្ទីបន្ថែមទៀត។ បន្ទាប់ពីបានជួបពិភាក្សាផ្ទាល់ជាមួយសហគមន៍ និងស្តាប់មតិលើកឡើងរបស់ប្រជាពលរដ្ឋអ្នកដាំដុះស្វាយចន្ទីរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានលើកជាអនុសាសន៍ណែនាំបន្ថែមដល់សហគមន៍ដាំស្វាយចន្ទី ការគិតគូរថ្លៃដើមផលិត និងប្រើប្រាស់បច្ចេកទេសបន្ថែមលើដំណំាស្វាយចន្ទី ដើម្បីឲ្យទទួលបានផលកាន់តែច្រើន ពោលគឺអាចទាញផលចន្លោះពី២តោន ទៅ២,៥តោនក្នុង១ហិកតា ជាមួយនិងការរៀបចំឃ្លាំងស្តុកទុក ឬទីលានហាលគ្រាប់ចន្ទី នៅពេលតម្លៃធ្លាក់ចុះ ព្រោះនេះជាមធ្យោបាយដ៏ល្អដល់កសិករ ដើម្បីរក្សាតម្លៃបន្ថែម។ នៅក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យការស្តុក និងហាលទុកគ្រាប់ស្វាយចន្ទីមួយកន្លែងទៀត ស្ថិតក្នុងស្រុកអន្លង់វែង របស់លោក សាន ឡុងហាក់ ដែលកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទី ដំឡូងមី សណ្តែកសៀងពីកសិកររាប់សិបតោន សម្រាប់នាំចេញទៅប្រទេសវៀតណាម និងថៃ ព្រមទាំងបង្ហាញពីស្ថានភាពទិញគ្រាប់ស្វាយចន្ទីពីកសិករ […]

កាលវិភាគផ្សព្វផ្សាយ