កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញអង្ករទៅទីផ្សារបរទេសជិត៤០០លានដុល្លារអាមេរិក

នៅក្នុងរយៈពេល៩ខែឆ្នំា២០២៣កន្លងមកនេះប្រទេសកម្ពុជា បាននាំចេញអង្ករទៅទីផ្សារខាងក្រៅប្រទេសបានជាង៤៥ម៉ឺនតោន បើគិតជាទឹកប្រាក់មានជិត៤០០លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថ្មីៗនេះ។
ស្របពេលកម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញអង្ករជិត៤០០លានដុល្លារអាមេរិក, អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករកម្ពុជា បានសង្កេតឃើញថា និន្នាការនៅពេលបច្ចុប្បន្ននេះវិស័យកសិម្ម ដើរស្របតាមវិបត្តិសេដ្ឋកិច្ចសកល ហើយវិស័យមួយនេះមានជន្ទុលរឹងមំាសម្រាប់សម្រាប់កម្ពុជា ខណៈវិស័យមួយផ្សេងទៀតបានជាប់គំាំងមិនថាកម្ពុជាន នៅលើពិភពលោកដូចគ្នា។
អ្នកឧកញ៉ា ហ៊ុន ឡាក់ មានប្រសាសន៍ថា ដោយឡែកសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺគាត់បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ នៅក្នុងនោះបានផ្សារភ្ជាប់ជាមួយនឹងការលើកកម្ពស់វិស័យឯកជន ដើម្បីជំរុញឱ្យមានការស្វែងរកទីផ្សារ ក៏ដូចជាលទ្ធភាពឱ្យត្រូវទៅនិងតម្រូវការទីផ្សារនិងការនាំចេញ។សម្តេចធិបតីនាយករដ្ឋមន្ត្រីគាត់បានចេញដំណើរបេសកកម្មទៅបរទេសមួយរយៈមកនេះមានទៅទីផ្សារដែលស្រូបយកផលិតផលកសិកម្មកម្ពុជា ក្នុងនោះក៏បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលបណ្តាប្រទេសដែលសម្តេចបានទៅទស្សនៈកិច្ច។
អ្នកឧកញ៉ា លើកឡើងថា យើងឃើញហើយថានៅពេលសម្តេចធិបតី ហ៊ុនម៉ាណែតបានទៅដល់ប្រទេសឥណ្ឌូណេស៊ីបានជជែកចរចារសុំបរិមាណអង្ករចំនួន២៥ម៉ឺនតោនសម្រាប់នាំចេញទៅទីផ្សារឥណ្ឌូណេស៊ី ។ តែកិច្ចការនេះត្រូវការពេលវេលាដើម្បីរៀបចំក្របខណ្ឌបច្ចេកទេស ដោយធ្វើយ៉ាងណាអាចយើងឆ្លើយតបបានទំាងបរិមាណ តម្លៃនិងការប្រកួតប្រជែង និងថាតើពេលវេលាណាប្រគល់និងទទួលនូវអង្ករបាន។ដោយឡែកមួយទៀត សម្តេចធិបតី នាយករដ្ឋមន្ត្រីបានដឹកនាំប្រតិភូអមដំណើរដោយវិស័យឯកជនទៅប្រទេសចិន ក៏បានជជែកគ្នាផងដែរនៅបរិមាណនៃការនាំចេញអង្ករ រួមនិងកសិផលដទៃទៀតរបស់កម្ពុជាផលិតបាន ជាការឆ្លើយតបរដ្ឋាភិបាលប្រទេសចិនបានគំាំទ្រ ហើយបើតាមព័ត៌មានក្រៅផ្លូវការចិនមានបំណងថានិងបន្ថែមបរិមាណនាំចូលអង្ករពីកម្ពុជារហូតដល់៥០ម៉ឺនតោននៅពេលខាងមុខ”។‍
អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវ អង្ករកម្ពុជា មានប្រសាសន៍សង្កត់ធ្ងន់ថា ‍បើយើងមើលទៅលើបរិបទនាពេលបច្ចុប្បន តម្រូវការអង្ករកម្ពុជានៅលើទីផ្សារនៅពេលខាងមុខគឺត្រូវតែកើនឡើង ដោយសារវិស័យកសិកម្មខ្លំាង ស្របទៅតាមតម្រូវការសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហា គឺមានតែវិស័យកម្ម កសិផលិតកម្មនិងការនាំចេញរបស់កម្ពុជានេះទេ អាចជួយទៅដល់សេដ្ឋកិច្ចកម្ពុជាយើង ពិសេសជួយទៅដល់អ្នកពាក់ព័ន្ធនៅក្នុងវិស័យកសិកម្ម៕


កាលវិភាគផ្សព្វផ្សាយ