1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. ការតំាងពិព័រណ៍អន្តរជាតិស្តីពី “វេទិកាធុរកិច្ចលើវិស័យចិញ្ចឹមសត្វនិងវារីវប្បកម្ម”នៅទីក្រុងហូជីមិញផ្តល់ឱកាសដល់និស្សិតនិងអ្នកពាក់ព័ន្ធទទួលបានចំណេះសម្រាប់អភិវឌ្ឍន៍

ការតំាងពិព័រណ៍អន្តរជាតិស្តីពី “វេទិកាធុរកិច្ចលើវិស័យចិញ្ចឹមសត្វនិងវារីវប្បកម្ម”នៅទីក្រុងហូជីមិញផ្តល់ឱកាសដល់និស្សិតនិងអ្នកពាក់ព័ន្ធទទួលបានចំណេះសម្រាប់អភិវឌ្ឍន៍

និស្សិតរួមនិងអ្នកពាក់ព័ន្ធនៅក្នុងវិស័យចិញ្ចឹមសត្វនៅក្នុងស្រុកជាង៣០០នាក់បានទៅទស្សនកិច្ចនៅក្នុងការពិព័រណ៍អន្តរជាតិស្ដីពីវេទិកាធុរកិច្ចលើវិស័យចិញ្ចឹមសត្វ និង វារីវប្បកម្ម នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមដែលបានចាប់ផ្តើមកាលថ្ងៃទី ១១-១២ ខែតុលា ឆ្នំា២០២៣កន្លងមកនេះ បានផ្តល់នូវចំណេះដឹងក៏ដូចជាបទពិសោធន៍យកមកចែករំលែកបន្តជូនដល់អ្នកនៅក្នុងស្រុក។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដែលបានចូលរួមទស្សនៈកិច្ចក្នុងកម្មវិធីខាងលើ បានឱ្ “ការចូលរួមនៅក្នុងកម្មវិធីតំាងព័រណ៍អន្តរជាតិស្តីពីវេទិកាធុរកិច្ចលើវិស័យចិញ្ចឹមសត្វ និង វារីវប្បកម្ម នៅទីក្រុងហូជីមិញ យើងទទួលបានចំណេះដឹងច្រើន ហើយចំណេះដឹងដែលលោកទទួលពីការចូលរួមនេះ លោកតែងតែធ្វើការផ្សព្វផ្សាយបន្តទៅអ្នកនៅក្នុងស្រុកអោយបានដឹងថា នៅក្នុងប្រទេសវៀតណាមមានការដាក់តំាងដែលមានផលិតផលអ្វីខ្លះ យើងគួរមានចំណាប់អារម្មណ៍អ្វីទៅលើផលិតផលអ្វីខ្លះ”។

កញ្ញា នូ ស្រីតូច បានឱ្យដឹងថា “ក្នុងនាមជានិស្សិតផ្នែកកសិកម្ម នៃមហាវិទ្យាល័យវិទ្យាសាស្រ្តសត្វ កញ្ញាពិតជាមានក្ដីរំភើបជាខ្លាំងដែលបានចូលរួមការតាំងពិពរណ៍នៅប្រទេសវៀតណាមកាលពីថ្មីៗនេះ ដោយកញ្ញាមានការចាប់អារម្មណ៍ជាច្រើនទៅលើសម្ភារទំនើបដែលបានដាក់តាំងបង្ហាញរួមមាន ទ្រុងសម្រាប់ចិញ្ចឹមមាន់ ទូភ្ញាស់ស៊ុត ធុង និង សម្ភារៈស្តុកចំណី ឧបករណ៍សម្រាប់ដាក់ចំណីដល់សត្វ ម៉ូទ័រ ស្តុកទឹក រហាត់ទឹក ឬ ផ្លិត សម្រាប់ដាក់នៅក្នុងកសិដ្ធាន រួមនឹងធាតុផ្សំនាៗសម្រាប់ចំណីសត្វជាដើម។ ការតាំងពិពរណ៍នេះបានបើកឪកាសឱ្យកញ្ញា បានឃើញភាពទាន់សម័យនៃវិស័យនេះដោយផ្ទាល់ភ្នែក ដែលជាចក្ខុវិស័យសម្រាប់ឱ្យកញ្ញាកាន់តែស្រលាញ់ និង ជម្រុញទឹកចិត្តពង្រីកចំណេះដឹងបន្ថែមក្នុងវិស័យចិញ្ចឹមសត្វ។


photo_2024-12-09_08-12-00 (2)
កម្ពុជាដាក់តាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន(ASEAN Day)នៅទីក្រុងអង់ការ៉ា

(អង់ការ៉ា, តួកគីយ៉េ)៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ កាលពីទី៥ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួម និងរៀបចំតាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដែលមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និស្សិត និងសាធារណៈជន ប្រមាណ ៥០០នាក់។ នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំនូវស្តង់ពិព័រណ៌ដើម្បីតាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសគឺក្រមាខ្មែរ ដែលទើបត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកណ្ឌវប្បធម៌ពិភពលោក នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានពន្យល់ជូនអ្នកទស្សនាអំពីលក្ខណៈពិសេសនៃផលិតផល ការផលិតនិងការវេចខ្ចប់ និងសក្តានុពលទីផ្សាររបស់ផលិតផលកម្ពុជា ក៏ដូចជាបានចែករំលែកនូវព័ត៌មានទំនាក់ទំនងក្រុមហ៊ុន និងសហគ្រាស ផងដែរ។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ ក៏មានការរៀបចំនូវម្ហូបចំនួន ២មុខ […]

កាលវិភាគផ្សព្វផ្សាយ